IPU-132 និងការគូសសញ្ញារបស់វៀតណាម

(VOVworld)-កិច្ចការត្រៀមរៀបចំសម្រាប់មហាសន្និបាតសហភាពអន្តរសភា
ពិភពលោក​ IPU-132 របស់វៀតណាមបានបន្សល់ទុកមកនូវការពេញចិត្តរបស់ បណ្តាសមាជិកចូលរួម។ នេះជាចំណាប់អារម្មណ៌ស្មោះសរ របស់បណ្តាសមាជិក
សមា ជិការសភានៃប្រទេសចំនួន១៦៦នៅទូទាំងពិភពលោក ដែល ចូលរួម
IPU-132 ជាព្រឹត្តិការណ៍ការទូតអន្តរសភាធំបំផុតដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋ
ធានីហាណូយ ប្រទេសវៀតណាម។

        ក្នុងរយៈពេល៥ថ្ងៃប្រព្រឹត្តទៅដោយមានព្រឹត្តិការណ៍ជាង៧០ រួមមានបណ្តា
សម័យពិភាគ្សា សំខាន់ៗ និងសម្មភាពនៅខាងក្រៅមួយចំនួន IPU-132 កំពុង
ឈានចូលដំណាក់ កាលចុងក្រោយនិងបន្សល់ទុកមកនូវការគូសសញ្ញាដ៏ល្អប្រ
សើរ អំពីប្រទេសវៀតណាម១ ស្និតសហបាក រួសរាយរាក់ទាក់ សន្តិភាព សកម្ម
ម្ចាស់ការ និងមានការទទួលខុសត្រូវក្នុងដួងចិត្ត មិត្តភក្តិអន្តរជាតិ។

IPU-132 និងការគូសសញ្ញារបស់វៀតណាម - ảnh 1
តំណាងរដ្ឋសភាសេណេហ្គាល់ថតរូបអនុស្សាវរីយ៍ជាមួយ
សិប្បករវៀតណាម (រូបថតៈ qdnd)

        ខ្លឹមសាជាក់ស្តែងសម្រាប់ប្រទេសនិមួយៗ

        មិនត្រឹមតែបង្កើតការគូសសញ្ញាដោយគំនូសសញ្ញា ចំណាប់អារម្មណ៍ល្អ
ប្រសើប៉ុណ្ណោះទេ ថែមទាំង វៀតណាមទទួលបានការវាយ តម្លៃខ្ពស់ ចំពោះខ្លឹម
សារនៃ IPU-132 ពីគណៈប្រតិភូនានាទៀតផង។រាល់បញ្ហាស្តីពីតួនាទីរបស់សភា
ក្នុងវិស័យសន្តិសុខបណ្តាញ អ៊ីនធើណែត ច្បាប់អន្តរជាតិ អធិបតេយ្យភាពជាតិ
សិទ្ធិមនុស្ស សមភាពភេទ និងបញ្ហាជាច្រើនទៀត ដែលត្រូវបានលើកយក
មកពិភាគ្សាក្នុងក្របខ័ណ្ឌ IPU-132 នេះ សុទ្ធតែជាខ្លឹមសារជាក់ស្តែងសម្រាប់
ប្រទេសនីមួយៗ។ សមាជិការសភា លោកស្រី Hon. Rosaline J.Smith មកពីរដ្ឋ
សភាសៀរ៉ាឡេអូនបានចាត់ទុកថា៖

        “វៀតណាម បានធ្វើការត្រៀមរៀបចំល្អ ព្រមទាំងមានការរួមចំណែក
សកម្ម ចូលក្នុងមហាសន្និបាត IPU-132នេះ។ ប្រធានបទដែលបានពិភាគ្សា
គឺល្អ អស្ចារ្យណាស់ នោះគឺ ប្រែពាក្យសំដីឲ្យទៅជាទង្វើ។ ខ្ញុំមានចំណាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីៗដែលវៀតណាមបានធ្វើសម្រាប់ IPUលើកនេះ”។

        ប្រធានបទរបស់ IPU-132 គឺ “បណ្តាគោលដៅអភិវឌ្ឍន៍ចីរភាព ប្រែក្លាយ
ពាក្យសំដីឲ្យក្លាយទៅជាទង្វើ” ត្រូវបានប្រទេសម្ចាស់ផ្ទះនាំចេញ ចំនឹងពេលវេ
លា ដែល សហគមន៍អន្តរជាតិធ្វើការបូកសរូបនូវការអនុវត្តបណ្តា គោលដៅ
អភិវឌ្ឍន៍សហស្សវត្ស (MDGs) តាមរយៈរបៀបវារៈនៃការអភិវឌ្ឍន៍ចីរភាព និង
ត្រៀមរៀប ចំបណ្តាគោលដៅសម្រាប់ដំណាក់កាលជាបន្តក្រោយឆ្នាំ២០១៥។
លោក Hans Franken សមាជិកសភាហូឡង់បានចាត់ទុកថា៖

        “ខ្ញុំបានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត IPU លើកនេះ។
បញ្ហានានា មិនត្រឹមតែបានដោះស្រាយនៅប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំង បានលើកយកមកពិភាគ្សាដ៏ទូលំទូលាយទៀតផង ដោយសារយើងកំពុងរស់
នៅក្នុង ពិភពលោក១និងយើងត្រូវការគ្នា”។

ការសាកល្បងសម្រាប់ប្រទេសដែលទទួលរៀបចំព្រឹត្តិការណ៍IPUជាបន្ត

      មិនត្រឹមតែទទួលបានការវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបៀបវារៈ
IPU-132ប៉ុណ្ណោះទេ វៀតណាមថែមទាំងបន្សល់ទុកមកនូវចំណាប់អារម្មណ៍ ដ៏
ជ្រាលជ្រៅអំពីប្រទេស១ មានខឿនវប្បធម៌ពោរពេញដោយអត្តសញ្ញាណ ជាតិ
ស្និទស្នាល រួសរាយរក់ទាក់ទៀតផង។ ក្នុងអំឡុងពេលប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ នៅខាងមុខមជ្ឈមណ្ឌលសន្និសីទជាតិ មានស្តង់ដាក់បង្ហាញផលិតផលប្រពៃណី ជាច្រើនពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិទាំង៥៤របស់វៀតណាម។ តំណាងបរទេសជាច្រើនបានជ្រើសរើសវត្ថុអនុស្សាវរីយ៍មានអត្តសញ្ញាណជាតិ
វៀតណាម។ ជាពិសេស បរិយាកាសតូរតន្រីយ៍ប្រពៃណី បានទាក់ទាញការយក
ចិត្តទុកដាក់ពីតំណាងចូលរួម IPU-132 ជាច្រើនផងដែរ។ សមាជិការសភាមកពី
ជីលី លោក ស្រី Denise –Allende បានចែករំលែកថា៖

        “ខ្ញុំស្រឡាញ់តន្រ្តី សិល្បៈនិងវប្បធម៌វៀតណាមណាស់! នេះពិតជាពេលវេ លាគួឲ្យចងចាំក្នុងដួងចិត្តរបស់ខ្ញុំ អំពីអត្តសញ្ញាណវប្បធម៌ជាវិសេសវិសាលរបស់
វៀតណាម”។

        “វៀតណាម-ប្រទេសមហាអស្ចារ្យ១”! ប្រធាន IPU-132 លោក Saber
Choudhury បានអះអាងដូច្នេះ ក្នុងការចែករំលែកអំពីចំណាប់អារម្មណ៍របស់ខ្លួន
ចំពោះកិច្ចការត្រៀមរៀបចំ IPU-132 របស់វៀតណាម។ តាមលោក Saber
Choudhury បានមានប្រសាសន៍ថា រាល់ការរួមចំណែករបស់វៀតណាមនៅ IPU
លើកនេះគឺហួសពី ការរំពឹងទុករបស់ IPU ព្រមទាំងជាការសាកល្បងចំពោះប្រ
ទេសទទួលរៀបចំ IPU លើកក្រោយនាពេលខាងមុខ។ ការជោគជ័យនេះ
របស់វៀតណាម ជាឱកាសផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ វប្បធម៌ មនុស្ស ប្រ
ទេសជាតិ  ក៏ដូច ជាការអភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ច ដើម្បីបើកចេញ ឱកាស
សហប្របត្តិការ និងអភិវឌ្ឍន៍ថ្មីនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ