ឱកាសសំរាប់ពលការិនីដែលធ្វើចំណាកស្រុកនៅតំបន់អាស៊ាន

(VOVWORLD) - នាថ្ងៃទី១០ ខែឧសភា នៅរដ្ឋធានីហាណូយ ស្ថាប័នអង្គការសហប្រជាជាតិស្តីពី សមភាពភេទនិងប្រគល់សិទ្ធិសំរាប់ស្ត្រី ( UN Women) បានសហការជាមួយ អង្គការពលកម្មអន្តរជាតិ ( ILO) រៀបចំកិច្ចសន្ទនាពិគ្រោះយោបល់សំរាប់ការ ប្រកាសគម្រោងការណ៍ “សុវត្ថិភាពនិងសមភាព៖ អនុវត្តសិទ្ធិនិងឱកាសសំរាប់ ពលការិនីដែលធ្វើចំណាកស្រុកនៅតំបន់អាស៊ាន។”
ឱកាសសំរាប់ពលការិនីដែលធ្វើចំណាកស្រុកនៅតំបន់អាស៊ាន - ảnh 1ឱកាសសំរាប់ពលការិនីដែលធ្វើចំណាកស្រុកនៅតំបន់អាស៊ាន 

គម្រោងការណ៍នេះមានតួនាទីក្នុងការអនុវត្តសិទ្ធិ និង ឱកាសសំរាប់ពលការិនី ដែលធ្វើចំណាកស្រុកនៅតំបន់អាស៊ាន (ឆ្នាំ២០១៨-២០២០) ដែលស្ថិតនៅក្នុង ការផ្តួចផ្តើមគំនិតដ៏លេចធ្លោជាច្រើនឆ្នាំកន្លងមករបស់សហភាពអ៉ឺរុប និង អង្គការ សហប្រជាជាតិ សំដៅលុបបំបាត់អំពើហិង្សាចំពោះស្ត្រីនិងកុមារី។

គម្រោងនេះមានការចូលរួមរបស់ស្ថានប័នរដ្ឋាភិបាលនៃបណ្តាប្រទេសជា សមាជិកអាស៊ានដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ ទី១១ ខែឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ