(VOV)_នាថ្ងៃទី២៨មិថុនា នៅទីក្រុង Brussel (ប្រទេសប៉ែល្ស៊ីក) សហភាពអឺរ៉ុប
(EU) បានដំណើរកិច្ចប្រជុំពេញអង្គពិសេសដើម្បីអនុម័តសេចក្ដីសម្រេចចិត្តមួយអំពី
បែបបទអង់គ្លេសចាកចេញពី EU ( ហៅកាត់ថា Brexit) ។ ប្រព្រឹត្តទៅមុននឹងសន្និសីទ
កំពូល EU កិច្ចប្រជុំលើកនេះបានប្រមូលផ្តុំទៅលើការជ្រើសរើសជំហានចាំបាច់ជាបន្ត
របស់ EU ធានាប្លុកនេះនឹងមិនធ្លាក់ចូលក្នុងវិបត្តិ។
|
EU ឯកភាពបោះជំហានដំបូងក្រោយ Brexit |
សេចក្ដីសម្រេចចិត្តនេះរបស់ប្រជាជនអង់គ្លេស នាថ្ងៃទី២៣មិថុនាកន្លងទៅ
អាចចាត់ទុកជាជំហានប្រវត្តិសាស្ត្រមួយ។ ការចាកចេញរបស់អង់គ្លេស សមាជិកសំ
ខាន់មួយក្នុង EU បាននិងកំពុងនាំមកនូវការលំបាកសាកល្បងធំធេងចំពោះប្លុក
ក៏ដូចជា គំរាមគំហែងទៅលើការធ្វើសមាហរណកម្មជាបន្ត។
ក្រោយ Brexit ជួបការលំបាកជាច្រើន
សន្និសីទកំពូល EU ត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងទី២៩
មិថុនា ត្រូវបានចាត់ទុកជាសន្និសីទមួយក្នុងចំណោមសន្និសីទជូចត់បំផុតក្នុងប្រវត្តិ
សាស្ត្ររបស់ខ្លួន បណ្ដាថ្នាក់ដឹកនាំ EU ពិភាក្សាអំពី Brexit និងដំណើរការអង់គ្លេសបំ
ពេញបែបបទចាកចេញពីប្លុក។ តាមគំរោង ដំណើការនេះនឹងអូសបន្លាយក្នុងរយៈ
ពេល២ឆ្នាំទើបរួបរាល់ជាស្ថាពរ។ប៉ុន្តែ តាមបណ្ដាអ្នកសង្កេតការណ៍ថា៖ដំណើរនេះនឹង
ជួបការលំបាកជាច្រើន។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David
Cameron បានប្រកាសលាលែងពីដំណែង ហើយដាក់ការងារនេះអោយអ្នកបន្តដំ
ណែងរបស់លោកទទួលបន្ទុក។
បណ្ដាការជះឥទ្ធិពលអសកម្មពី Brexit
Brexit ជះឥទ្ធិពលអសកម្មភ្លាមចំពោះខឿនសេដ្ឋកិច្ច នយោបាយចំពោះទាំង
EU និងអង់គ្លេស។ ដំបូងបង្អស់ ចំពោះអង់គ្លេស ពេលចាកចេញពី EU គឺទ្រង់ទ្រាយ
ខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះអាចថយចុះពី៣,៨-៧,៥% ។មិនគ្រាន់តែជះឥទ្ធិពល
ទៅលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ Brexit នៅជះឥទ្ធិពលខាងនយោបាយទៀតផង។
ការដែល នាយករដ្ឋមន្ត្រី លោកDavid Cameron សូមលាលែងពីដំណែងអាចចាត់ទុក
ជាការចាប់ផ្តើមអោយវិបត្តិមួយក្នុងគណបក្សអភិរក្សកាន់អំណាច ក៏ដូចជានៅក្នុង
ប្រព័ន្ធនយោបាយអង់គ្លេស។ ចំពោះ EU ក្នុងសភាពការណ៍ដែលទ្វីបអឺរ៉ុបកំពុងប្រ
ឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបញ្ហាមានការជំពាក់ជំពិននានា ដូចជា៖
ជនចំណាកស្រុក លិទ្ធិភេរវកម្មនោះ Brexit ធ្វើអោយការមន្ទឹលសង្ស័យអំពីអឺរ៉ុបកាន់
តែកើនឡើង។ អំពីវិស័យសេដ្ឋកិច្ច EU ទទួលរងកម្លាំងសម្ពាធជាច្រើន។ តាមអ្នកជំ
នាញការសេដ្ឋកិច្ចនានាថា៖ Brexit នឹងបង្កើតរបងពាណិជ្ជកម្មរវាងទីក្រុងឡុងជា
មួយ EU ។ ទន្ទឹមនឹងនោះ វាក៏ធ្វើអោយកំណើនខឿនសេដ្ឋកិច្ចអង់គ្លេសថយចុះ
និងប្រាក់អង់គ្លេសបញ្ចុះតំលៃ។
ប្រកៀកស្មារជាមួយគ្នាបន្ទាប់ពីការរញ្ជួយដី
ស្ថិរភាពនាបច្ចុប្បន្ន ជាប្រការចាំបាច់សំរាប់សមាជិក EU ទាំង២៧ ក៏ដូចជាប្រ
ទេសអង់គ្លេសដែរ។ ដូច្នេះ ភារកិច្ចសំខាន់ចាំបាច់នាបច្ចុប្បន្នគឺធ្វើយ៉ាងណាដើម្បី
រក្សាបានរចនាសម្ព័ន្ធរបស់ប្លុកក្នុងអនាគត។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ថ្ងៃទី២៦ មិថុនា ប្រធានាធិបតីបារាំង លោក
Francois Hollande និងអធិការបតីអង់គ្លេស លោកស្រី Angela Merkel បានឯក
ភាពទាំងស្រុងអំពីដំណោះស្រាយផ្សេងៗ ក្រោយការបោះប្រជាមតិ នាថ្ងៃទី២៣មិថុនា។
ប្រកបណាស់ថា៖បញ្ហា Brexit នឹងត្រូវបានលើកយកមកពិភាក្សាជាច្រើនថែម
ទៀត។ ហើយការចាកចេញពី EU របស់អង់គ្លេសនេះនឹងធ្វើអោយទ្វីបអឺរ៉ូបទៅជា
យ៉ាងណា? សំនួរនេះកំពុងបានថ្នាក់ដឹកនាំ EU ខំប្រេងប្រែងស្វែងរកចម្លើយ។ ហើយ
គេកំពុងរង់ចាំសន្និសិទកំពូល EU លើកនេះនឹងឯកភាព ជ្រើសរើសជំហានដំបូង
ក្រោយពី Brexit រក្សាអោយនាវាអឺរ៉ុបមិនដើរខុសទិស៕