ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាស៊ានព្រួយបារម្ភអំពីអំពើនាពេលថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើត

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាស៊ានព្រួយបារម្ភអំពីអំពើនាពេលថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើត - ảnh 1
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
លោកស្រី Nina Hachigian (រូបថត៖massispost.com)

(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតតាមបណ្ដាញអ៊ីនធឺណែតនៅរដ្ឋធានី
ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ កុម្ភៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ
សមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកស្រី Nina Hachigian បាន
សំដែងការព្រួយបារម្ភអំពីការដែលចិនបញ្ជូនជាថ្មីម្ដងទៀតយន្តហោះចម្បាំងទៅ
កាន់កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម ជាទីកន្លែង ដែល
ចិនក៏ទើបនឹងបានដាក់ពង្រាយមីស៊ីលដីអាកាសប្រភេទ HQ-៩។លោកស្រី
Hachigian បានលើកច្បាស់ថា អាមេរិកមានការព្រួយបារម្ភធំនោះគឺសកម្មភាពនេះ
ធ្វើឲ្យភាពតានតឹងកើនឡើងនៅក្នុងតំបន់ ហើយនាំមកនូវឥទ្ធិពលបញ្ច្រាស។
មុននោះ មជ្ឈដ្ឋានមន្ត្រីអាមេរិកនៅវាស៊ីនតោននាយប់ថ្ងៃទី២៣ កុម្ភៈ បានឲ្យដឹងថា
 ក្រុមយន្តហោះចម្បាំង១០គ្រឿងរបស់ចិនបានមានវត្តមាននៅកោះ​Phu Lam។ក្នុង
ពេលនោះ មជ្ឈដ្ឋានអ្នកវិភាគក៏បានព្រួយបារម្ភអំពីការដែលចិនកំពុងកសាងមូល
ដ្ឋានរ៉ាដានៅលើកោះ Phu Lam រួមជាមួយផ្លូវរត់សំរាប់យន្តហោះនិងមូលដ្ឋាន
ផ្សេងៗទៀតនៅលើកោះសិប្បនិម្មិតនានាដែលចិនកសាងនៅប្រជុំកោះ Truong
Sa របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ