"ឯកអគ្គរដ្ឋទូតកុមារ" វៀតណាមចូលរួមក្នុងមហោស្រពកីឡាបាល់ទាត់

(VOVWORLD) -នារសៀលថ្ងៃទី២៦ខែមិថុនា ប្រតិភូវៀតណាមរួមមានកុមារ ៤ នាក់ និងប្រធាន ប្រតិភូនេះបានអញ្ជើញមកដល់ទីក្រុងម៉ូស្គូសហព័ន្ធរុស្ស៊ីតាមការអញ្ជើញរបស់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA)ដើម្បីចូលរួមមហោស្រពកីឡា បាល់ទាត់ក្រោមប្រធានបទថា "Football for Hope "។
 "ឯកអគ្គរដ្ឋទូតកុមារ" វៀតណាមចូលរួមក្នុងមហោស្រពកីឡាបាល់ទាត់

នេះគឺជាព្រឹត្តិការណ៍ជាផ្លូវការនៃការប្រកួតកីឡាបាល់ទាត់  FIFA World Cup 2018 ដោយមានគោលបំណងលើកតម្កើង "កម្លាំងកីឡាបាល់ទាត់ក្នុងការបង្កើត វឌ្ឍនភាពជាវិជ្ជមានក្នុងសង្គម" ។ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែមិថុនាដល់ថ្ងៃទី ៣ ខែកក្កដា រួមមានសកម្មភាពជួបប្រាស្រ័យទាក់ទងវប្បធម៌ ហ្វឹកហ្វឺនបាល់ទាត់ និងធ្វើដំណើរទេសចរណ៍។

ក្នុងមហោស្រពកីឡាបាល់ទាត់នៅរុស្ស៊ីលើកនេះ ក្រុមកីឡាបាល់ទាត់កុមារចំនួន ៤៨ ក្រុម មកពីប្រទេសនានានៅទូទាំងពិភពលោក នឹងចូលរួមក្នុងសកម្មភាព ច្រើនជាមួយគ្នា ព្រមទាំងកុមារទាំងអស់នេះនឹងទៅទស្សនាទីក្រុងម៉ូស្គូ ហើយ ជាពិសេស នឹងបានមើលការប្រកួតកីឡាបាល់ទាត់ World Cup 2018 វគ្គ១៦ក្រុម នៅឯពហុកីឡដ្ឋាន Luzhniki ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ