ការប្រជែងសម្លេងគាំទ្រដ៏ក្តៅគគុកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៦

ការប្រជែងសម្លេងគាំទ្រដ៏ក្តៅគគុកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៦ - ảnh 1
អ្នកនយោបាយ Hilary Clinton មានអាយុ៦៨ឆ្នាំដែលជាភរិយារបស់ប្រធានាធិបតី Bill Clinton និងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក (Reuters)

        Vovworld-ការស្វែងរកបេក្ខជននៃគណបក្សទាំងពីរប្រជាធិបតេយ្យនិង
​សាធារណៈ​រដ្ឋបានចាប់ផ្ដើមតាំងពីដើមឆ្នាំនេះដោយការចូលរួមរបស់អ្នកនយោបាយ
​ជាច្រើនរូប។ ប៉ុន្តែចាប់ត្រឹមពីពេលអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hilary Clinton
បានប្រកាសជាផ្លូវការថា លោកស្រីឈរឈ្មោះជាបេក្ខនារីសំរាប់ការបោះឆ្នោត
ប្រធានាធិបតីអាមេរិកក្នុង​ប៉ុន្មានថ្ងៃមុននេះបានធ្វើឲ្យការប្រជែងសម្លេងគាំទ្របាន
ពុះកញ្ជ្រោលឡើង។

ស្វែងរកបេក្ខជនតំណាងដែលសក្តិសម

        អ្នកនយោបាយ Hilary Clinton មានអាយុ៦៨ឆ្នាំដែលជាភរិយារបស់​ប្រធានាធិបតី
Bill Clinton និងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបានការ​គាំទ្រ​ដ៏ធំធេងនិង
ជាបេក្ខជនល្អបំផុតសំរាប់តួនាទីឈរឈ្មោះជាបេក្ខជននៃ​ដំណែងប្រធានាធិបតីរបស់
គណបក្សប្រជាធិបតេយ្យរហូតមកដល់ពេលនេះ។

        រីឯនៅគណបក្សសាធារណរដ្ឋនោះ នាពេលថ្មីៗនេះព្រឹទ្ធសមាជិក Marco Rubio
មានអាយុ៤៣ឆ្នាំបានក្លាយទៅជាព្រឹទ្ធសមាជិកនៃគណបក្សសាធារណ​រដ្ឋ​ថ្មីនិងក្មេង
បំផុតចូលរួមការប្រជែងក្លាយទៅជាអ្នកប្រមុខសេតវិមានខណៈ​ដែលប្រកាសជាផ្លូវការ
នឹងអនុវត្តយុទ្ធនាការប្រជែងសម្លេងគាំទ្រក្លាយទៅជា​ប្រធានាធិបតីអាមេរិក។ ហេតុ
នេះហើយអ្នកនយោបាយថ្មីនេះត្រូវប្រឈម​មុខ​ជាមួយបណ្ដាអ្នកនយោបាយជើងចាស់
ផ្សេងៗដូចជាលោក Jeb Bush នៃរដ្ឋ Florida នៃគណបក្សសាធារណៈរដ្ឋ ក្នុងការក្លាយ
ទៅជាតំណាងនៃគណបក្ស​នេះ។ មុននោះគណបក្សសាធារណៈរដ្ឋបានមានបេក្ខជន
២នាក់ទៀតបាន​ប្រកាស​នឹងឈរឈ្មោះប្រជែងជាប្រធានាធិបតី។

ការប្រជែងសម្លេងគាំទ្រដ៏ក្តៅគគុកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៦ - ảnh 2
ព្រឹទ្ធសមាជិក Marco Rubio ជាព្រឹទ្ធសមាជិកនៃគណបក្សសាធារណរដ្ឋថ្មីនិងក្មេងបំផុតចូលរួមការប្រជែងក្លាយទៅជាអ្នកប្រមុខសេតវិមាន (AP)


បេក្ខជនគណបក្សប្រជាធិបតេយ្យឬសាធារណៈរដ្ឋមានប្រៀបខ្លាំង

        ចំណុចស្នូលនៃយុទ្ធនាការប្រជែងសម្លេងគាំទ្ររបស់លោកស្រី Hilary Clinton គឺ
ជួយឧបត្ថម្ភវណ្ណៈកណ្ដាលនិងបង្រួញគំលាតចំណូលក្នុងសង្គម។ តាម​បណ្ដាអ្នកវិភាគ
ថា មានមូលហេតុជាច្រើនជួយឲ្យអតីតភរិយាប្រធានាធិបតី​អាមរិកដណ្ដើមបានប្រៀប
ខ្លាំងក្នុងការប្រជែងចូលសេតវិមានឆ្នាំ២០១៦។ មុន​បង្អស់គឺចលនាសង្គមនាំនារីឡើង
តួនាទីមានសិទ្ធិអំណាចខ្ពស់បំផុតកំពុង​ប្រព្រឹត្តទៅលើទូទាំងប្រទេសអាមេរិក។ ក្រៅពី
នេះលទ្ធភាពហិរញ្ញវត្ថុខ្លាំងក្លានិង​ទ្រពសម្ប័ត្តិមិនអាចកាត់ថ្លៃបានមួយគឺស្វាមីជា អតីតប្រធានាធិបតីលោក Bill Clinton បាននាំមកនូវភាពខ្លាំងលេចធ្លោបំផុតដល់អតីតរដ្ឋមន្ត្រី
ការបរទេស។ ជា​ពិសេសការប្រជែងក្នុងផ្ទៃក្នុងគណបក្សប្រជាធិបតេយ្យហាក់ដូចជា
មិនសូវជាមានភាពតានតឹងខ្លាំងខណៈដែលមិនទាន់មានគូរបដិបក្សណាខ្លាំងក្លាក្រៅ
ពីអនុប្រធានាធិបតីលោក Joe Biden ឡើយ។

ការប្រជែងសម្លេងគាំទ្រនៅមានភាពខ្លាំងក្លា

បុព្វហេតុនយោបាយរបស់អតីតភរិយាប្រធានាធិបតីអាមេរិកនៅមានការសាកល្បង
ជាច្រើនខណៈដែលភាគីគណបក្សសាធារណៈរដ្ឋបានខំប្រឹងប្រែង​ទប់ស្កាត់យុទ្ធនាការ
ប្រជែងសម្លេងគាំទ្រឆ្នាំ២០១៦របស់លោកស្រីជាមួយគោលដៅមិនទុកឲ្យប្រជាជន
អាមេរិកឃើញ Clinton ម្នាក់ទៀតនៅសេតវិមាន។ នា​បច្ចុប្បន្នគណបក្សនេះមានបេក្ខជនចំនួន១០នាក់មានលទ្ធភាពប្រជែងសម្លេង​គាំទ្រ។ ក្នុងនោះបេក្ខជនដែលត្រូវបានចាត់
ទុកមានលទ្ធភាពបំផុតគឺអតីត​ទេសភិបាលរដ្ឋ Florida លោក Jeb Bush ប្អូនប្រុសអតីត
ប្រធានាធិបតី George W Bush។ ក្រៅពីនោះនៅមានគូរបដិបក្សខ្លាំងផ្សេងទៀតគឺបេក្ខជន
Ted Cruz។ ទោះបីជាលើកដំបូងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្តី ប៉ុន្តែលោក Ted
Cruz មានបទពិសោធន៍ជាច្រើនក្នុងយុទ្ធនាការចលនា។ នាឆ្នាំ២០០០ លោក​ធ្លាប់​ជា
ទីប្រឹក្សាគោលនយោបាយកិច្ចការផ្ទៃក្នុងក្នុងយុទ្ធនាការប្រជែងសម្លេង​គាំទ្ររបស់អតីតប្រធានាធិបតី​ George W Bush។

        ជាក់ស្ដែងគឺការបោះឆ្នោតប្រធានាធិបតីអាមេរិកជានិច្ចកាលមានភាព​ចៃដន្យដល់
នាទីចុងក្រោយ។ ហេតុនេះហើយមិនទាន់អាចឃើញថាអ្នកណាជា​អ្នកមានសក្ដានុភាព
បំផុតឡើយ។ ការត្រឡប់មកឆាកនយោបាយរបស់​លោក​ស្រី Hilary Clinton រួមជាមួយ
ការឈរឈ្មោះប្រជែងសម្លេងគាំទ្ររបស់អ្នក​នយោបាយ​ផ្សេងៗមកពីគណបក្សទាំងពីរ
កំពុងធ្វើឲ្យការប្រជែងដណ្ដើមដំណែងប្រធានាធិបតី​ជំនាន់ទី៤៥នៃមហាអំណាចលេខ
មួយលើពិភពលោកនៅមិនទាន់អាចព្យាករណ៍បាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ