ឧបនាយករដ្ឋមន្រ្តីវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្តNghe An

(VOVworld) - ក្នុងកម្មវិធីធ្វើការនៅខេត្ត Nghe An ភាគកណ្ដាលវៀតណាម នា
ព្រឹកថ្ងៃទី៤ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Xuan Phuc បានចូល
រួមពិធីកាត់ខ្សែបូរសម្ពោធស្ពានអាកាសផ្លូវដែករវាងភាគខាងជើងនិងភាគខាងត្បូង
វៀតណាម និងថ្វាយផ្កា អុជធូបគោរពវិញ្ញាណខ័ណ្ឌលោកប្រធានហូជីមិញននៅ
តំបន់កេរិ៍ដំណែលKim Lien។

ឧបនាយករដ្ឋមន្រ្តីវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្តNghe An - ảnh 1
មលោក Nguyen Xuan Phuc ចូលរួមពិធីកាត់ខ្សែបូរសម្ពោធស្ពានអាកាស
ផ្លូវដែករវាងភាគខាងជើងនិងភាគខាងត្បូងវៀតណាម (រូបថត៖dantri.com.vn)

ថ្លែងមតិនៅពិធីនេះ លោក Nguyen Xuan Phuc បានស្វាគមខេត្ត Nghe An និង
អគ្គក្រុមហ៊ុន Cienco៤ ដែលបានសម្រេចការសាងសង់ស្ពានអាកាស ដ៏ដែលមាន
អត្ថន័យធំៗនេះ រួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធិភាពនៃការងារធានាសុវត្ថិភាព
ចរចរណ៍។លោក Nguyen Xuan Phuc ក៏បានស្នើរឲ្យខេត្ត និង Cienco៤ ធ្វើអាជីវកម្ម
សំណង់នេះប្រកបដោយប្រសិទ្ធិភាព ក៏ដូចជាធានាសុវត្ថិភាពចរចរណ៍នាពេល
ដាក់ឲ្យប្រើប្រាស់សំណង់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ