ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបសន្ទនាជាមួយតំណាងអ្នកមានគុណូបការៈ

(VOVWORLD) -នាល្ងាចថ្ងៃទី ២៣ ឧសភា នៅទីក្រុហហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានទទួលជួបសន្ទនាជាមួយតំណាងអ្នកមានគុណូបការៈនៅខេត្ត Lang Son និងខេត្តQuang Nam។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបសន្ទនាជាមួយតំណាងអ្នកមានគុណូបការៈ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបសន្ទនា
ជាមួយតំណាងអ្នកមានគុណូបការៈ 

នាល្ងាចថ្ងៃទី ២៣ ឧសភា នៅទីក្រុហហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានទទួលជួបសន្ទនាជាមួយតំណាងអ្នកមានគុណូបការៈនៅខេត្ត Lang Son និងខេត្តQuang Nam។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់អ្នកមានគុណូបការៈចំពោះបដិវត្តន៍។ នាឆ្នាំនេះ ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្ដដា ឆ្នាំ១៩៤៧- ២៧កក្ដដា ឆ្នាំ២០១៧) រដ្ឋាភិបាលនឹងបន្តអនុវត្តការពិនិត្យមើលឡើងវិញ នូវបណ្ដារបបគោលនយោបាយសម្រាប់អ្នកមានគុណូបការៈ ដើម្បីកែសម្រួលឲ្យបានសមស្របថែមទៀតចំពោះស្ថានភាពបច្ចុប្បន្ននេះ រួមទាំងរៀបចំកម្មវិធី សកម្មភាពសំដៅបំផុសប្រពៃណី មោទនភាព ជាពិសេសចំពោះយុវជន។ លោកមានបំណងថាអ្នកមានគុណូបការៈនៅ ខេត្ត Lang Son និងខេត្ត Quang Nam បន្តពង្រីកប្រពៃណីបដិវត្តន៍ ជានិច្ចកាលធ្វើជាគំរូដ៏ភ្លឺចែងចាំងសម្រាប់ជំនាន់ក្រោយត្រាប់តាម រួមចំណែកកសាងស្រុកកំណើត ប្រទេសជាតិសំបូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ