ការបោះឆ្នោតសកលនៅប្រទេសអង់គ្លេសកាន់តែក្តៅឡើង

(VOVworld)-នាថ្ងៃទី៧ឧសភា ប្រជាជនអង់គ្លេសនឹងដំណើការការបោះឆ្នោត សកលធំបំផុតក្នុងរយៈពេល៥ឆ្នាំកន្លងដើម្បី ជ្រើសរើសរដ្ឋាភិបាលថ្មី ដោយ
មានគោលនយោបាយថ្មី ដើម្បីកំណត់កំណាត់ផ្លូវអភិវឌ្ឍន៍ជាប​ន្តទៀត។ នា
បច្ចុប្បន្ន ការប្រជែងរវាងបណ្តាគណៈបក្សនយោបាយកំពុង ក្តៅឡើងៗនិង
ពិបាកព្យាករណ៍លទ្ធផល ដោយសារ ការស្ទង់សរឲ្យឃើញឃើញថា ការគាំទ្រ
រវាងគណៈបក្សទាំងពីរសឹងតែស្មើគ្នា។

ការបោះឆ្នោតសកលនៅប្រទេសអង់គ្លេសកាន់តែក្តៅឡើង - ảnh 1
លោក David Cameron នៅជាមួយអ្នកគាំទ្រនាថ្ងៃទី៥ឧសភា
(រូបថតៈAFP )

       ការរត់ប្រណាំងរវាងគណៈបក្សទាំងពីរ

តាមការពិតជាក់ស្តែង ការបោះឆ្នោតនៅ អង់គ្លេសជាការប្រគួតប្រជែងរវាង
គណៈបក្សទាំងពីរ គឺគណៈបក្សអភិរក្ស និងគណៈ បក្សការងារប្រឆាំង។ ដោយ
យកចំណុចសំខាន់គឺគោលនយោបាយ សេដ្ឋកិច្ចពោរពេញទៅដោយយកថា
ទស្សន៍ គណៈបក្សទាំងពីរនេះ​កំពុងប្តូរផ្តាច់ស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត
គ្រប់ស្រទាប់នៅប្រទេសនេះ។

        តាមការស្ទង់មតិនាពេលថ្មីៗនេះរបស់អង្គការ Opiniumគឺគណៈបក្សអភិ
រក្សរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ទទួលបាន សម្លេង
គាំទ្រចំនួន៣៦% ក្នុងពេលនោះ គណៈបក្សការងារដឹកនាំដោយលោក Ed
Miliband ទទួលបានសម្លេងគាំទ្រចំនួន៣២%។ ប៉ុន្តែ តាមការស្ទង់មតិអនុវត្ត
ដោយអង្គការ YouGov គឺគណៈបក្សការងារកំពុងនាំមុខដោយទទួលបានសម្លេង
គាំទ្រចំនួន៣៦% គឺខ្ពស់ជាងគណៈបក្សអភិរក្ស៣ពិន្ទុ។ ការរត់ប្រណាំងដ៏ប្រ
កៀកគ្នាដូច្នេះ​ មជ្ឈដ្ឋាន អ្នកសង្កេតការបានពិនិត្យថា គណៈបក្សទាំងពីមាន
កម្លាំងពលំស្មើគ្នា ហើយ គណៈបក្សទាំងពីរកំពុងខំប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្តដើម្បីដណ្តើមសម្លេង គាំទ្ររបស់អ្នកបោះឆ្នោត។  ខណៈដែល គណៈ
បក្សអភិរក្សកាន់អំណាច ចាប់ផ្តើមយុទ្ធនាការ ទៅកាន់គ្រួសារនីមួយៗ ដើម្បី
អំពាវនាវសម្លេងគាំទ្រនោះ ប៉ុន្តែកូបដិបក្តិបាន ប្រមូលផ្តុំការគាំទ្ររបស់វណ្ណៈ
អធនតាមរយៈបណ្តាការសន្យាកែទម្រង់ សេដ្ឋកិច្ច។ កម្មវិធីនយោបាយសម្រាប់
ដណ្តើមសន្លឹកឆ្នោតរបស់លោក Ed Miliband គឺផ្តោតទៅលើការដំឡើងប្រាក់
បៀវត្ស និងសកម្មភាពមួយចំនួនទៀត សំដៅការពារផលប្រយោជន៍របស់ប្រជា
ពលករ។ ក្នុងពេលជាមួយគ្នានោះ កម្ម វិធីនយោបាយរបស់លោក David
Cameron សង្កត់ធ្ងន់ទៅលើអាទិភាពចំបងគឺ លុបចោលឧិនភាពថវិការនិងឈាន
ទៅអត្រាលើសនៃថវិការ។

ការបោះឆ្នោតសកលនៅប្រទេសអង់គ្លេសកាន់តែក្តៅឡើង - ảnh 2
ថ្នាក់ដឹកនំានៃបណ្តាគណៈបក្សនយោបាយនៅអង់គ្លេស
មុននឹងថ្ងៃបោះឆ្នោតនាថ្ងៃទី៧ឧសភា (រូបថតៈnhandan )

        លទ្ធផលពិបាកព្យាករណ៍

        នាបច្ចុប្បន្ន ចំនួនសម្លេងគាំទ្ររវាងគណៈបក្សទាំងពីរមិនសូវខុសគ្នា
ប៉ុន្មានឡើយ ។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ដើម្បីសម្រេចបានគោលដៅតុល្យ
ភាពថវិការ រដ្ឋា​ភិបាលនៃគណៈបក្សអភិរក្ស បានអនុវត្តយ៉ាងទៀងទាត់នូវគោល
នយោបាយរិតត្បិត។ ដោយប្រការនេះ ជះឥទ្ធិពលទៅ លើជីវភាពរស់នៅរបស់
ប្រជាជន។ ក្តាប់ជាប់ចំណុចនេះ គណៈបក្សការងារបានចោទប្រកាន់ថាគណ
បក្សអភិរក្សបង្កវិបត្តិនៃគុណភាពរស់នៅនិងអំពាវនាវ អ្នកបោះឆ្នោតធ្វើការ
ផ្លាស់ប្តូរថ្មី។

        បញ្ហាមួយទៀតដែលទាក់ទាញការយកចិត្តទុកដាក់ពីអ្នកបោះឆ្នោត នៅ
អង់គ្លេសគឺ ការដែលអង់គ្លេសនៅឬចេញពីសហភាពអឺរ៉ុប(EU)។ ប្រជាជនអង់ គ្លេសមួយចំនួនសម្តែងនូវការមិនពេញចិត្តចំពោះការដឹកនាំរបស់គណៈកម្មការ
អឺរ៉ុប (EC)។​ដោយហេតុនេះ គណៈបក្សរបស់លោក​ David Cameron សន្យាថា បើប្រសិនជាជាប់ឆ្នោតជាថ្មីម្តងទៀត នឹងដំណើរការបោះប្រជាមតិនាឆ្នាំ២០១៧
អំពី ការដែលអង់គ្លេសចាកចេញពី EU ដែរឬទេ។​ក្នុងពេលជាមួយគ្នានោះ
គណៈបក្ស របស់លោក Ed Miliband បានកំណត់ថា ប្រសិបបើគណៈបក្សរបស់
លោក កាន់ អំណាច គឺ គ្មានសំនួរអំពីអនាគតរបស់អង់គ្លេសនៅ EU ឡើយ។

        មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ទោះបីជាគណៈបក្សណាជាប់ឆ្នោតក្នុង ការបោះឆ្នោតនាថ្ងៃទី៧ឧសភាក្តី ប៉ុន្តែរាល់ការចរចារសំដៅបង្កើតរដ្ឋាភិបាលថ្មី ក៏នឹងបានប្រព្រឹត្តទៅដែរ ដោយសារគ្មានគណៈបក្សណាមួយដណ្តើមបានជ័យ
ជំនះ លើសលុបដើម្បីបង្កើតរដ្ឋាភិបាលឯករាជ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ