ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត An Giang

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត An Giang - ảnh 1
លោក Pham Binh Minh សាកសួរសុខទុក្ខបណ្ដាយុទ្ធជននៅប៉ូស្តការពារព្រំដែន Long Binh (រូបថត៖VGP)

(VOVworld) - នារសៀលថ្ងៃទី១៤ មេសា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការ បរទេសវៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចនិងមានជំនួប ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang ភាគខាងត្បូងវៀតណាម។នៅទីនេះ លោក
Pham Binh Minh បានសង្កត់ធ្នង់ថា An Giang គប្បីត្រៀមរៀបចំឲ្យបានល្អដើម្បីទទួល យករាល់ឱកាសពីការតភ្ជាប់សេដ្ឋកិច្ចតំបន់ នាថ្ងៃដដែល លោក Pham Binh Minh ក៏
បានទៅសាកសួរសុខទុក្ខនិងជូនអំណោយ ដល់បណ្ដាកម្មាភិបាល យុទ្ធជននៃប៉ូស្ត
ការពារព្រំដែន Long Binh និងច្រកទ្វាព្រំដែន អន្តរជាតិ Tinh Bien ផងដែរ។លោកបាន
សំណូមពរកម្មាភិបាល យុទ្ធជនការពារ ព្រំដែនទាំងឡាយបន្តពង្រីកតួនាទី ភារកិច្ច
របស់ខ្លួនក្នុងការរក្សា កសាងខ្សែព្រំដែនឲ្យ បានស្ថិរភាព បង្កលក្ខណៈសំរាប់
ប្រជាជននៅតំបន់ធ្វើផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងរក្សារឹងមាំសន្តិសុខ
ព្រំដែន ការពារបូរណភាពដែនដីជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ