ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីប្រឆាំងជំទាស់នឹងកាយវិកាខុសឆ្គងរបស់ចិន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីប្រឆាំងជំទាស់នឹងកាយវិកាខុសឆ្គងរបស់ចិន - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Nguyen Xuan Thuy (TTXVN)

          (VOV)_ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Nguyen Xuan Thuy បានមានបទសរសេរមួយ ចុះផ្សាយលើកាសែត៖ ​ប្រៃសណី​Jakata ដើម្បីប្រឆាំងជំទាស់កាយវិការខុសឆ្គងរបស់ចិន ដែលបានបំប្លែង​ការពិតស្ដីពីបញ្ហាអធិបតេយ្យភាពប្រជុំកោះ Hoang Sa និង Truong Sa ក្នុងបទសរសេររបស់ភារះធាវី ស្ថានទូតចិនប្រចាំនៅឥណ្ឌូនេស៊ី លោក Liu Hong Yang នៅក្នុងកាសែតចុះផ្សាយថ្ងៃទី ២០ ឧសភា។

ប្រឆាំងជំទាស់ទស្សនះរបស់លោក ​ Liu Hong Yang ដែលនិយាយថា៖ ​ប្រជុំកោះ​ Hoang Sa និង Truong Sa ជាដែនដីរបស់ចិន និងត្រូវបានសហគមន៍​អន្តរជាតិទទួលស្គាល់ពីសង្គ្រាមលោក លើកទី២ ឯកអគ្គរដ្ឋទូត​ Nguyen Xuan Thuy បានអះអាងថា៖វៀតណាមមានគ្រប់ភស្តុតាងប្រវត្តិ​សាស្ត្រ ​និង​មូលដ្ឋានគតិយុត្តិ ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះ ប្រជុំ​កោះ​ Hoang Sa និង Truong Sa​។ ឯកអគ្គរដ្ឋទូត​ Nguyen Xuan Thuy បានលើកច្បាស់ថា៖ លោក ​ Liu Hong Yang បាន​ចេតនាដកស្រង់ខ្លឹមសារ​នៃ​លិខិតរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong នាឆ្នាំ ១៩៥៨ ​នេះដូចជាការទទួលស្គាល់អធិបតេយ្យភាពរបស់ចិន ចំពោះ ប្រជុំកោះ Hoang Sa និង ប្រជុំកោះផ្សេងៗទៀត។ 

មុននោះ កាសែត “ The Straits Times” របស់សិង្ហបុរី ក៏បានចុះ​ផ្សាយ​អត្ថបទរបស់បណ្ឌិត Nguyen Hung Son អនុប្រធានវិទ្យាស្ថានសមុទ្រ​ខាងកើត ​សភាបណ្ឌិតកិច្ចការបរទេសវៀតណាម បានសន្និដ្ឋានថា៖ ប្រសិន​បើធ្វើអោយបាត់ទំនុកទុកចិត្តរបស់អាស៊ាន ចិននឹងក្លាយទៅជាប្រទេស​ឯកតោ លើផ្លូវក្លាយទៅជាមហាអំណាច និងគ្មានមិត្តស្មោះត្រង់ណាមួយ​ក្នុងចំណោមប្រទេសជិតខាងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ