ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី៖ការរត់ប្រណាំងតានតឹង១។

Vovworld-អ្នកបោះឆ្នោតឥណ្ឌូនេស៊ីប្រមាណ១៩០លាននាក់ទៅបោះឆ្នោតនៅកន្លែង
បោះឆ្នោតជិត៤៨៧ពាន់កន្លែងនៅទូទាំងប្រទេស។មុននោះពីថ្ងៃទី៤ដល់ទី៦កក្កដា
អ្នកបោះឆ្នោតនៅឯបរទេសចំនួន២លាននាក់បានទៅបោះឆ្នោតនៅបណ្តាស្ថាប័ន
ដំណាងការទូតនៃប្រទេសនេះហើយ។ជនជាច្រើននាក់ចាត់ទុកថា៖ការប្រជែងសន្លឹក
ឆ្នោតលើក​នេះរ​វាង លោកPrabowo Subiantoជាមួយ លោក Joko Widodoជាការជជែក
រវាងម្ខាងផ្លាស់ប្តូរថ្មីនិងម្ខាងអភិរក្ស។តាមបណ្ឌិត Alexander Arifianto នៅវិទ្យាស្ថាន
ស្រាវជ្រាវអាស៊ីអគ្នេយ៍ប្រចាំសិង្ហបុរីគឺការបោះឆ្នោតលើកនេះមានអត្ថន័យសំខាន់ពី
ព្រោះថាប្រជាជនឥណ្ឌូនេស៊ីកំពុងបង្កកំលាំងគាបសង្កត់ទៅលើរដ្ឋាភិបាលក្នុងការ
ផ្លាស់ប្តូរថ្មីខឿននយោបាយដែលបានគង់វង្សអំឡុង៥០ឆ្នាំកន្លងមក។
អត្រាគាំទ្រប្រកៀកប្រកិតគ្នាការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីលើកនេះបាន
ក្លាយទៅជាការរត់ប្រណាំងតានតិងដោយសារអត្រាគាំទ្រសំរាប់បេក្ខជនទាំង២រូបនេះ
គឺប្រកៀកប្រកិតគ្នា។
ក្នុងពេលនោះ​មជ្ឈដ្ឋាន​អ្នកសង្កេតការណ៍ចាត់ទុកថា៖ដើម្បីទទួលជោកជ័យក្នុងការរត់
ប្រណាំងនេះ​ បេក្ខជនទាំង២រូបនេះត្រូវតែយកចិត្តទុកដាក់ដល់តំបន់ជនបទJavaជា
កន្លែងដែលចំនួនប្រជាជនប្រមាណ៤០%កំពុងរស់នៅបេក្ខជនណាទទួលបានការគាំទ្រ
របស់កសិករដោយគោលនយោបាយសេដ្ឋកិច្ចដ៍ត្រឹមត្រូវ បេក្ខជននោះនឹងក្លាយ​ទៅជា
ប្រធានាធិបតីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី។
ដោយហេតុនេះក្នុងកម្មវិធីជជែករបស់ខ្លួនលោក Joko Widodoបានសន្យាថា៖នឹងនាំមក
នូវការផ្លាស់ប្តូរថ្មីនិងចរិតលក្ខណះលោតផ្លោះសំរាប់ប្រទេសនេះនិងផ្តោតសំខាន់លើ
វិស័យកសិកម្មនិងថែទាំសុខភាពសំរាប់ជនក្រីក្រដោយមិនគិតថ្លៃ។រីឯលោកPrabowo Subiantoបានសន្យាថា៖នឹងផ្តល់អាទិភាពដល់អត្ថផលប្រយោធន៍សង្គមធានាសិទ្ឋិ
សារវ័ន្តរបស់មនុស្សនិងកសាងខឿនសេដ្ឋកិច្ច១ដើម្បីប្រជាជន។


                   

ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី៖ការរត់ប្រណាំងតានតឹង១។ - ảnh 1

បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីទាំង២រូប(រូបថតVNA)។

ការសាកល្បងនានាកំពុងរង់ចាំប្រធានា​ធិបតីថ្មី
បេក្ខជនណាដែលឈ្នះឆ្នោតនឹងប្រឈមមុខនឹងបញ្ហាស្មុគស្មាញនៃប្រទេសមានចំនួន
ប្រជាជនកុះករទី៥លើសកលោកនេះ។បញ្ហាទប់ស្កាត់គ្រោះអតិផរណានិងបង្កើត
សមភាពឡើងវិញនឹងជាបញ្ហាចម្បងដែលរដ្ឋាភិបាលថ្មីត្រូវតែដោះស្រាយ។តាម
អង្គការតម្លាភាពអន្តរជាតិថាឥណ្ឌូនេស៊ីរៀបចំណាត់ថា្នក់ទី១១៤ក្នុងចំណោមប្រទេស
ដែលបានដំណើរការស្រាវជ្រាវអំពីគ្រោះអតិផរណា។បញ្ហាទី២គឺបញ្ហារកែទម្រង់ខឿន
សេដ្ឋកិច្ច។សេដ្ឋកិច្ចវិទូ Aldian Taloputraនៅក្រុមហ៊ុនភាកហ៊ុន Mandiri Sekuritasនៅ
ទីក្រុង Jakartaចាត់ទុកថាប្រធានធិបតីថ្មីនឹងបន្តខឿនសេដ្ឋកិច្ច១ដោយមានល្បឿន
កំណើនទាបបំផុតកាលពីឆ្នាំ២០០៩មក(ពីជាង៦%នាបណ្តាឆ្នាំមុនៗចុះត្រឹមតែ៥,៨%
នាឆ្នាំ២០១៣)។រួមមួយនោះតំលៃរបស់មុខទំនិញជាច្រើនបានកើនខ្លាំងទៀតផង។
ការតស៊ូប្រឆាំងភាពក្រីក្រក៍ជា​ការសាកល្បងធំ១របស់រដ្ឋាភិបាលថ្មីនិងប្រធានាធិបតី
ថ្មីនាពេលខាងមុខផងដែរ។តាមតួលេខ នៃស្ថាប័ន ស្ថិតិជាតិឥណ្ឌូនេស៊ីគឺចំនួនប្រជាជន
រស់នៅក្រោមស្តង់ដាក្រីក្រមាន១១,៥%នៃចំនួនប្រជាជនសរុប។
លទ្ឋផលនៃការបោះឆ្នោតនាថ្ងៃទី៩កក្កដានឹងដើរតួនាទីសំខាន់ក្នុងការកសាងនិង
អភិវឌ្ឍន៍នៃប្រទេសឥណ្ឌូនេស៊ីក្នុងសតវត្សរ៍ទី២១នេះ។ដោយហេតុនេះការជ្រើសរើស
បេក្ខជនស​ក្តិសមជាការសំរេចមិនងាយស្រួលឡើយសំរាប់អ្នកបោះឆ្នោតឥណ្ឌូនេស៊ី
ចំនួន១៩០លាននាក់ទេនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ