កិច្ចការបរទេសវៀតណាម២០១៣៖ប្រសិទ្ធិភាពជាក់ស្ដែង

(VOV)_បណ្ដាថ្ងៃចុងឆ្នាំ ២០១៣កំពុងខិតជិតមកដល់ ដោយមានគ្រប់សកម្មភាព
កិច្ចការបរទេសដ៏សម្បូរបែបនិងផុលផុស។ ក្រឡែកមើលរយះ​ពេល១ឆ្នាំកន្លងទៅ អាច
ឃើញថា៖ ​រាល់ស​កម្មភាពកិច្ចការបរទេសត្រូវបាន​អនុវត្តទូលំទូលាយ​និងនាំមកនូវ​ផលប្រយោជន៍ជាក់ស្ដែងនានា។ មិនគ្រាន់តែរួមចំណែកបង្កើតបរិយាកាសអន្តរជាតិ ងាយស្រួលសំរាប់​ការអភវិឌ្ឍន៍ប្រទេសជាតិ​​ឆ្លៀតយកប្រភពកម្លាំងសំរាប់បុព្វ​ហេតុ​
ឧស្សាហូប​នី​យកម្ម ​​ទំនើបភាវូបនីយកម្មប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែក
 ការពារ​ផលប្រយោជន៍របស់ប្រទេសជាតិ ការពារអធិបតេយ្យភាព និងបូរណភាព​ដែន
ដីទៀតផង។ ​អនុវត្តន៍គោលមាគា៍កិច្ចការបរទេសមុនក៏ដូចជាក្រោយរបស់បក្សកុម្មុយ
នីស្តវៀតណាម ក្នុងរយះពេលកន្លងទៅ ផ្នែកកិច្ចការបរទេសវៀតណាម​ទទួលបាន សមិទ្ធិផលលេចធ្លោជាច្រើន លើគ្រប់វិស័យ ដុចជាការអភិវឌ្ឍន៍ សន្តិសុខ និងតួនាទី។ ទំនាក់ទំនងកិច្ចការបរទេសត្រូវបានជំរុញលើគ្រប់វិស័យ ពីវិស័យនយោបាយ សេដ្ឋកិច្ច
សន្តិសុខ ការពារប្រទេស វប្បធម៌​……ល។ ជាមួយដៃគូ​គ្រប់​រូប​នៅ​គ្រប់ទ្វីប រួមទាំង​ទំនាក់ទំនងទ្វេភាគី និងពហុភាគីផងដែរ។

កិច្ចការបរទេសវៀតណាម២០១៣៖ប្រសិទ្ធិភាពជាក់ស្ដែង - ảnh 1
កិច្ចការបរទេសវៀតណាម២០១៣៖ប្រសិទ្ធិភាពជាក់ស្ដែង( internet)

          បង្កើតក្របខ័ណ្ឌទំនាក់ទំនងជាមួយគ្រប់ដៃគូសំខាន់ៗ

        ក្នុងឆ្នាំ ២០១៣ ដោយមានការបន្តបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជា​មួយអ៊ី
តាលី ​សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងបារាំង វៀតណាមបានបង្កើតទំនាក់ទំនង​ដៃគូយុទ្ធ​សាស្ត្រចំនួន១៣។ ក្រៅពីនោះ វៀតណាមក៏បានបង្កើតទំនាក់ទំនងដៃគូ​លើគ្រប់វិស័យ​ជាមួយអូស្ត្រាលីនិងអាមេរិក បង្កើនចំនួនដៃគូលើ​គ្រប់វិស័យឡើងបាន១១ប្រទេស។ 
ស្ដីពី​ការ​បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ​ជាមួយអាមេរិក ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅអាមេរិក លោក Nguyen Quoc Cuong បានអះអាងថា៖

          “ ដោយ​ការបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាម​ជាមួយអា
មេរិក ​លើវិស័យសហប្រតិបត្តិការចំនួន៩ នេះជាលើកដំបូងដែលវៀតណាមបាន​សម្រេចការបង្កើតបណ្ដាញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដៃគូលើគ្រប់វិស័យ​ជាមួយ
គ្រប់​ដៃគូសំខាន់បំផុតលើពិភពលោក។”

          ទំនាក់ទំនងនយោបាយ កិច្ចការបរទេសដ៏ល្អប្រសើនោះបានបង្កើត​លក្ខណ
ងាយ​ស្រួលដើម្បីទាក់ទាញ​វិនិយោគទុនផ្ទាល់ពីបរទេស (FDI) ។ ក្នុងសភាពការណ៍​ខឿនសេដ្ឋកិច្ចពិភពលោករងផលបះពាល់ជាច្រើនដោយ​វិបត្តិហិរញ្ញវត្ថុសកល គឺការ
ទាក់ទាញ FDI ក្នុងឆ្នាំ ២០១៣នេះ នៅទទួល​បានតួរលេខគួរអោយចាប់អារម្មណ៍ ​គឺជាង២០ពាន់លានដុល្លាអាមេរិក កើនជាង៦៥%បើប្រៀបនឹងរយះពេលដូចគ្នាពី
ឆ្នាំទៅមិញ។ រួមជាមួយគ្នានោះ ​​ចលនានយោបាយ កិច្ចការបរទេសក៏​បានបង្កើត
ការងាយ​ស្រួលសំរាប់​ដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និង​ទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ការបរទេសវៀតណាម លោក  Pham Binh Minh បានអោយដឹងថា៖

          “ យើងពង្រីកបានបន្ថែម​ចំនួន១៤ប្រទេស លើកបរិមាណ​ប្រទេស​ទទួល​ស្គាល់បែបផែនសេដ្ឋកិច្ចទីផ្សារសំរាប់វៀតណាមឡើងដល់៤៣ប្រទេស ដែលក្នុង
នោះមានប្រទេសចំនួន៨ក្នុង G20។ នាបច្ចុប្បន្ន យើងកំពុងចរចារកិច្ច​ព្រមព្រៀង​អំពីតំបន់ទីផ្សារសេរីភាព ជាមួយដៃគូសំខាន់ៗ ដែលស្ថិតនៅ​ក្នុង​ក្របខ័ណ្ឌពហុ
ភាគីនិងទ្វេភាគី។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការ យើង​ក៏​បានប្រឆាំងរាល់អំពើ
ការពារ ​ប្រកាន់ក្នុងទំនាក់ទំនងពាណិជ្ជកម្ម…។ល។ផងដែរ។”

          ការពារផលប្រយោជន៍ជាតិ លើកកំពស់តួនាទីប្រទេសជាតិ

ដោយសាររាល់ការផ្តួចផ្តើមគំនិត និងដំណោះស្រាយសមស្រប ផ្អែកទៅលើសុ
ឆ័ន្ទះ ស្មារតីសហប្រតិបត្តិការនិងគោរពរាល់គោលការណ៍នៃច្បាប់អន្តរជាតិ ផ្នែកកិច្ច
ការបរទេស វៀតណាមក្នុងឆ្នាំ២០១៣នេះ បានពង្រីក៖​កម្លាំងទន់របស់ខ្លួន រួមចំណែក​ចូលក្នុងការការពារអធិបតេយ្យភាព បូរណ​ភាពដែនដី។ 

លើវិស័យអន្តរជាតិ ឆ្នាំ ២០១៣ ជាឆ្នាំជាជោគជ័យរបស់វៀតណាមដោយសារ​បានលើកកំពស់តួនាទីរបស់ប្រទេសជាតិ ដូចជា៖​វៀតណាម​សម្រេចចិត្តចូលរួម​សកម្មភាពរក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ ​ចូលរួមក្រុមប្រឹក្សារសិទ្ធិ​មនុស្សនៃអង្គការសហប្រជាជាតិ…។ល។ ឯកអគ្គ​រដ្ឋទូតវៀតណាមប្រចាំនៅអង្គការ​សហប្រជាជាតិ លោក Le Hoai Trung បានអោយដឹងថា៖

          “ អង្គការសហប្រជាជាតិបានឃើញថា៖វៀតណាមមានទស្សនយ់ាងសកម្ម​
លើ​បញ្ហាជាច្រើន និងជាដៃគូ១អាចសហប្រតិបត្តិការប្រកបដោយល្អប្រសើ។​អង្គ​ការសហប្រជាជាតិវាយតំលៃខ្ពស់វៀតណាមមានសកម្មភាពសកម្ម រួម​វិភាគទាន
និងស្ថាបនា។”

          ឆ្នាំ២០១៤ ជាឆ្នាំបន្តការជោគជ័យរបស់កិច្ចការបរទេសពីឆ្នាំ២០១៣ ​វៀត
ណាម​បង្កើនការរួមវិភាគទានប្រកបដោយជាក់ស្ដែង ពិសេសគឺ​គ្រប់ដំណោះស្រាយ
រាល់​បញ្ហាលើពិភពលោកនិងក្នុងតំបន់ តាម​ទិសស្លោក៖ជា​សមាជិកមួយមាន​ការ​ទទួលខុសត្រូវនៃសហគមន៍​អន្តរជាតិ។ បណ្ដា​សមិទ្ធិនៃផ្នែកកិច្ចការបរទេសវៀត​
ណាម​ក្នុងឆ្នាំ

២០១៣​នេះជាគ្រិះដ្ឋានសំខាន់ដើម្បីវៀតណាមអនុវត្តភារកិច្ច​ចំនួនពីរគឺកសាង
និង​ការពារប្រទេសជាតិប្រកបដោយជោគជ័យក្នុង​រយះពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ