ការបោះឆ្នោតព្រឹទ្ធសភាជប៉ុន-ឱកាសដ៏ធំធេងសំរាប់គណៈបក្សប្រជាធិបតេយ្យសេរីនិយម។

ការបោះឆ្នោតព្រឹទ្ធសភាជប៉ុន-ឱកាសដ៏ធំធេងសំរាប់គណៈបក្សប្រជាធិបតេយ្យសេរីនិយម។ - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (radiovietnam.vn)



        VOV-តាមរដ្ឋធម្មនុញ្ញកំណត់ថា​អាណ្ណត្តិរបស់ព្រឹទ្ធសភាជប៉ុនអូស​បន្លាយ​ពេល៦ឆ្នាំនិង៣ឆ្នាំត្រូវបោះឆ្នោតឡើងវិញពាក់កណ្ដាលក្នុង​ចំណោមអសនៈ
ព្រឹទ្ធសមាជិក។ ចូលរួមការរត់ប្រណាំងដ៏ខ្លាំងក្លានេះមានបេក្ខជន​ប្រមាណ៤៣០
នាក់ឈរឈ្មោះបោះឆ្នោតក្នុងអាសនៈចំនួន១២១។ នាបច្ចុប្បន្ន LDP កាន់អំណាច
និងដៃគូក្នុងសម្ព័ន្ធភាពគឺគណៈបក្សតម្លាភាពថ្មី​ (NKP) បានមាន​អសនៈ​ចំនួន៥៩
មិនត្រូវបានបោះឆ្នោតឡើងវិញ។​ ប៉ុន្តែ LDP ត្រូវដណ្ដើមអសនៈ​បន្ថែម​ក្នុងការ
បោះឆ្នោតដើម្បីទទួលបានអសនៈអប្បរិមាក្នុងចំណោមអាសនៈភាគច្រើន។
មូលហេតុគឺ LDP មិនត្រួតពិនិត្យបាន​ព្រឹទ្ធសភា​នៅឡើយ។ ប្រការនេះបានធ្វើឲ្យ រដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រី Shinzo Abe បាន​ជួបការលំបាកជាច្រើនក្នុងការ ពន្លឿនរបៀបវារៈនៅរដ្ឋសភា។ នាឆ្នាំ២០០៧ ការ​ដែល LDP ទទួលបរាជ័យក្នុង ការបោះឆ្នោតព្រឹទ្ធសភាបានធ្វើឲ្យលោក Shinzo Abe ត្រូវ​លាលែងពីដំណែង
នាយករដ្ឋមន្ត្រី។

        ដោយហេតុនេះការប្តេជ្ញាចិត្តដណ្ដើមឲ្យបានជ័យជំនះនៅព្រឹទ្ធសភាត្រូវបាន
LDP បង្ហាញពីសកម្មភាពជាក់ស្ដែងជាច្រើន។ មុនបង្អស់ LDP បាននាំកម្មវិធី​ប្រជែងសម្លេងគាំទ្រដ៏ច្បាស់លាស់ជាមួយគោលដៅជាក់ស្ដែង បំពេញនឹង​បំណង​របស់អ្នកបោះឆ្នោត។ LDP បានសន្យាទទួលបានគោលដៅកំណើន​សេដ្ឋកិច្ចជា
មធ្យម២%និងបង្កើនជា២ដងចំណូលរបស់ប្រជាកសិករក្នុងរយៈពេល១០ឆ្នាំខាង
មុខ។ LDP ក៏បានសន្យាជំរុញបណ្ដាមតិធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ អំពីកិច្ចការ
បរទេស LDP បានឲ្យដឹងថា​នឹងជំរុញផែនការផ្លាស់ប្តូរមូលដ្ឋាន​យោធា​កងទ័ព
ជើងអាកាស Futenma របស់កងទ័ពម៉ារីនអាមេរីកទៅកន្លែងមាន​ប្រជាជន​តិចជាង។
LDP ក៏សន្យានឹងខំប្រឹងប្រែងអ្វីដែលត្រូវបានការពារក្នុងការចរចារ​ពាណិជ្ជកម្ម
សេរីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។

        កត្តាមួយទៀតត្រូវបានចាត់ទុកជាឧត្តមភាពរបស់ LDP ក្នុងការប្រណាំង​ចូល​ព្រឹទ្ធសភាគឺជាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រទេសរបស់នាយករដ្ឋមន្ត្រី Shinzo Abe ក្នុងអំឡុង៧ខែកន្លងទៅ។ នោះគឺជាការប្រែប្រួល​សកម្មលើទីផ្សារហ៊ុនតូត្យូ ប្រាក់
យ៉េនបានបញ្ចុះតំលៃក្រោយបណ្ដាកាយវិការបន្ធូ​ស្រាលរូបីវត្ថុរបស់ធនាគារជប៉ុន
(BOJ) និងបណ្ដាខ្ទង់ចំណាយដ៏ធំធេងសំរាប់​វិស័យរដ្ធ។

         បណ្ដាឧត្តមភាពច្បាស់ណាស់នេះអាចនាំមកបរិមាណសំលេងគាំទ្ររបស់
អ្នកបោះឆ្នោតដែលគាំទ្រ LDP ដោយមិនអើពើរដល់បណ្ដាគូបដិបក្សខំប្រឹងប្រែង​រិះគន់គោលនយោបាយសេដ្ឋកិច្ចមានឈ្មោះ Abenomics របស់នាយករដ្ឋមន្ត្រី Shinzo
Abe អាចជិះឥទ្ធិពលដល់ជិវភាពរស់នៅរបស់ប្រជាជនក្តី។ ការស្ទង់​ប្រជាមតិ​ដោយ
ទីភ្នាក់ងារសារព័ត៌មាន​ Kyodo ដំណើរការតាមរយៈទូរសព្ទលើ​ទូទាំង​ប្រទេសនាចុង
ខែមិថុនាបានសឲ្យឃើញថា LDP នាំមុខបណ្ដាគណៈបក្ស​អំពីបរិមាណអ្នកបោះឆ្នោត
គាំទ្រ ជាមួយចំនួនអ្នក៣១,១%ដែលបានសួរគាំទ្រ​គណៈបក្សនេះ។

         ស្ថានភាពព្រឹទ្ធសភានិងរដ្ឋាភិបាលមិនដោយគណៈបក្សតែមួយគ្រប់គ្រងបាន
ប្រព្រឹត្តទៅនៅជប៉ុនតាំងពីឆ្នាំ២០០៦មក។ ប្រការនេះបានបណ្ដាលការលំបាក​ជា​ច្រើនសំរាប់រដ្ឋាភិបាលនានាក្នុងការអនុវត្តគោលនយោបាយ។ ដូច្នេះជាមួយ​ឧត្តម​
ភាពរបស់ LDP ក្នុងការរត់ប្រណាំងសម្លេងគាំទ្រចូលព្រឹទ្ធសភានាថ្ងៃទី២១កក្កដា​
ខាង​មុខនោះ មានលទ្ធភាពជាច្រើនស្ថានភាពនេះនឹងបានជំនះពុះពារ។ LDP កំពុង​ប្រឈមមុខនឹងឱកាសដ៏ធំធេងក្នុងប្រវត្តិសាស្ត្រដើម្បីត្រួតពិនិត្យរដ្ឋសភានិងព្រឹទ្ធ
សភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ