ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បញ្ជាណែនាំការប្រឆាំងការរត់ពន្ធឆ្លងដែន

(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ មិថុនា នៅទីក្រុង ហូជីមិញ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានរៀបចំសន្និសីទអនុវត្តន៍ការប្រយុទ្ធប្រឆាំងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញខុសច្បាប់ ឆ្លងដែននៅតាមបណ្ដាខេត្តប៉ែកខាងលិចភាគខាងត្បូង។ 

នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានឲ្យដឹងថា៖  ស្ថានភាពរត់ពន្ធនិងដឹកជញ្ជូនទំនិញខុសច្បាប់ឆ្លង ដែនមានបម្រែបម្រូលស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ អង្គប្រជុំជាច្រើនបានលើកឡើងថាដើម្បីកិច្ចការប្រយុទ្ធប្រឆាំងការរត់ពន្ធ និងក្លែងបន្លំពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពថែមទៀតនោះ យើងគប្បីកែប្រែបទបញ្ញត្តិមួយចំនួនដែលមិនសមស្របក្នុងការផាកពិន័យរដ្ឋបាល ចំពោះមុខសញ្ញាជូញដូរ។  

អញ្ជើញថ្លែងមតិនៅទីនេះ  ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានលើកសំណើរថា៖

“ខ្ញុំស្នើឲ្យប្រធានគណកម្មធិការប្រជាជនខេត្ត គប្បីលើកប្រដែត ស្មារតី ទទួលខុសត្រូវ។ កងទ័ពការពារព្រំដែនគប្បីបំពេញល្អការងារធ្វើជាសេនាធិការ និងសហការយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំង កិច្ចការប្រឆាំងការរត់ពន្ធ និងក្លែងបន្លំពាណិជ្ជកម្មប្រកដោយប្រសិទ្ធភាពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ