កំណែទម្រង់រដ្ឋបាលដើម្បីបំពេញតម្រូវការរបស់ប្រជាជនដ៏ល្អប្រសើរជាង

(VOV)_ កំណែទម្រង់រដ្ឋបាលសំដៅកសាងខឿនរដ្ឋបាលប្រជាធិប​តេយ្យ​១ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន​ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អជាង។ រដ្ឋាភិ
បាល​វៀតណាមបានខំប្រឹងប្រែង​ក្នុងរយះពេលជាច្រើនឆ្នាំកន្លងទៅ ដោយ​ទទួល បានលទ្ធផលសកម្មជាច្រើន ។ ​​​​

កំណែទម្រង់រដ្ឋបាលដើម្បីបំពេញតម្រូវការរបស់ប្រជាជនដ៏ល្អប្រសើរជាង - ảnh 1
កំណែទម្រង់រដ្ឋបាលដើម្បីបំពេញតម្រូវការរបស់ប្រជាជនដ៏ល្អប្រសើរជាង(www.phapluatvn.vn)

រដ្ឋមន្ត្រីក្រសួងបហាផ្ទៃវៀតណាម លោក Nguyen Thai Binh បានឆ្លើយ​សំនួរ របស់ប្រជាជន ក្នុងកម្មវិធី÷ ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ បានអោយដឹងថា÷ ​ក្រសួង មហាផ្ទៃកំពុងដំណើការកំណត់សន្ទស្សន៍កែទម្រង់រដ្ឋបាល ឆ្នាំ ​២០១២ របស់គ្រប់ ក្រសួង ស្ថាប័ននិងតំបន់ តាមការបញ្ជាណែនាំរបស់រដ្ឋា​ភិបាល។ រដ្ឋមន្ត្រីក្រសួង បហាផ្ទៃវៀតណាម លោក Nguyen Thai Binh បាន​អោយដឹងថា÷

          “ ការកំណត់អំពីសន្ទស្សន៍កែទម្រង់រដ្ឋបាលឆ្នាំ ២០១២ បានបង្ហាញពីការ​ប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរថ្មី ការងារគ្រប់គ្រង់ តាមដាន ​វាយ តំលៃ ដើម្បីធានាការលើកកំពស់គុណភាព ប្រសិទ្ធិភាពក្នុងការអនុវត្តកម្មវិធីកែ
ទម្រង់រដ្ឋបាល ដំណាក់កាល ២០១១-២០២០ របស់វៀតណាម។ ​សន្ទស្សន៍​កែទម្រង់រដ្ឋបាលជាឧបករណ៍គ្រប់គ្រងថ្មី មានអត្ថន័យដ៏សែនសំខាន់ ​ពីព្រោះ
ថា÷​សន្ទស្សន៍នេះនឹងវាយតំលៃលើគ្រប់វិស័យ​ជាក់ស្ដែង បរានុម័ត្ត ​នូវលទ្ធ
ល នៃការកែទម្រង់រដ្ឋបាលរបស់គ្រប់ក្រសួង ស្ថាប័ន និងខេត្ត ទីក្រុងនានា។”

          ក៏តាម រដ្ឋមន្ត្រីក្រសួងបហាផ្ទៃវៀតណាម លោក Nguyen Thai Binh ​ថា÷​តាមរយះសន្ទស្សន៍កែទម្រង់រដ្ឋបាល ឆ្នាំ ២០១២ អាចវាយតំលៃ ត្រូវអំពីវិស័យ ខ្លាំង វិស័យអន់ខ្សោយ នៃការអនុវត្តកែទម្រង់រដ្ឋបាល។ តាមនោះ ជួ យបណ្ដា
ក្រសួង  ស្ថាប័ន ខេត្តនិងទីក្រុង មានគ្រឹះដ្ឋានដើម្បីពិនិត្យ​មើល វាយតំលៃ កែ សម្រួលគោលដៅ ខ្លឹមសារកែទម្រង់រដ្ឋបាលជាប្រចាំឆ្នាំ…។ល។

រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃNguyen Thai Binh ក៏អះអាងថា ពេលដែល​អនុ

វត្តក្រមសន្ទស្សន៌កំណែទម្រងរដ្ឋនបាលឆ្នាំ២០១២ ការវាយតម្លៃលទ្ធផល​កែ

ទម្រង់រដ្ឋបាល ត្រូវបានអនុវត្តតាមរយៈលទ្ធផលវាយតម្លៃខ្លួនឯងរបស់បណ្តា

ស្ថាប័នរដ្ឋបាលរបស់វៀតណាម។ រដ្ឋមន្រ្តី Nguyen Thai Binh អះអាងថា៖

          “ដើម្បីអនុវត្តគោលដៅសន្ទស្សន៌កំណែទម្រង់រដ្ឋបាលជាក់ស្តែង បរានុម័ត ស្ថាប័ននានាត្រូវអនុវត្តដោយត្រឹមត្រូវការតាមដានវាយតម្លៃ ដាក់ពន្ទុះ អំពីលទ្ធ ផលកែទម្រង់រដ្ឋបាលរបស់ខ្លួន​។ ម្យ៉ាងវិញទៀត ដើម្បី​កសាងបានខឿន រដ្ឋបាល
ប្រជាធិតេយ្យ ដើម្បីបំរើល្អតម្រូវការរបស់​​ប្រជាជន​និងរបស់សង្គមទាំង មូល ក្នុងការសើបអង្កេតសង្គមលើកនេះ ទាមទារការចូល​រួម​យ៉ាងសកម្ម  បរ៉ានុម័ត 
យុត្តិធម៌ របស់បណ្តាស្ថាប័ន អង្គការ ចំពោះការ​វាយ​​តម្លៃ​លទ្ធផល​កំណែទម្រង់
រដ្ឋបាល របស់បណ្តាក្រសួង ស្ថាប័ន ខេត្ត ទីក្រុងចំណុះមជ្ឈឹម។”

          រដ្ឋមបន្រ្តីក្រសួងមហាផ្ទៃ Nguyen Thai Binh ក៏លើកច្បាស់ថា ប្រសិនជា បណ្តាស្ថាប័នរដ្ឋបាលវាយតម្លៃការទទួលខុសត្រូវដោយខ្លួនឯង ជាក់ស្ដែង បរ់ា
នុម័តរួមមាន សមា​ជិកសភា ក្រសួងផ្នែកមជ្ឈឹម  បណ្តាសមាជិកក្រុមប្រឹក្សាប្រ
ជាជនថ្នាក់ខេត្ត ជាដើម គឺការអនុវត្តក្រោមសន្ទស្សន៌កែទម្រង់រដ្ឋបាលឆ្នាំ២០១២
 នឹងបង្កើត​បាន ការស្រុះចិត្តគំនិតរបស់ប្រជាជនច្រើនកុះករ។ ដូច្នេះ កិច្ចការកែ​
ទម្រង់​រដ្ឋបាល​នៅវៀតណាមនឹងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ