ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ចួលរួមពិធីបើកសម្ពោធស្ពាន Bac Luan ២ វៀតណាម - ចិន

(VOVWORLD) -នាព្រឹកថ្ងៃទី ១៣ កញ្ញានៅទីក្រុង Mong Cai ខេត្ត Quang Ninh ភាគខាងជើងវៀតណាម ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ស្ពាន Bac Luan II វៀតណាម - ចិន។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ចួលរួមពិធីបើកសម្ពោធស្ពាន Bac Luan ២ វៀតណាម - ចិន - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ចួលរួមពិធីបើកសម្ពោធស្ពាន Bac Luan ២ វៀតណាម - ចិន

នាព្រឹកថ្ងៃទី ១៣ កញ្ញានៅទីក្រុង Mong Cai ខេត្ត Quang Ninh ភាគខាងជើងវៀតណាម ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ស្ពាន Bac Luan II វៀតណាម - ចិន។ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម លោក Hong Xiaoyong ក៏បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះដែរ។គម្រោងការណ៍សាងសង់ស្ពាន Bac Luan II នៅទីក្រុង Mong Cai ខេត្ត Quang Ninh ត្រូវបានអនុម័តដើម្បីកាត់បន្ថយការធ្វើចរាចរណ៍តាមស្ពាន Bac Luan I និងបង្កើតកម្លាំងចលករអភិវឌ្ឍន៍សម្រាប់ទីក្រុងច្រកទ្វារព្រំដែន Mong Cai។ ស្ពាននេះមានទុនវិនិយោគសរុបគឺ ៣៣៦ ពាន់លានដុង។

ការកសាងស្ពាន Bac Luan II មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មរវាងវៀតណាមនិងចិន ហើយស្របតាមគោលគំនិតរួមរបស់ប្រទេសទាំងពីរស្ដីពីកិច្ចសហប្រតិបត្តិការ ខ្សែរបៀងពីរ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ