ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនៃសាធារណៈហុងគ្រីប្រចាំនៅវៀតណាម

(VOVworld) - នារសៀលថ្ងៃទី៣០ កក្កដា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោកស្រី Torda
Eszter ឯកអគ្គរដ្ឋទូតនៃសាធារណៈហុងគ្រីប្រចាំនៅវៀតណាម។នៅទីនេះ លោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់តួនាទីរបស់ស្ថានទូតហុងគ្រីក្នុងការរួមចំណែកបង្កើន ពង្រឹងទំនាក់ទំនងរវាងក្រសួងយុត្តិធម៏ និងបណ្ដាស្ថាប័នកិច្ចការផ្ទៃក្នុងនយោបាយនៃ
ប្រទេសទាំង២។លោកNguyen Xuan Phuc បានស្នើរឲ្យហុងគ្រីបន្តពន្លឿនការចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអំពីហិរញ្ញវត្ថុជាមួយវៀតណាម ដើម្បីធានាការរក្សា
ប្រភពទុនដែលផ្គត់ផ្គងសំរាប់គម្រោងរវាងប្រទេសទាំង២ជាពិសេសគឺការជួយឧបត្ថម្ភ
វៀតណាមក្នុងគម្រោងការណ៍កសាងមូលដ្ឋានទិន្នន័យជាតិអំពីប្រជាជន និងការងារ
កសាងច្បាប់ កែទម្រង់យុត្តិធម៏ជាដើម។

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនៃសាធារណៈហុងគ្រីប្រចាំនៅវៀតណាម - ảnh 1
ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និង
ឯកអគ្គរដ្ឋទូតនៃសាធារណៈហុងគ្រីប្រចាំនៅវៀតណាមលោកស្រី Torda Eszter​
ក្នុងជំនួបសន្ទនា

រីឯខ្លួនវិញ លោកស្រី Torda Eszter បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបតិ្តការមិត្តភាពរវាង
ប្រទេសទាំង២នឹងត្រូវបានបន្តបង្កើនថែមទៀតតាមរយៈបណ្ដាសកម្មភាពសហប្រតិ
បតិ្តការជាក់ស្ដែងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ