ឯកអគ្គរដ្ឋទូត Caroline Beresford៖ “នូវែលសេឡង់ចាត់ទុកវៀតណាមជាដៃគូឈានមុខគេក្នុងតំបន់និងលើសកលលោកទាំងមូល”
(VOVWORLD) - “នូវែលសេឡង់ចាត់ទុកវៀត ណាមជាដៃគូនាំមុខគេក្នុងតំបន់និងលើសកលលោកទាំងមូល ហើយទន្ទឹងរង់ចាំសមិទ្ធិផលថ្មីៗក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។
ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម លោកស្រី Caroline Beresford ឆ្លើយសំណួររបស់សារព័ត៌មាន (រូបថត៖ TTXVN) |
នេះជាការថ្លែងរបស់ឯកអគ្គរដ្ឋទូតនូវែលសេឡង់ ប្រចាំនៅវៀតណាម លោកស្រី Caroline Beresford ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ ចាប់ពីថ្ងៃទី ២៥-២៨ ខែកុម្ភៈ។
យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Caroline Beresford ដំណើរទស្សនកិច្ចលើកនេះមានសារៈសំខាន់ពិសេសចំពោះនូវែលសេឡង់ ដោយសារនាយករដ្ឋមន្ត្រី Luxon មានរបៀបវារៈដ៏មានមហិច្ឆតាសម្រាប់ទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះនូវែលសេឡង់បានកំណត់ វៀតណាមជាដៃគូនាំមុខគេក្នុងតំបន់ និងពិភពលោកទាំងមូល។
ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ត្រូវបានអមដំណើរដោយគណៈប្រតិភូពាណិជ្ជកម្មដ៏ធំ។ កាមគម្រោង គណៈប្រតិភូធុរកិច្ចនូវែលសេឡង់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាច្រើនជាមួយដៃគូវៀតណាមក្នុងវិស័យសហប្រតិបត្តិការប្រពៃណី ដូចជាកសិកម្ម អប់រំ និងវិស័យថ្មីអំពីការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ទន្ទឹមជាមួយគ្នានោះ ការដែលប្រទេសទាំងពីរចាប់ផ្តើមយន្តការសន្ទនា ដែនសមុទ្រវៀតណាម-នូវែលសេឡង់ ចាប់តាំងពីខែធ្នូឆ្នាំមុន ក៏បានបើកផ្លូវថ្មីសម្រាប់កិច្ចសន្ទនាអំពីដំណោះស្រាយ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមក្នុងបញ្ហាដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។
ទាក់ទិននឹងវេទិកាអនាគតអាស៊ាន (AFF) លោកស្រីឯកអគ្គរដ្ឋទូត Caroline Beresford បានអះអាងថា ការចូលរួមរបស់នាយករដ្ឋមន្ត្រី Luxon ក្នុង AFF បានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងមុតមាំរបស់នូវែលសេឡង់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម ហើយក៏បង្ហាញពីបំណងប្រាថ្នារបស់នូវែលសេឡង់ក្នុងការស្វែងយល់ពីរបៀបដែលភាគីនានាត្រូវយល់ឃើញពីអនាគតនៃតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូ៕