ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃ សមាគមមិត្តភាពឡាវ-វៀតណាម

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃ សមាគមមិត្តភាពឡាវ-វៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc​ (ខាងស្ដាំ)ទទួល ជួបសន្ទនា
ជាមួយគណៈប្រតិភូនៃសមាគមមិត្តភាពឡាវ-វៀតណាមដឹកនាំដោយលោក Vilayvong Bouddakham (រូបថត៖vtv)


(VOVworld) - នារសៀលថ្ងៃទី១៥ មករា នៅរដ្ឋធានីហាណូយរបស់វៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនា
ជាមួយគណៈប្រតិភូនៃសមាគមមិត្តភាពឡាវ-វៀតណាមដឹកនាំដោយលោក
Vilayvong Bouddakham លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានសមាគមមិត្តភាពឡាវ-វៀតណាមដែលកំពុងបំពេញទស្សនកិច្ច
នៅវៀតណាមនិងចូលរួមសកម្មភាពរំលឹកខួបលើកទី៤០នៃទិវាបង្កើតសមាគម
មិត្តភាពវៀតណាម-ឡាវ។នៅជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan
Phuc បានលើកច្បាស់ថា សមាគមមិត្តភាពនៃប្រទេសទាំង២ត្រូវសហការយ៉ាង
ស្អិតរមួត ក្នុងការលាតត្រដាងអនុវត្តសកម្មភាពនានាក្នុងឆ្នាំ២០១៥ រួមចំណែក
ពូនជ្រុំនិងពង្រីកទំនាក់ទំនងមិត្តភាព​ ចំណងសាមគ្គីភាពជាពិសេស និងកិច្ច
សហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង២។លោក Nguyen Xuan Phuc
ក៏បានសង្កត់ធ្ងន់ថាសមាគមមិត្តភាពនៃប្រទេសទាំង២ បន្តមានសកម្មភាពដ៏
សម្បូរបែបនិងលេចធ្លោ ក្នុងនោះមានការអប់រំជំនាន់វ័យក្មេងអំពីប្រពៃណី
សាមគ្គីភាពមិត្តភាពរវាងប្រជាជននៃប្រទេសទាំង២ លើកទឹកចិត្តបណ្ដាតំបន់
ព្រំដែនវៀតណាម-ឡាវ បង្កើនការជួបប្រាស្រ័យមិត្តភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ