ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao ត្រូវបានជ្រើសតាំងជាអនុប្រធានទី២ នៃគណៈកម្មាធិការច្បាប់អន្តរជាតិ

(VOVWORLD) - សម័យប្រជុំលើកទី ៧០ នៃគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ៣០ ខែមេសា ដល់ ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៨ នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងញូវយ៉ក (ប្រទេសអាមេរិក) និងចាប់ពីថ្ងៃទី ៣ ខែកក្កដា ដល់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៨ នៅទីក្រុង Geneva (ស្វ៊ីស) ។
ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao ត្រូវបានជ្រើសតាំងជាអនុប្រធានទី២ នៃគណៈកម្មាធិការច្បាប់អន្តរជាតិ - ảnh 1 ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao ត្រូវបានជ្រើសតាំងជាអនុប្រធានទី២ នៃគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ


នេះគឺជាសម័យកិច្ចប្រជុំដ៏សំខាន់ដើម្បីរំលឹកខួបលើកទី ៧០ នៃការបង្កើតគណៈ កម្មាធិការច្បាប់អន្តរជាតិដែលជាស្ថាប័នស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរៀបចំបទបញ្ញត្តិនិងអភិវឌ្ឍច្បាប់អន្តរជាតិ។ ក្នុងសម័យកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត វៀតណាម លោក Nguyen Hong Thao មានកិត្តិយសត្រូវបានជ្រើសតាំងជា អនុប្រធានទី ២ នៃគណៈកម្មាធិការនេះ។ ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការ នឹងធ្វើការពិចារណាលើបញ្ហាមួយចំនួនអំពីច្បាប់អន្តរជាតិ ដូចជា អនុវត្តកិច្ចព្រមព្រៀង និងភាពជាក់ស្តែងក្នុងការពន្យល់នូវសន្ធិសញ្ញាអន្តរជាតិនានា ការកំណត់ ស្តីពីទំនៀម អន្តរជាតិ និង ការពារស្រទាពអូស្យូនជាដើម។

គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់គណៈកម្មាធិការ នេះ ដូចជា ការលើកឡើងសំណើរកសាងបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ ដោយ ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេស និមួយៗ ព្រមទាំងគោរពសិទ្ធិមនុស្ស និង ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ