ការផ្លាស់ប្តូរជាវិជ្ជមានក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រនិងជិតក្រីក្រ

(VOVWORLD) - ការលុបបំបាត់ផ្ទះបណ្ដោះ អាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ និងលើបន្ទាត់ក្រីក្រ គឺជាកិច្ចការនយោបាយដ៏សំខាន់ជាពិសេសរបស់បក្ស និងរដ្ឋវៀតណាម។ វៀតណាមបានដាក់ចេញគោលដៅលុបបំបាត់ទាំងស្រុងលំនៅឋានបណ្ដោះអាសន្ន និងទ្រុឌទ្រោមនៅទូទាំងប្រទេស នៅឆ្នាំក្រោយ។ រហូតមកដល់បច្ចុប្បន្ននេះ ផ្ទះថ្មីជាច្រើនត្រូវបាន សាងសង់រួចរាល់ ផ្ទះជាច្រើនទៀតកំពុងត្រូវបាន សាងសង់ជាបន្ទាន់ ដោយបញ្ជាក់ពីឆន្ទៈនិងការ ប្តេជ្ញាចិត្តខ្ពស់របស់បក្សទាំងមូល និងប្រជាជនទាំងមូលក្នុងការអនុវត្តការងារលុបបំបាត់ ភាព អត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការផ្លាស់ប្តូរជាវិជ្ជមានក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រនិងជិតក្រីក្រ - ảnh 1កម្មាភិបាល គរបាលខេត្ត  Lai Chau  រួមដៃគ្នារុះរើផ្ទះបណ្តោះអាសន្នជូនគ្រួសារក្រីក្រនៅតំបន់ព្រំដែន (រូបថត៖ VOV)

បច្ចុប្បន្ន វៀតណាមមានគ្រួសារជាង ៣១៥ ពាន់គ្រួសារ ដែលមានការលំបាកផ្ទះស្នាក់នៅដែលត្រូវការជំនួយ ដែលប្រមូលផ្តុំនៅតំបន់ដាច់ស្រយាល តំបន់ជួបការលំបាក ព្រំដែន កោះ និងតំបន់ជនជាតិភាគតិច។

រីករាយជាមួយលំនៅឋានថ្មី

នាប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំនេះ អ្នកស្រី Ho Thi Hanh ជនជាតិ Ca Dong នៅភូមិ Gia Cao ឃុំ Phuoc Gia ស្រុក Hiep Duc ខេត្ត Quang Nam ទើបតែត្រូវបានប្រគល់ផ្ទះថ្មីមួយល្វែង។ មិនអាចពិពណ៌នាអំពីសេចក្តីរីករាយ និងសុភមង្គលរបស់នារីរូបនេះបានឡើយ ខណៈដែលនាងកំពុងចិញ្ចឹមកូនតូចៗបួននាក់តែម្នាក់ឯង នៅក្នុងតំបន់ដាច់ស្រយាលនេះ។

ការផ្លាស់ប្តូរជាវិជ្ជមានក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រនិងជិតក្រីក្រ - ảnh 2អ្នកស្រី Ho Thi Hanh ជនជាតិ Ca Dong នៅភូមិ Gia Cao ឃុំ Phuoc)

“សូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ។ ផ្ទះនេះត្រូវបានឧបត្ថម្ភកសាងឡើងតាមសេចក្តីសម្រេចចិត្ត។ មានផ្ទះ មានទីស្នាក់នៅគឺសប្បាយណាស់ ឥឡូវខ្ញុំអាចទៅធ្វើការដោយអារម្មណ៍នឹងនរហើយ។ បុណ្យតេតនេះ យើងមានផ្ទះថ្មីសម្រាប់រស់នៅ ហើយយើងនិងម្តាយរបស់យើងមានក្តីសុខ។ មុននេះ នៅពេលមានភ្លៀងធ្លាក់ឬខ្យល់ព្យុះ ផ្ទះប្រក់សឹង្គសីបើងដំបូល  ប៉ុន្តែឥឡូវរដ្ឋយកចិត្តទុកដាក់ ផ្ទះអាចការពារកម្ដៅថ្ងៃ និងភ្លៀងធ្លាក់ យើងសប្បាយចិត្តណាស់”។ នេះជាការសំណេះសំណាលរបស់អ្នកស្រី Hanh។

រួមជាមួយគ្រួសារលោកស្រី Ho Thi Hanh មានគ្រួសារជនជាតិភាគតិច Ca Dong ចំនួន ៣៣ គ្រួសារផ្សេងទៀតនៅឃុំ Phuoc Gia ស្រុក Hiep Duc ត្រូវបានឧបត្ថម្ភថវិកាដើម្បីរុះរើផ្ទះបណ្ដោះអាសន្ន និងផ្ទះដែលទ្រុឌទ្រោម។

ក្នុងពេលជាមួយគ្នានោះ នៅភាគខាងជើង គ្រួសាររបស់លោក Giang A Chinh ភូមិ Den Thang A ឃុំ Dao San ស្រុក Phong Tho ខេត្ត Lai Chau ធ្លាប់ជាគ្រួសារក្រីក្រ។ ផ្ទះទំហំជិត ២០ ម៉ែត្រការ៉េ ធ្វើពីឬស្សី តាំងពីឆ្នាំ ២០១៩ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយជារឿយៗ រងទឹកភ្លៀង។ ដោយសារការជួយជ្រោមជ្រែងពីរដ្ឋ គ្រួសាររបស់លោកមានផ្ទះរឹងមាំមានទំហំជាង ៧០ ម៉ែត្រការ៉េ សម្រាប់ស្នាក់នៅ។

“ការឧបត្ថម្ភរបស់រដ្ឋ ហើយខ្ញុំក៏បានសន្សំប្រាក់បន្តិចបន្តួចដើម្បីសង់ផ្ទះ។ ឥឡូវនេះ ដោយមានការជួយឧបត្ថម្ភកម្លាំងកាយពីប្រជាជន គ្រួសារក៏អាចសង់ផ្ទះរឹងមាំបានដែរ”។ នេះជាការសំណេះសំណាលរបស់លោក Chinh។

ភារកិច្ចនយោបាយមានសារៈសំខាន់ជាពិសេស

ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ និងលើបន្ទាត់ក្រីក្រ គឺជាភារកិច្ចនយោបាយដ៏សំខាន់ជាពិសេសរបស់បក្សនិងរដ្ឋវៀតណាម។ គោលនយោបាយលំនៅដ្ឋានជាច្រើនសម្រាប់ប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារក្រីក្រ និងគ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិត្រូវបានចេញផ្សាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាព។ សេចក្តីសន្និដ្ឋានលេខ ៩៧ របស់មជ្ឈិម នៃសន្និបាតទមជ្ឈិមលើកទី ១០ នាពេលថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖ ត្រូវរៀបចំការអនុវត្តឱ្យបានពេញលេញ និងទាន់ពេលវេលានៃគោលនយោបាយកាត់បន្ថយភាពក្រីក្រ ជំរុញចលនាប្រឡងប្រណាំង “រួមដៃគ្នាដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម នៅទូទាំងប្រទេសនៅឆ្នាំ ២០២៥។ គណៈកម្មាធិការដឹកនាំការលុបបំបាត់លំនៅឋានបណ្ដោះអាសន្ន និងទ្រុឌទ្រោមនៅទូទាំងប្រទេសដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ក៏ត្រូវបានបង្កើតឡើងដែរ។

ការផ្លាស់ប្តូរជាវិជ្ជមានក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រនិងជិតក្រីក្រ - ảnh 3ប្រគល់ផ្ទះមហាសាមគ្គីជួយគ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកលំនៅឋាននៅខេត្ត Dak Lak (រូបថត៖ VOV)

រួមជាមួយនឹងមជ្ឈិម ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ និងជិតក្រីក្រ ក្រសួង ស្ថាប័ននិងមូលដ្ឋានជាច្រើនបានបង្កើតឡើងនូវវិធីច្នៃប្រឌិតក្នុងការប្រមូលផ្តុំធនធាន ដូចជាខេត្ត Dien Bien ដែលបានលុបបំបាត់ផ្ទះចំនួន ៥.០០០ ខ្នង; ខេត្ត Nghe An បានលុបផ្ទះ ជាង ៥.៦០០ខ្នង ... ហើយក្រសួង ស្ថាប័ន និងអាជីវកម្មជាច្រើនកំពុងត្រួសត្រាយយ៉ាងសកម្មក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម...ផងដែរ។

នៅខេត្ត Bac Kan ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ខេត្តបានជួយគ្រួសារ ១.៨០០ លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ បច្ចុប្បន្ន មូលដ្ឋានកំពុងបន្តពិនិត្យ និងបំពេញតម្រូវការប្រជាជន។ លោកស្រី Do Thi Hien ប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Bac Kan បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ជាមួយនឹងគម្រោងលុបបំបាត់ផ្ទះបណ្តុះអាសន្ន ទ្រុឌទ្រោមជាង ៣.០០០ខ្នងនេះ ខេត្តបានបែងចែកថវិកាគ្រប់គ្រាន់សម្រាប់ការជួសជុល ឧបត្ថម្ភ ៦០ លានដុង/ផ្ទះ និងសម្រាប់ការជួសជុលគឺ ៣០ លានដុង/ផ្ទះ។ លើសពីនេះ ខេត្តក៏មានមូលនិធិសម្រាប់ជនក្រីក្រ និងទឹកប្រាក់ប្រមាណ ១០០ពាន់លានដុង ដើម្បីជម្នះផលវិបាកនៃគ្រោះធម្មជាតិ ហើយភាគច្រើនសម្រាប់ជួសជុលការខូចខាតលំនៅដ្ឋានផងដែរ។ ដូច្នេះហើយអាចនិយាយបានថា រហូតមកដល់ពេលនេះ ប្រភពមូលនិធិមូលដ្ឋានអាចឆ្លើយតបបានដែរ”។

ខេត្ត Lai Chau បច្ចុប្បន្នមានគ្រួសារជិត៣.០០០គ្រួសារដែលត្រូវការជំនួយសាងសង់ផ្ទះក្នុងនោះផ្ទះថ្មីត្រូវការសាងសង់ជាង២.២០០ខ្នង។ នៅឆ្នាំក្រោយ ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ និងលើបន្ទាត់ក្រីក្រត្រូវបានកំណត់ថា ជាគោលដៅនយោបាយរបស់មូលដ្ឋាន។ លោក Hoang Kieu Anh អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lai Chau បានឲ្យដឹងថា៖ “ដើម្បីកៀរគរធនធានបន្ថែមទៀត សម្រាប់សម្រេចបាននូវគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមក្នុងខេត្ត រណសិរ្សមាតុភូមិខេត្តកំពុងសម្របសម្រួលជាមួយភ្នាក់ងារ អង្គភាព និងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងប្រមូលផ្តុំសហគមន៍ឱ្យចូលរួមយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងចលនាប្រឡងប្រណាំងនេះ។  បាវចនាគឺថា អ្នកណាមានប្រាក់បរិច្ចាគប្រាក់ អ្នកណាមានកម្លាំងគឺចូលរួមកម្លាំង ឬបរិច្ចាគគ្រឿងសំណង់។ ការប្តេជ្ញាចិត្តនយោបាយរបស់ខេត្តបានបង្ហាញយ៉ាងច្បាស់ថា នឹងអាចលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងលំនៅឋាននៅតំបន់នោះដោយជោគជ័យនៅឆ្នាំ ២០២៥”។

ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ មិនមែនគ្រាន់តែជាបញ្ហានៃការជួសជុល និងសាងសង់ផ្ទះថ្មីនោះទេ ប៉ុន្តែក៏ជាដំណើរការលើកកំពស់គុណភាពជីវភាពរស់នៅប្រចាំថ្ងៃ  តាមនោះអាចធានាបាននូវសន្តិសុខសង្គម និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយ ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ