ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ធ្វើការជាមួយអគ្គនាយក ដ្ឋានពន្ធដារស្តីពីគម្រោងច្បាប់គ្រប់គ្រងពន្ធធ្វើវិសោធនកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែសីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue រួមជាមួយថ្នាក់ដឹកនាំក្រសួង និងផ្នែកមជ្ឈិមនានាបាន អញ្ជើញធ្វើអធិបតីក្នុងជំនួបការងារជាមួយអគ្គនាយកដ្ឋានពន្ធដារនិងក្រសួងហិរញ្ញវត្ថុវៀតណាមដើម្បីផ្ទៀងស្តាប់របាយការណ៍និងផ្តល់យោបល់អំពីគម្រោងច្បាប់គ្រប់គ្រងពន្ធធ្វើវិសោធនកម្ម។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ធ្វើការជាមួយអគ្គនាយក ដ្ឋានពន្ធដារស្តីពីគម្រោងច្បាប់គ្រប់គ្រងពន្ធធ្វើវិសោធនកម្ម - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue

ច្បាប់គ្រប់គ្រង់ពន្ធធ្វើវិសោធនកម្មមានវិសាលភាពនៃការកែតម្រូវនិងមុខសញ្ញា អនុវត្តដូចជាច្បាប់គ្រប់គ្រងពន្ធជាធរមាន។ យោងតាមនោះ ច្បាប់បានកំណត់ ចំពោះការគ្រប់គ្រងពន្ធគ្រប់ប្រភេទ និងកញ្ចប់បង់ប្រាក់ចំណុះថវិកាជាតិដោយ ស្ថាប័នគ្រប់គ្រងពន្ធ រួមទាំងស្ថាប័នពន្ធដារនិងពន្ធគយប្រមូល។ ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀត គឺដើម្បីជម្រុញការជួញដូរអេឡិចត្រូនិក សេចក្តីព្រាងច្បាប់នៃច្បាប់ គ្រប់គ្រងពន្ធបានបំពេញបន្ថែមនូវបទបញ្ញត្តិពាក់ព័ន្ធ នឹងការគ្រប់គ្រងពន្ធចំពោះសកម្មភាពពាណិជ្ជកម្មផងដែរ។

ច្បាប់គ្រប់គ្រងពន្ធ (វិសោធនកម្ម) គ្រោងនឹងដាក់ជូនរដ្ឋសភា នៅក្នុងសម័យ ប្រជុំទី៦នៅចុងឆ្នាំនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ