ឧបាសកឧបាសិការពុទ្ធសាសនិករួមចំណែកក្នុងការអភិវឌ្ឍន៍របស់រដ្ឋធានី

ឧបាសកឧបាសិការពុទ្ធសាសនិករួមចំណែកក្នុងការអភិវឌ្ឍន៍របស់រដ្ឋធានី - ảnh 1
ឧបាសកឧបាសិការពុទ្ធសាសនិករួមចំណែកក្នុងការអភិវឌ្ឍន៍របស់រដ្ឋធានី (hanoimoi.com.vn)


        Vovworld-នាថ្ងៃទី២៧ឧសភានៅទីស្ដីការមជ្ឈឹមសមាគមពុទ្ធសាសនា​វៀត
​ណាម ទីក្រុងហាណូយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham
Quang Nghi បានមកសាកសួរសុខទុក្ខជូនពរសមាគមពុទ្ធសាសនាវៀត​ណាមក្នុង
​ឱកាស​មហាពិធីវិសាកបូជាឆ្នាំ២០១៥។​ លេខាគណៈកម្មាធិការបក្ស​ទីក្រុងហាណូយ
លោក Pham Quang Nghi បានផ្ញើរសេចក្តីជូនពរដ៏ល្អ​បំផុតជូន​ចំពោះសមាគមពុទ្ធ
សាសនាវៀតណាមនិងឧបាសកឧបាសិការពុទ្ធសាសនិកនៅក្នុងនិងក្រៅប្រទេស
អំណររដូវវិសាកបូជាសុខសាន្តត្រាណនិងកាន់តែរួមកំលាំងកាយចិត្តរួមជាមួយ
ប្រជាជនកសាងរដ្ឋធានីហាណូយនិយាយដោយឡែកនិង​ប្រទេសវៀតណាម
និយាយរួមកាន់តែសម្បូរធូធារ។

        មហាពិធីវិសាកឆ្នាំនេះបានប្រព្រឹត្តទៅចំនឹងឱកាសទិវាកុមារអន្តរជាតិទី១​មិថុនា
សមាគមពុទ្ធសាសនាវៀតណាមបាមអំពាវនាវសមាគមពុទ្ធសាសនាគ្រប់​ជាន់​ថ្នាក់
រៀបចំបណ្ដាវគ្គបួសនារដូវក្តៅសំរាប់កុមារជំទង់ដើម្បីហ្វឺកហាត់អប់រំ​កតញ្ញូគោរព
គ្រូបង្រៀននិងក្លាយទៅជាជនមានប្រយោជន៍សំរាប់សង្គមនិង​ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ