ការបោះឆ្នោតរដ្ឋសភាអ៊ីស្រាអែល-លទ្ធផលមិនសូវសប្បាយចិត្ត។

ការបោះឆ្នោតរដ្ឋសភាអ៊ីស្រាអែល-លទ្ធផលមិនសូវសប្បាយចិត្ត។ - ảnh 1
ថាសម្ព័ន្ធភាពស្ដាំនិយមរវាងគណៈបក្ស Likud របស់ប្រធានាធិបតី Benjamin Netanyahu និងគណៈបក្ស Yisrael Beitenu របស់រដ្ឋមន្ត្រីការបរទេស Avigdor Lieberman ដណ្ដើមបានជ័យជំនះទៅលើបណ្ដាគណៈបក្សផ្សេងៗ។


        VOV-លទ្ធផលស្ទង់មតិអ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតបានសឲ្យ
ឃើញ​ថាសម្ព័ន្ធ​ភាពកាន់អំណាច Likud-Beitenu ដណ្ដើមបានអាសនៈចំនួន៣១
ក្នុង​ចំណោមអសនៈចំនួន១២០នៅរដ្ឋសភា។ តាមលទ្ធផលខាងលើ សម្ព័ន្ធភាព
របស់​លោក Netanyahu ទោះបីឈលំដាប់ថ្នាក់ទី១ប៉ុន្តែនៅតិចជាងអាសនៈចំនួន
១១បើ​ប្រៀបនឹងអាសនៈចំនួន៤២ដែលគេទទួលបានក្នុងការបោះឆ្នោតមុននេះ
និងនឹងត្រូវស្វែងរកសម្ព័ន្ធភាពថ្មីទើបទទួលបានអាសនៈគ្រប់ចំនួន៦១ដើម្បីមាន
អាសនៈភាគច្រើននិង​បង្កើតរដ្ឋាភិបាល។ ប្រការនេះមានន័យថាអត្រាគាំទ្រ
គណៈបក្ស Likud បាន​ថយ​ចុះនិងរដ្ឋាភិបាលមួយមានអសនៈតិចក្នុងរដ្ឋសភា
នឹងជិះឥទ្ធពលដល់ការ​អនុវត្តបណ្ដាគោលនយោបាយរបស់លោក Netanyahu។
មូលហេតុនាំទៅ​ដល់​ស្ថានភាពនេះពីព្រោះអ្នកបោះឆ្នោតជាច្រើនចាត់ទុកថា
ក្រោមការដឹកនាំរបស់​លោក Netanyahu អ៊ីស្រាអែលកាន់តែត្រូវឯកោជាមួយ
ពិភពលោកពីមួយថ្ងៃទៅ​មួយថ្ងៃ។ ក្នុងរយៈពេល៤ឆ្នាំកន្លងទៅក្នុងថានៈជា
នាយករដ្ឋមន្ត្រី លោក Netanyahu បានមានសកម្មភាពបង្កជំលោះជាមួយបណ្ដា
ប្រទេសក្នុងដំបន់។ នោះជាការដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានដាក់កម្មវិធី
នុយគ្លេអ៊ែ​របស់អ៊ីរង់ឡើងជួរមុខក្នុងរបៀបវារៈអន្តរជាតិនៅអង្គការ
សហប្រជាជាតិនាឆ្នាំទៅ​មិញ។ ទំនាក់ទំនងជាមួយទួរគីជាសម្ព័ន្ធមិត្តធំបំផុត
របស់អ៊ីស្រាអែលក្នុងដំបន់បាន​កើតតានតឹងឡើងៗក្រោយពីអ៊ីស្រាអែលវាយ ប្រហារទៅលើនាវាដឹកទំនិញ​មនុស្សធម៍ទៅកាន់ដំបន់ Gaza នាឆ្នាំ២០១០។ ក្នុងពេលនោះភាពតានតឹងជាមួយ​អាមេរិកជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ អ៊ីស្រាអែលក៏ក្លាយទៅជាអាក្រក់ទៅផងដែរ។

ការបោះឆ្នោតរដ្ឋសភាអ៊ីស្រាអែល-លទ្ធផលមិនសូវសប្បាយចិត្ត។ - ảnh 2
អ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយ

        ក្នុងពេលនោះគោលនយោបាយតឹងរឹងប៉ុន្តែចាស់កំរិលក្នុងជំលោះជាមួយ​ប៉ាឡេស្ទីនដែលលោក Netanyahu ចាប់យកក៏ធ្វើឲ្យប្រជាជនអ៊ីស្រាអែល​នឿយ​
ណាយ។ ជាងនេះទៅទៀត ក្នុងការបោះឆ្នោតលើកកំរិតបទបញ្ញត្តិក្លាយទៅជា
រដ្ឋឃ្លាំមើល​ក្រៅ​សមាជិកសំរាប់ប៉ាឡេស្ទីននាឆ្នាំទៅមិញបណ្ដាប្រទេសធំៗ
ដូចជាបារាំងអេស្បាញ់អ៊ីតាលីសុទ្ធតែបោះឆ្នោតគាំទ្រ។ ប្រការនេះបានសឲ្យ
ឃើញថាអ៊ីស្រាអែលកំពុងធ្វើឲ្យបាត់ការគាំទ្ររបស់សហភាពអ៊ឺរុបអំពីបញ្ហា
ប៉ាឡេស្ទីននិងគេត្រូវប្រឈមមុខនឹងកំលាំងគាបសង្កត់ដ៏ធ្ងន់ធ្ងរពីលោកខាង
លិចជាងពេលណាៗទាំងអស់។

        ស្ដីអំពីបញ្ហាក្នុងប្រទេស​តាមមជ្ឈដ្ឋានអ្នកវិភាគថា រដ្ឋាភិបាលថ្មីរបស់​
អ៊ីស្រាអែល​ត្រូវដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសនាបច្ចុប្បន្នដូចជាត្រូវ
អនុម័ត​លើថវិការរិតត្បិតសំដៅទប់ស្កាត់ការខាតបង់ថវិការ ក្នុងពេលកំពុង
ឲ្យធូស្រាលការប្រឆាំង​របស់​មហាជនចំពោះការដែលចំណាយជិវភាពឡើង
ជណ្ដើរនិងបាត់​តុល្យភាពអំពីចំណូល។

        ហាក់ដូចជាមិនអើពើរដល់ការព្រួយបារម្មណ៍របស់សាធារណៈមតិ ក្នុងបទ​ថ្លែងមតិដំបូងក្រោយពេលឈ្នះឆ្នោតនៅទីស្ដីការសម្ព័ន្ធភាពនៅក្រុង Tel Aviv
លោក Netanyahu បានអះអាងនូវការខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលមួយដោយ
មានការ​ចូលរួមដ៏ទូលំទូលាយបំផុតនៃភាគីនានាសំដៅទប់ទល់នឹងការសាក
ល្បងដូចជា​វិបត្តិសេដ្ឋកិច្ចសកល ការគំរាមកំហែងនុយគ្លេអ៊ែរបស់អ៊ីរង់និង
ជំលោះជាមួយជន​ប៉ាឡេស្ទីន។

         ទោះបីនឹងត្រូវគ្រប់គ្រងរដ្ឋាភិបាលអ៊ីស្រាអែលបន្ថែម៤ឆ្នាំទៀតក្តីប៉ុន្តែ
មជ្ឈដ្ឋានអ្នកសង្កេតការបានចាត់ទុកថាបណ្ដាគោលនយោបាយរបស់លោក
Netanyahu នឹង​ធ្វើ​ឲ្យលោកឯកោក្នុងអាណាត្តិទី២ដែលពោពេញទៅដោយការ
លំបាក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ