(VOV)_សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ីខាងកើត យន្តការសំខាន់១ ក្នុងក្រប
ខ័ណ្ឌសហប្រតិបត្តិការអាស៊ានទើបនឹងបានបិទបញ្ចប់នៅប្រទេសឡាវដោយមានការ
ចូលរួមរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន
៨ បានដាក់ចេញខ្លឹមសារសំខាន់សំរាប់សន្និសីទជាន់ខ្ពស់អាស៊ីខាងកើត (EAS)។
ក្រោយរយៈពេល១០ឆ្នាំ EAS បានក្លាយទៅជាវេទិកាសំរាប់ថ្នាក់ដឹកនាំក្នុងតំបន់ ពិ
ភាក្សាអំពីបញ្ហានយោបាយ និងសេដ្ឋកិច្ចសំខាន់ៗក្នុងតំបន់ និងយន្តការសហប្រតិ
បត្តិការនេះនៅបន្តពង្រីកតួនាទីជំរុញសន្តិភាព ស្ថិរភាព និងភាពសម្បូរុងរឿងក្នុងតំបន់។
|
EAS បន្តដើរតួនាទីសំខាន់ជំរុញសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងក្នុងតំបន់ |
ដោយមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រសំខាន់ អាស៊ី-ប៉ាស៊ីហ្វីក បាននិងកំពុង
ក្លាយទៅជាតំបន់ប្រកួតប្រជែងយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាចនានា។ ដោយតួនា
ទីជាវេទិកាតម្លាភាព បើកចំហរ និងលើគ្រប់ជ្រុងជ្រោយ EAS ត្រូវបានបង្កើតឡើង
ដើម្បីពិភាក្សា អំពីបញ្ហាសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្ររួមជំរុញសន្តិភាព ស្ថិរ
ភាព និងភាពសម្បូររុងរឿង ក្នុងតំបន់អាស៊ីខាងកើតនេះ។
ជោគជ័យក្នុងការទាក់ទាញប្រទេសមហាអំណាចនានា
ត្រូវបានរៀបចំឡើងជាលើកដំបូង នាខែធ្នូឆ្នាំ ២០១៥ នៅប្រទេសម៉ាឡេស៊ី ដោយ
មានការចូលរួមរបស់ប្រទេសចំនួន១៦ ( ១០ប្រទេសអាស៊ាន និងចិន ជប៉ុន កូរ៉េខាង
ត្បូង ឥណ្ឌាអូស្ត្រាលី និងញូស៊ែឡែន) EAS ដើរតួនាទីជាវេទិកាមួយសំរាប់ថ្នាក់ដឹកនាំ
ជាន់ខ្ពស់ ពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ដើម្បីជំរុញសន្តិភាព
ស្ថិរភាព និងភាពសម្បូររុងរឿងនៅក្នុងតំបន់។
EAS បានទទួលជោគជ័យ បន្ទាប់ពីពេលប្រមូលផ្តុំបានប្រទេសធំៗ ចូលរួមចរ
ចារ សហប្រតិបត្តិការ និងកសាងទំនុកទុកចិត្ត។ EAS ក៏ដើរតួនាទីសំខាន់ ក្នុងការ
កសាងក្របខ័ណ្ឌនយោបាយងាយស្រួល សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន
និងដៃគូនានា។
ទទួលបានការរីកចំរើនជាក់ស្ដែង
ចាប់ពីពេលបានរៀបចំឡើងជាលើកដំបូងឆ្នាំ២០០៥ EAS បានសម្រេចគោល
ដៅដែលបានដាក់ចេញ នោះគឺដោះស្រាយទំនាក់ទំនងរវាងប្រទេសនានាក្នុងតំបន់
បង្កើនកិច្ចសហប្រតិបត្តិការនិងសន្ទនាដើម្បីផលប្រយោជន៍រួម បង្កើនទមនុកទុក
ចិត្ត ធានាតម្លាភាព និងព្យាករណ៍អំពីបំរ៉ែបំរួលក្នុងតំបន់។ ក្នុងរយៈពេល១០ឆ្នាំ
កន្លងទៅ EAS ទទួលបានការរីកចំរើនជាច្រើន ក្នុងវិស័យអាទិភាពចំនួន៦ ដូចជា៖ ថាមពល អប់រំ ហិរញ្ញវត្ថុ សុខាភិបាលសកល ទប់ទល់នឹងគ្រោះមហន្តរាយ និងបរិស្ថាន
ការតភ្ជាប់អាស៊ាន ជាពិសេសគឺជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។
កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់ ( RCEP) ដែលបានថ្នាក់ដឹក
នាំប្រទេសចំនួន១៦ឯកភាព ហើយចាប់ផ្តើមចរចារពីឆ្នាំ២០១២មក។ រហូតមកដល់
ពេលនេះ RCEP បានសម្រេចវង់ចរចារចំនួន១០ ហើយកំពុងខំប្រឹងប្រែងសម្រេច។
ប្រសិនបើបានចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតមបន់នេះ នឹង
បង្កើតឡើងប្លុកសេដ្ឋកិច្ចមួយដោយមានបរិមាណប្រជាជនចំនួន៣ពាន់លាន៤
សែននាក់ និងទំហំពាណិជ្ជកម្មចំនួន១០,៦លានលាន ដុល្លារអាមេរិក ស្មើនឹង
៣០% បរិមាណពាណិជ្ជកម្មសកល។
ពង្រីកតួនាទីនិងការរួមវិភាគទានរបស់ EAS ចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់
ក្រោយរយៈបេលជាង១០ឆ្នាំ EASមិនគ្រាន់តែដើរតួនាទីសំខាន់ ជួយឧបត្ថម្ភអា
ស៊ានដោះស្រាយបញ្ហានានាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជួយប្រទេសជាសមាជិក
អាស៊ាន ដោះស្រាយបញ្ហាយុទ្ធសាស្ត្រនានាប្រកបដោយប្រសិទ្ធិភាពទៀតផង។ តួនា
ទីសំខាន់បំផុតរបស់ EAS ចំពោះប្រទេសជាសមាជិកនានានោះគឺបង្ការជំលោះ ធា
នាសន្តិសុខ។ EAS បង្កើតឡើងយន្តការសន្ទនាពហុទិស ដើម្បីប្រទេសជាសមាជិក
អាចស្វែងរកបានសម្លេងរួម ដោះស្រាយជំលោះដោយសន្តិវិធី។
ក្នុងសភាពការណ៍តំបន់មានបញ្ហាអស្ថិរភាពជាច្រើន EAS បន្តលើកកំពស់
តួនាទី និងការរួមវិភាគទានរបស់ខ្លួន ចូលក្នុងសន្តិភាព និងសន្តិសុខតំបន់ បង្កើន
ទំនុកទុកចិត្ត និងតម្លាភាព ជាពិសេសគឺស្មារតីគោរពច្បាប់អន្តរជាតិ ក៏ដូចជាម្ចា
សការទប់ទល់នឹងការលំបាកសាកល្បងដែលបានដាក់ចេញ៕