ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបសន្ទនាជាមួយ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា

(VOVWORLD) -នាល្ងាចថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបសន្ទនាជាមួយ អគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោកកែវ ច័ន្ទតារា។ 
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបសន្ទនាជាមួយ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបសន្ទនាជាមួយ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា 

នាល្ងាចថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបសន្ទនាជាមួយ អគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោកកែវ ច័ន្ទតារា។ នៅទីនេះ លោក Vu Duc Dam បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីជាមួយកម្ពុជា។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទីភ្នាក់ងារសារព័ត៌មានទាំងពីរគឺសមស្របនឹងគោលការណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ តាមលោកថា ឆ្នាំ ២០១៧ មានអត្ថន័យដ៏ពិសេសក្នុងកិច្ចការបរទេសរបស់វៀតណាម គឺជាប្រទេសម្ចាស់ផ្ទះឆ្នាំ APEC ២០១៧។លោក ស្នើឲ្យភាគី AKP ដោយមានតួនាទីជាភ្នាក់ងារសារព័ត៌មានដៃគូរបស់វៀតណាមនោះ ភាគីទាំងពីររួមសហការឃោសនាស្ដីពីប្រទេសជាតិ មនុស្ស វប្បធម៌ និងសមិទ្ធិផលរបស់វៀតណាមចំពោះប្រជាជនកម្ពុជានិងមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ