ការឈានឡើងសង្គមនិយមគឺជាតម្រូវការសត្យានុម័ត និង​ជាគោលមាគ៌ាដ៏​ត្រឹមត្រូវ នៃបដិវត្តវៀតណាម

(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោកNguyen Phu Trong នៅថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២១ បាននិពន្ធអត្ថបទដ៏សំខាន់ក្រោមចំណងជើងថា៖ “បញ្ហាទ្រឹស្តីនិងការ ពីតជាក់ស្ដែងមួយចំនួនអំពីសង្គមនិយម និងគោលមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម”។ 
ការឈានឡើងសង្គមនិយមគឺជាតម្រូវការសត្យានុម័ត និង​ជាគោលមាគ៌ាដ៏​ត្រឹមត្រូវ នៃបដិវត្តវៀតណាម - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ VGP)

ក្នុងអត្ថបទនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ ការឈានឡើងសង្គមនិយមគឺជាតម្រូវការសត្យានុម័ត និងជាគោលមាគ៌ាដ៏ត្រឹមត្រូវ នៃបដិវត្តវៀតណាម។ បក្ស និងប្រជាជនវៀតណាមប្ដេជ្ញាចិត្តស្ថាបនាប្រទេសវៀតណាមតាមមាគ៌ាសង្គមនិយម។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ សង្គមនិយមដែលបានផ្តោតឡើងនៅទីនេះ គឺជាសង្គមនិយមបែបវិទ្យាសាស្ត្រដោយផ្អែកលើទ្រឹស្ដីម៉ាក្ស - លេនីននៅសម័យកាលបច្ចុប្បន្ន។ យោងតាម លោកអគ្គលេខាបក្ស Nguyen Phu Trong ថា ធ្វើយ៉ាងម៉េចដើម្បីសុក្រិតគោលមាគ៌ានិងទស្សនៈជាជំហានៗ និងចាត់ចែងអនុវត្តន៍សង្គមនិយមដើម្បីស្របតាម ថ្បាប់ក្រិតក្រមរួមផង និងស្របតាមលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាមផង គឺជាប្រការដែលត្រូវត្រិះរិះ ស្វែងរក និងជ្រើសរើសជានិច្ច។ ពីការបូកសរុបជាក់ស្ដែង និងការសិក្សាស្រាវជ្រាវទ្រឹស្ដីនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកឡើងអំពីតម្រូវការជាក់ស្ដែង។ នោះគឺ

ទីមួយ៖ ត្រូវជំរុញខ្លាំងឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចបញ្ញា និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។

យោងតាម លោកអគ្គលេខាបក្សថា សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមគឺជាខឿនសេដ្ឋកិច្ចទីផ្សារទំនើប សមាហរណកម្មអន្តរជាតិ ដំណើរការយ៉ាងពេញលេញ និងសមកាលកម្មតាមក្រិតក្រមច្បាប់នៃសេដ្ឋកិច្ចទីផ្សារ ហើយមានការគ្រប់គ្រងរបស់នីតិរដ្ឋសង្គមនិយម ដែលដឹកនាំដោយ បក្សកុម្មុយនិស្តវៀតណាម; ធានាការតំរង់ទិសដៅសង្គមនិយម ដើម្បីគោលដៅប្រជាជនសម្បូរ ធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមសមភាព ប្រជាធិបតេយ្យ និងអរិយធម៌។ នេះគឺជាប្រភេទសេដ្ឋកិច្ចទីផ្សារថ្មីក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃសេដ្ឋកិច្ចទីផ្សារ។ នេះក៏ជាប្រភេទនៃអង្គការសេដ្ឋ កិច្ច ដោយគោរពតាមក្រិតក្រមច្បាប់នៃសេដ្ឋកិច្ចទីផ្សារផង និងផ្នែកលើមូលដ្ឋានផង ហើយត្រូវបានដឹកនាំ គ្រប់គ្រងតាមលក្ខខ័ណ្ឌនៃលទ្ធិសង្គមនិយម ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពទាំងបីគឺ កម្មសិទ្ធិ ការរៀបចំគ្រប់គ្រង និងការចែកចាយ។ ក្នុងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមគឺមានទម្រង់កម្មសិទ្ធិជាច្រើន ហើយមានសាមាសភាគសេដ្ឋកិច្ចជាច្រើន។ ទំនាក់ទំនង ចែកចាយធានាសមភាព ហើយបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ រដ្ឋគ្រប់គ្រងខឿនសេដ្ឋកិច្ចដោយច្បាប់ យុទ្ធសាស្ត្រ ផែនការមេ ផែនការ គោលនយោបាយ និងកម្លាំងសម្ភារៈដើម្បីតំរង់ទិសដៅជួយសម្រួលក្នុងការជំរុញសេដ្ឋកិច្ច សង្គមអភិវឌ្ឍន៍។

ទីពីរ៖ វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតីរបស់សង្គម កម្លាំងផ្ទៃក្នុង ជាកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុភូមិ

តាមប្រសាសន៍របស់លោកអគ្គលេខាបក្សថា ត្រូវកំណត់ការអភិវឌ្ឍវប្បធម៌ឲ្យព្រមៗគ្នា ប្រកប ដោយសុខដុមរមនាជាមួយនឹងកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាព សមភាពសេដ្ឋកិច្ចគឺជាការតម្រង់ទិសដៅមូលដ្ឋាននៃដំណើរការស្ថាបនាសង្គមនិយមនៅវៀតណាម។ ខឿនវប្បធម៌ដែល វៀតណាមបានស្ថាបនាគឺជាខឿនវប្បធម៌ជឿនលឿន ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ ហើយជាខឿនវប្បធម៌ឯកភាព ដោយផ្អែកលើគុណតំលៃជឿនលឿន និងមនុស្សធម៌។ លទ្ធិម៉ាក្ស - លេនីននិងមនោគមវិជ្ជាហូជីមិញដើរតួនាទីស្នូលក្នុងជីវភាពរស់នៅខាងស្មារតីសង្គម ដោយបន្តមរតក និងពង្រីករាល់តម្លៃប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិទាំងមូលក្នុងប្រទេសជាតិ។

ការឈានឡើងសង្គមនិយមគឺជាតម្រូវការសត្យានុម័ត និង​ជាគោលមាគ៌ាដ៏​ត្រឹមត្រូវ នៃបដិវត្តវៀតណាម - ảnh 2សកម្មភាពត្រៀមរៀបចំបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់  (រូបថតៈ VOV)

ទីបី៖ កត្តាមនុស្សដើរតួនាទីដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍។ ការអភិវឌ្ឍវប្បធម៌និងការអភិវឌ្ឍមនុស្សគឺជាគោលដៅផងនិងកម្លាំងចលករនៃការងារផ្លាស់ប្ដូរថ្មី
ផង។

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ថាការអភិវឌ្ឍន៍វិស័យអប់រំ - បណ្តុះបណ្តាលនិងវិទ្យាសាស្ត្រ - បច្ចេកវិទ្យាគឺជាគោលនយោបាយជាតិឈានមុខគេ។ កិច្ចការពារបរិស្ថានគឺជាបញ្ហាស្លាប់រស់មួយ ហើយជាគោលដៅដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការកសាងគ្រួសារប្រកបដោយសុភមង្គល និងជឿនលឿន ដើម្បីធ្វើជាកោសិកាដ៏រឹងមាំ ហើយការ អនុវត្តន៍សមភាពយេនឌ័រគឺជាបទដ្ឋាននៃវឌ្ឍនភាពនិងអរិយធម៌។

ទីបួន៖ ទម្រង់នយោបាយ និងយន្តការប្រតិបត្តិការទូទៅ គឺបក្សដឹកនាំ រដ្ឋគ្រប់គ្រង និងប្រជាជនធ្វើជាម្ចាស់។

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ថាប្រជាធិបតេយ្យ គឺជាខ្លឹមសារស្នូលនៃរបបសង្គមនិយម ជាគោលដៅផង និងជាកម្លាំងចលករផង នៃការងារស្ថាបនាសង្គមនិយម។ តាមនោះ ការស្ថាបនាខឿនប្រជាធិបតេយ្យសង្គមនិយម ធានា អំណាចរបស់ប្រជាជនយ៉ាងពិតប្រាកដគឺជាភារកិច្ចស្នូល ដ៏យូរអង្វែងនៃបដិវត្តវៀតណាម។ វៀតណាមមានគោលការណ៍ពង្រីកប្រជាធិបតេយ្យ ស្ថាបនានីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជនដោយឈរលើមូលដ្ឋានសម្ព័ន្ធភាពរវាងកម្មករ កសិករ និងបញ្ញវន្ត ដែលដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម។

ទីប្រាំ៖ ការដឹកនាំរបស់បក្សកុម្មុយនិស្តគឺជាកត្តាសម្រេចជោគជ័យនៃការផ្លាស់ប្ដូរថ្មី និងធានាការអភិវឌ្ឍរបស់ប្រទេសជាតិស្របតាមទិសដៅសង្គមនិយម។

លោកអគ្គលេខាបក្សបានអះអាងថា៖ វៀតណាមបានផ្ដោតការយកចិត្តទុកដាក់ជាពិសេសចំពោះការស្ថាបនានិងកែតម្រូវបក្សដោយចាត់ទុកកិច្ចការនេះគឺជាការងារដ៏សំខាន់ដែលមានអត្ថន័យស្លាប់រស់ចំពោះបក្ស និងរបបសង្គមនិយម។

ជាចុងក្រោយថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនីស្តវៀតណាមបានបញ្ជាក់ថា៖ ទាំងខាងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែងសុទ្ធតែបានបង្ហាញថា ការកសាងសង្គមនិយមគឺជាការស្ថាបនាតាមទម្រង់សង្កមថ្មី ពោលគឺមិនមែនជាប្រការដ៏សាមញ្ញ និងងាយស្រួលនោះឡើយនេះគឺជាបុព្វហេតុដ៏មហិមា និងពោរពេញទៅដោយការលំបាក។ ដូច្នេះ ក្រៅពីការកំណត់គោលការណ៍ គោលមាគ៌ាដ៏ត្រឹមត្រូវ និងធានាតួនាទីដឹកនាំរបស់បក្សនោះ គឺត្រូវពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីច្នៃប្រឌិត និងចូលរួមយ៉ាងសកម្មរបស់ប្រជាជន។ លោកអគ្គលេខាប្សបានអះអាងថា៖កម្លាំងរបស់ប្រជាជនគឺ ប្រភពនៃជ័យជំនះ ដ៏ជ្រាលជ្រៅ និងការអភិវឌ្ឍ ដើម្បីកសាងនិងការពារមាតុភូមិសង្គមនិយមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ