ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair

(VOVworld) - នៅជំនួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Tony
Blair នារសៀលថ្ងៃទី៣ មិនា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Hoang Trung Hai បានសម្ដែងក្ដីសប្បាយរីករាយដោយឃើញថា ទំនាក់ ទំនងសហប្រតិបតិ្តការដៃគូ
យុទ្ធសាស្ត្ររវាងប្រទេសទាំង២បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធ
ភាពលើវិស័យជាច្រើន​ជាពិសេសគឺវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជ
កម្ម វិនិយោគ កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍និងអប់រំ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair  - ảnh 1
អង់គ្លេសជាដៃគូសេដ្ឋកិច្ចជួរមុខរបស់ វៀតណាមក្នុងសហភាពអឺរ៉ុប (EU) ឈរលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១០១ដែលមានគំរោងការណ៍វិនិយោគនៅវៀតណាម (រូបថត៖VGP)

លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា អង់គ្លេសជាដៃគូសេដ្ឋកិច្ចជួរមុខរបស់ វៀតណាមក្នុងសហភាពអឺរ៉ុប (EU) ឈរលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង១០១ ដែលមានគំរោងការណ៍វិនិយោគនៅវៀតណាម។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេសដែល បានផ្ដល់ប្រភព
ទុនជំនួយ ODA សំរាប់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ។លោក ឧបនាយករដ្ឋ
មន្ត្រី មានគោលបំណងថា អតីតនាយករដ្ឋមន្រ្តីលោក Tony Blair បន្ត គាំទ្រនិង
ជួយឧបត្ថម្ភវៀតណាមក្នុងការជិតដិតជាមួយប្រភពទុនឥណទាននានាពី
បណ្ដាកាណាល់ពហុភាគី មូលនិធិជួយឧបត្ថម្ភអភិវឌ្ឍន៍អន្តរជាតិ ជាពិសេស
គឺក្នុង វិស័យទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ កំណើនបៃតង អប់រំនិង
បណ្ដុះបណ្ដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ