យុវជនជាកត្តាសំខាន់ក្នុងការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសជាតិ

(VOVWORLD) - មហាសន្និបាតជាតិលើកទី៩ នៃសហភាពសហព័ន្ធយុវជនវៀតណាម បានបិទបញ្ចប់នាថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងហាណូយ ដោយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសារអំពីបំណងប្រាថ្នាលះបង់ ច្នៃប្រឌិត និងសាមគ្គីភាពរបស់យុវជនវៀតណាម ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ អង្គសន្និបាតបានបញ្ជាក់ពីបេសកកម្មរបស់យុវជនតែងតែជាកម្លាំងនាំមុខគេជានិច្ច ក្នុងការបំពេញរាល់ភារកិច្ចបដិវត្តន៍។

យុវជនជាកត្តាសំខាន់ក្នុងការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសជាតិ - ảnh 1លោកអគ្គលេខាបក្ស អញ្ជើញថ្លែងមតិបញ្ជាណែនាំនៅក្នុងមហាសន្និបាត  (រូបថត៖ VOV)

យុវជនវៀតណាមបច្ចុប្បន្នមានចំនួនប្រហែល ២២ លាននាក់ ស្មើនឹងជិត ២១% នៃចំនួនប្រជាជន។ នេះក៏ជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។

បញ្ជាក់ពីតួនាទីត្រួសត្រាយរបស់យុវជន

នៅឆ្នាំ ១៩៣០ បក្សកុម្មុយនិស្តវៀតណាមបានចាប់បដិសន្ធិពីសមាគមយុវជនបដិវត្តន៍វៀតណាម។ យុវជនវៀតណាមក៏ជាអ្នកផ្តើមគំនិតរាល់ចលនាបដិវត្តន៍។ ថ្នាក់ដឹកនាំបក្សដ៏ឆ្នើមជាច្រើនរូបតាមសម័យកាលដូចជា៖ លោក Tran Phu, លោក Nguyen Van Cu, Le Hong Phong, Nguyen Thi Minh Khai... ដែលមានអាយុទើបតែជាង ២០ ឆ្នាំប៉ុណ្ណោះ។ សមិទ្ធិផលដ៏មហិមារបន្ទាប់ពីជិត ៨០ ឆ្នាំនៃការបង្កើតប្រទេសជាតិ និងជិត ៤០ ឆ្នាំនៃការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី បានបង្ហាញយ៉ាងច្បាស់នូវការរួមចំណែករបស់កម្លាំងយុវជន។

នៅចំពោះមុខឱកាសនិងកាលានុវត្តភាពថ្មី ក្នុងបំណង នាំប្រទេសជាតិ ឈានទៅរកយុគសម័យអភិវឌ្ឍន៍ យុគសម័យសម្បូររុងរឿង ក្រោមការដឹកនាំរបស់បក្ស គឺមានតួនាទីសំខាន់របស់យុវជន។ អញ្ជើញថ្លែងមតិនៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៩ នៃសហភាពសហព័ន្ធយុវជន វៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា៖ “បុទ្វហេតុនោះទទួលជោគជ័យឬអត់នោះ ប្រទេសនឹងឈានចូលយុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខដែរឬទេ ហើយដល់ឆ្នាំ២០៤៥ ខ្លួននឹងអាចឈរកៀកស្មាជាមួយនឹងមហាអំណាចនៃទ្វីបទាំង៥ ដូចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ និងប្រទេសជាតិទាំងមូលដែរអត់ គឺអាស្រ័យយ៉ាងខ្លាំងលើការរួមចំណែករបស់កម្លាំងយុវជន- ជំនាន់ក្រោយរបស់ប្រទេសជាតិ អ្នកដែលនឹងដើរតាមគន្លងជីដូនជីតា ដើម្បីបំពេញភារកិច្ចកសាង និងការពារមាតុភូមិ”។

កំណត់យុវជនជាចំណុចកណ្តាលនៃបញ្ហាធំៗជាច្រើនរបស់ប្រទេសជាតិ

វៀតណាមកំពុងនៅចំពោះមុខកាលានុវត្តភាព និងឱកាសជាច្រើន ប៉ុន្តែនៅតែមានការលំបាកនិងបញ្ហាប្រឈមដូចជា៖ ហានិភ័យនៃការដើរថយក្រោយអំពីសេដ្ឋកិច្ច; អត្រាកំណើននៃផលិតភាពការងារកំពុងថយចុះជាបណ្តើរៗ....។ ទន្ទឹមនឹងនោះ ដំណើរការនៃការលើកកម្ពស់បច្ចេកវិទ្យាយុទ្ធសាស្ត្រ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតងជាមួយនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកម្លាំងចលករសំខាន់ កំពុងបង្កើតតម្រូវការថ្មីបំផុតសម្រាប់ការប្រមូលផ្តុំ និងការលើកកម្ពស់តួនាទីត្រួសត្រាយរបស់យុវជន។

យុវជនជាកត្តាសំខាន់ក្នុងការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសជាតិ - ảnh 2លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថតរូបជាមួយគណៈប្រតិភូ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យស្ថាប័នពាក់ព័ន្ធត្រូវមានការស្រុះចិត្តគំនិតលើការយល់ដឹងអំពីសារៈសំខាន់ពិសេស នៃការងារយុវជនក្នុងសម័យបដិវត្តន៍ថ្មីរបស់បក្សនិងប្រទេសជាតិ។ តាមនោះ ចាំបាច់ត្រូវស្នើឱ្យការិយាល័យនយោបាយ ចេញសេចក្ដីសម្រេចចិត្តស្ដីពីការងារយុវជនក្នុង យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ កំណត់ឱ្យបានច្បាស់លាស់នូវគោលដៅ ទិសដៅភារកិច្ច និងដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីប្រមូលផ្តុំកម្លាំងយុវជន រួមជាមួយនឹងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីនាំប្រទេសជាតិឲ្យប្រគៀកស្មារជាមួយនឹងមហាអំណាចនៃទ្វីបទាំងប្រាំ។ លោកអគ្គលេខាបក្សបានកត់សម្គាល់ថា៖ “ត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា នូវវិធីសាស្រ្តរបស់សមាគមក្នុងការអមដំណើរ ការគាំទ្រ និងការចូលទៅជិត ដោយធានាថា នឹងប្រគៀកស្មារជាមួយយុវជន ប្រមូលផ្តុំ និងសាមគ្គីភាពយ៉ាងទូលំទូលាយក្នុងចំណោមយុវជនវៀតណាមទាំងក្នុង និងក្រៅប្រទេស រួមទាំងក្នុងបរិយាកាសអនឡាញ ដើម្បីអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ; នាំមុខក្នុងការបង្កើតចលនាយុវជនបដិវត្តន៍ ដើម្បីអនុវត្តគោលនយោបាយរបស់បក្សលើការបង្ការ ប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ ការបំពុលបរិស្ថាន និងការផ្លាស់ប្តូរឌីជីថល...។

លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ការកសាងសង្គមនិយម គឺជាការងារដ៏ពិបាក យូរអង្វែង និងស្មុគស្មាញណាស់។ ជាមួយនឹងឧត្តមភាពអំពីការរៀនសូត្រ ការសម្របខ្លួនទៅនឹងការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការស្រូបយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានន័យថា យុវជនកំពុងកាន់អនាគតរបស់ប្រទេសជាតិនៅក្នុងបាតដៃរបស់ខ្លួនអញ្ជឹង។

យុវជនជាកត្តាសំខាន់ក្នុងការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសជាតិ - ảnh 3ប្រតិភូយុវជនចូលរួមសម័យប្រជុំពេញអង្គនៃមហាសន្និបាតទូទាំងប្រទេសលើកទី៩ នៃសហភាពសហព័ន្ធយុវជនវៀតណាម (រូបថត៖ VOV)

“ភារកិច្ចសម្រាប់យុវជនក្នុងដំណាក់កាលបដិវត្តន៍ថ្មី គឺមានភាពរុងរឿងខ្លាំង ដែលទាមទារឲ្យយុវជន ត្រូវបង្ហាញច្បាស់នូវតួនាទីសំខាន់ជាងនេះទៅទៀត  ក្នុងគ្រប់សកម្មភាពនៃជីវភាពសង្គម ត្រូវដឹងច្បាស់ពីការទទួលខុសត្រូវ និងភារកិច្ចរបស់ខ្លួន។ ជាងនេះទៅទៀត យុវជនត្រូវតែជាកម្លាំងឈានមុខគេក្នុងការសិក្សា បណ្តុះបណ្តាល ព្យាយាមឥតឈប់ឈរ ដើម្បីធ្វើជាម្ចាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”។

បក្សនិងរដ្ឋវៀតណាមតែងតែមានជំនឿជាក់លើកម្លាំងយុវជន ជានិច្ចកាលដាក់យុវជនជាចំណុចកណ្តាលនៃបញ្ហាធំៗជាច្រើនរបស់ប្រទេសជាតិ; ដោយតែងតែវាយតម្លៃថា យុវជនជាកត្តាសំខាន់ក្នុងការបង្កើតនិងអភិវឌ្ឍន៍អនាគតរបស់ប្រទេសជាតិ។ ការរីកចម្រើនរបស់យុវជន គឺជាជោគជ័យរបស់បក្ស ជាជ័យជំនះនៃបុព្វហេតុបដិវត្តន៍ និងជាភាពគងវង្សរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ