EU - ការជាប់ពាក់ព័ន្ធនានាក្រោយរយៈពេល១ឆ្នាំទទួលជនចំណាក់ស្រុក

​(VOV)-មួយឆ្នាំ បន្ទាប់ពីពេលអាល្លឺម៉ង់និងប្រទេសអឺរ៉ុបមួយចំនួន​ សម្រេច
ចិត្តបើកច្រកទ្វារព្រំដែន ទទួលជនចំណាកស្រុកមក (ខែកញ្ញាឆ្នាំ២០១៥) 
គោលនយោបាយនេះកំពុងមានការជះឥទ្ធិពលមិនតិចតូចចំពោះស្ថានភាព
នយោបាយ​របស់ប្រទេសជាច្រើន។ មិនគ្រាន់តែប៉ុណ្ណោះ គឺអឺរ៉ុបកំពុង​ជួបការ
លំបាកក្នុងការ​រៀបចំ​ទីលំនៅថ្មីសំរាប់ជនចំណាកស្រុក ដែលបានចូលមកអ៊ី
តាលី និងក្រិក ​ហើយទៅកាន់ប្រទេសផ្សេងៗ។

EU - ការជាប់ពាក់ព័ន្ធនានាក្រោយរយៈពេល១ឆ្នាំទទួលជនចំណាក់ស្រុក - ảnh 1
EU - ការជាប់ពាក់ព័ន្ធនានាក្រោយរយៈពេល១ឆ្នាំទទួលជនចំណាក់ស្រុក

និយាយរួម ក្នុងសភាពការណ៍អឺរ៉ុបកំពុងជ្រួលច្របល់ស្វែងរកសម្លេងរួម ​សំរាប់វិ
បត្តិជនចំណាកស្រុកនេះដំណោះស្រាយល្អបំផុត នាបច្ចុប្បន្នគឺត្រូវមាន​សកម្មភាពឯក
ភាព ប៉ុន្តែទ្វីបនេះមិនទាន់មានសម្លេងរួមនៅឡើយទេ។ នាពេលនោះ បញ្ហាជនចំ
ណាកស្រុកនៅតែជាប្រធានបទខាងនយោបាយក្តៅគគុកនៅប្រទេសមួយចំនួន 
ជាពិសេសគឺអាល្លឺម៉ង់។ 

        របងនៅលើផ្លូវនយោបាយ

          បញ្ហាបានចាប់ផ្តើមពីចរន្តជនចំណាកស្រុកមកពីស៊ីរី ហូរមកពេញស្ថានីយ៍​រថ
ភ្លើង នៅរដ្ឋធានី Budapest របស់ហុងគ្រី នាចុងខែសីហាឆ្នាំ២០១៥ ​ដោយ​ទាមទារបន្ត
ដំណើរទៅអាល្លឺម៉ង់ និងអូទ្រីស។ នាគ្រាដើមដំបូង រដ្ឋអំណាច​ហុងគ្រីបានរារាំង ប៉ុន្តែ
បន្ទាប់មកគេក៏ត្រូវ”ចុះចាញ់” ចំពោះកម្លាំងសម្ពាធនៃរលកជនចំណាក់ស្រុកធំបំ
ផុតពីមុនមក។ ក្នុងសភាពការណ៍នេះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
 បានប្រកាសថា៖ ត្រៀមខ្លួនជាស្រេចទទួលជនទាំង​នេះ​ បើកផ្លូវអោយចរន្តជនចំ
ណាក់ស្រុកពីបណ្ដាប្រទេសអាហ្វ្រីកខាងជើង​ និងមជ្ឈឹមបូពា៍ ជាពិសេសគឺស៊ីរី ចូល
មកអាល្លឺម៉ង់ និងទ្វីបអឺរ៉ុប។ គិតដល់ចុងឆ្នាំ ២០១៥ មានជនចំណាក់ស្រុកចំនួន
ជាងមួយលាននាក់ បានមកដល់អាល្លឺម៉ង់ ដោយមិនទាន់គិតដល់បរិមាណមនុស្ស
មិនចុះឈ្មោះឡើយ ហួសពីការព្យាករណ៍​របស់រដ្ឋអំណាចជាច្រើន គឺ៨០ហ្មឺននាក់។ 

          បញ្ហាជនចំណាកស្រុកមិនក្លាយទៅជាបញ្ហាធ្ងន់ធ្ងរចំពោះអធិការបតីអាល្លឺ​
ម៉ង់ លោកស្រី Angela Merkel ប្រសិនបើគ្មានការបង្កអ៊ុកឡុក និងភេរវកម្ម នៅ
​អាល្លឺម៉ង់​ ហើយជនល្មើសជាជនចំណាក់ស្រុក។ កិត្យានុភាពរបស់លោកស្រី ​Angela
 Merkel ត្រូវថយចុះយ៉ាងខ្លាំងក្លា។ សញ្ញាថ្មីបំផុតគឺគណបក្ស​ CDU របស់​អធិការ
បតី​ លោកស្រី Angela Merkel ឈរលំដាប់ថ្នាក់ទី៣តែប៉ុណ្ណោះ ​នៅក្នុង​ការ​បោះ
ឆ្នោតរដ្ឋ Mecklenburg – Vorpommern (នាថ្ងៃទី៤កញ្ញាកន្លងទៅ) ​ជា​តំបន់​ដែល
បានចាត់ទុកជា” ស្រុកកំណើត”របស់លោកស្រី Angela Merkel ។​អធិការបតី
លោកស្រី Angela Merkel  កំពុងជួបការលំបាកពិតប្រាកប ​ដោយ​គោល​នយោ
បាយចំពោះជនចំណាក់ស្រុករបស់ខ្លួន ដោយអត្រាគាំទ្រគោលនយោបាយនេះ
នៅសល់៣៤%ប៉ុណ្ណោះ។ 

          ការខំប្រឹងប្រែងកសាងទីលំនៅថ្មីជួបការលំបាកដ៏ធ្ងន់ធ្ងរ

នាខែកញ្ញាឆ្នាំ ២០១៥​ កន្លងទៅ សហភាពអឺរ៉ុប (EU) បានអនុម័តលើផែន ការ
ពោពេញទៅដោយយថាទស្សន៍ក្នុងការកសាងទីលំនៅថ្មីសំរាប់ជន

អន្តោប្រវេសន៍ចំនួន ១៦ ម៉ឺននាក់នៅអ៊ីតាលីនិងក្រិកក្នុងអំឡុង ២ ឆ្នាំ។ ប៉ុន្តែ មាន
៣% ចំនួនជនអន្តោប្រវេសន៍ត្រូវបានបណ្ដាប្រទេសក្នុងសហភាពទទួលយក តែប៉ុណ្ណោះ។
 នាថ្ងៃទី ៥ កញ្ញា គណៈកម្មាធិការអឺរ៉ុប (EC) បានដាស់តឿន រដ្ឋាភិបាលនៃប្រទេសជា
មាជិកបង្កើនការខំប្រឹងប្រែងអនុវត្តផែនការកសាងទីលំនៅថ្មីសំរាប់ជនចំណាកស្រុក។
 ប៉ុន្តែ អូទី្រស ហុងហ្គ្រីសនិងប៉ូឡួញ​មិន ទាន់ទទូលជនអន្តោប្រវេសន៍នៅឡើយ។ កិច្ច
សន្យារបស់ប្រទេសជាសមាជិក EU ក្នុងការផ្តល់ជំនួយក្រិកដើម្បីត្រួតពិនិត្យខ្សែព្រំដែន
និងដោះស្រាយពាក្សសូម សិទ្ធិជ្រកកោនមិនទាន់អនុវត្តដោយគ្រប់គ្រាន់ទេ។ ក្នុងអត្ថ
បទវិភាគដែលបាន ផ្សាយលើគេហទំព័រ euobserver.com អ្នកជំនាញការ Nikolaj Nielsen
 បាន បញ្ជាក់ថា៖ ការខំប្រឹងប្រែងរបស់  EU ក្នុងការកសាងទីលំនៅថ្មីសំរាប់ជន អន្តោ
ប្រវេសន៍មិននាំមកនូវលទ្ធផលដូចបំណងប្រាថ្នាទេ។​ នេះនៅជាបញ្ហា រសើបមួយ។ ប្រ
ទេសហុងហ្គ្រីសបានបំផុសចលនាប្រឆាំងជំទាស់ជន អន្តោប្រវេសន៍មុនពេលការបោះ
ប្រជាមតិអំពីបញ្ហាពោលខាងលើដែលនឹង

ប្រប្រឹត្តទៅនាថ្ងៃទី ២ តុលា ខាងមុខ។

​ នៅអាល្លឺម៉ង់ នាថ្ងៃទី ៤ កញ្ញា គណៈបក្ស​តាមនិន្នាការ

ប្រឆាំងជនអន្តោប្រវេសន៍ «ការជ្រើសរើសដទៃសំរាប់ប្រទេសអាល្លឺម៉ង់»  (AfD) ដណ្តើម
បានជ័យជំនះទៅលើគណៈបក្ស «សម្ព័ន្ធភាពប្រជាធិបតេយ្យគ្រិស្ត សាសនា» (CDU) របស់អធិកាបតីកាន់អំណាច លោកស្រី Angela Merkel។ នៅអូទ្រីស ​បេក្ខជនគណៈបក្សស្តាំនិយមអាចមានលទ្ធភាពក្លាយទៅជាថ្នាក់ដឹក នាំប្រទេសនេះ ក្នុងពេលដែល លោក Robert Hofer បេក្ខជននៃគណៈបក្ស FPO បន្តនាំមុខក្នុងការស្ទង់មតិអ្នកបោះឆ្នោតមុនពេលការបោះឆ្នោតប្រធានាធិបតីវង់ ទី ២ នាថ្ងៃទី ២ តុលា ខាងមុខ។

          មួយឆ្នាំក្រោយពីការបើកច្រកទ្វារព្រំដែនទទួល​ជនអន្តោប្រវេសន៍ ប្រទេសអឺរ៉ុបជាច្រើនកំពុងប្រឈមមុខនឹងរាល់បញ្ហាជាបន្តបន្ទាប់។ ទោះបីជា បានមានវិធានការណ៍និងគោលនយោបាយដើម្បីដោះស្រាយបញ្ហានេះក្តី ប៉ុន្តែ វាមិនទាន់នាំមកនូវប្រសិទ្ធភាពនៅឡើយ ដោយហេតុនេះ ប្រទេសអឺរ៉ុបនានានៅ ជួបការលំបាកខាងនយោបាយផងនិងសេដ្ឋកិច្ចសង្គមក្នុងរយៈពេលយូរអង្វែង ខាងមុខ​៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ