ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Armenia

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Armenia - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយ 
ឯកអគ្គរដ្ឋទូត Armeniaលោកស្រី Raisa Vardanyan (រូបថតៈ VGP)


(VOVworld)-នាថ្ងៃទី១៤កក្កដាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស
វៀតណាមលោក Pham Binh Minh ទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូត Armenia
ប្រចាំនៅវៀតណាម​លោកស្រី Raisa Vardanyan ។នៅទីនេះ ភាគីទាំងពីរ បានផ្លាស់
ប្តូររាល់វិធានការសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ជាប្រពៃណីនិងជម្រុញ
កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ។ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការបើកស្ថានទូតរបស់ Armenia នៅវៀតណាម និងចាត់
ទុកនេះជាគ្រឹះស្ថានសំខាន់ ដើម្បីបង្កើនទំនាក់ ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូត លោក
ស្រីRaisa Vardanyanបានសម្តែងការព្រួយបារម្ភចំពោះរាល់បំរ៉ែបំរួលនាពេលថ្មីៗនេះ
លើសមុទ្រខាងកើត និងចាត់ទុកថា រាល់ បញ្ហាគប្បីដោះស្រាយដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ