ការមន្ទីលសង្ស័យអំពីប្រសិទ្ឋភាពនៃកញ្ចប់ ជំនួយចំនួន១២៥ពាន់លានដុល្លារ អាមេរិកសំរាប់ប្រទេសអេស្ប៉ាញ។

VOVWORLD-អេស្ប៉ាញត្រូវបានស្គាល់ដល់ដូចជាប្រទេស១មានខឿន
សេដ្ឋកិច្ចធំទី៤ក្នុងEurozone។ប៉ុន្តែរាល់សញ្ញាអាក្រក់ខាងសេដ្ឋកិច្ចនៃ
ប្រទេសនេះត្រូវបានព្រមានជាបន្តបន្ទាប់កាលពីច្រើនខែកន្លងទៅ។
តាមនោះ GDP​របស់អេស្ប៉ាញបានថយចុះ0,៣%ក្នុងត្រីមាសទី១ឆ្នាំ
២០១២។ទន្ទឹមនឹងនោះអត្រាបាត់អាជីពកើនខ្ពស់ឡើងដល់៥,៦លាន
នាក់ក្នុងចំណោមប្រជាជន៤៦លាននាក់។តួរលេខនេះអាចបន្តកើនឡើង
ក្នុងប៉ុន្មានខែខាងមុខ។ក្នុងកាលះទេសះនេះ រដ្ឋាភិបាលអេស្ប៉ាញព្យាករណ៍
ថា ​ក្នុងឆ្នាំ២០១២ខឿនសេដ្ឋកិច្ចនៃប្រទេសនេះបន្ដថយចុះប្រមាណ១,៧%។
នោះមិនទាន់គិតដល់ ការខាតបង់​ថវិការឡើងដល់៨,៩%នាឆ្នាំ២០១១ និង
បំណុលបរទេសស្មើនឹង៩០%នៃ GDPទៀតផង។

                 

ការមន្ទីលសង្ស័យអំពីប្រសិទ្ឋភាពនៃកញ្ចប់ ជំនួយចំនួន១២៥ពាន់លានដុល្លារ អាមេរិកសំរាប់ប្រទេសអេស្ប៉ាញ។  - ảnh 1
Image: Internet

ជាច្បាស់ណាស់ថា ខឿនសេដ្ឋកិច្ចធំទី៤ក្នុងEurozone​បានធ្លាក់ទៅក្នុងវិបត្តិដ៍
ធ្ចន់ធ្ងរពី១ថ្ងៃទៅ១ថ្ងៃប្រសិនបើមិនបានជួយអោយទាន់ពេលវេលានោះការ
ធនក្ស័យនៃបណ្តាធនាគារអេស្ប៉ាញគឺមិនអាចចៀសផុតបានឡើយ។ក្នុងកាលះទេសះនោះការដែលអេស្ប៉ាញសុំ​ខ្ចី​ប្រាក់​ពី​តំបន់​អឺរ៉ូនិងទទួលបាន
ការយល់ព្រមនេះបានធ្វើអោយប្រទេសជាច្រើនឃើញធូស្រាលចិត្ត។រដ្ឋមន្រ្តី
ហិរញ្ញវត្ថុអាល្លឹម៉ង Wolfang Schaeuble បានចាត់ទុកថា ការព្រមព្រៀងឲ្យ
អេស្ប៉ាញខ្ចីប្រាក់បានបង្ហាញពីសាមគ្គីភាពរបស់អឺរ៉ូប។ឯរដ្ឋមន្រ្តីហិរញ្ញវត្ថុ
ជប៉ុន​Jun Azumi បានវាយតំលៃថាការជួយធនាគារអេស្ប៉ាញរៀបចំរចណា
សម្ព័ន្ឋផ្នែកធនាគារឡើងវិញជាការរួមវិភាគទានធំ១ដើម្បីទទួលបានស្ថិរភាព
សេដ្ឋកិច្ច។ប៉ុន្តែប្រការនេះគ្មានន័យថាសេចក្តីសំរេចនេះជាដំណោះស្រាយដ៏
ល្អបំផុតឡើយ។សេចក្តីសំរេចពុំទាន់ទទួលបានប្រតិកម្មយ៉ាងសកម្មពីទីផ្សារ
ពិភពលោក។បណ្តាវិនិយោគិននាថ្ងៃទី១១មិថុនាបានលក់ អចលនទ្រព្យធ្វើ
ឲ្យសន្ទស្សន៍មូលប័ត្រស្នូលនៅទីផ្សារអាមេរិកថយចុះយ៉ាងខ្លាំង។និងតំលៃ
ប្រេងឆៅលើសកលលោកបានថយចុះកំរិតទាបបំផុតក្នុងរយះ៨ខែកន្លងទៅ។

                

                   

ការមន្ទីលសង្ស័យអំពីប្រសិទ្ឋភាពនៃកញ្ចប់ ជំនួយចំនួន១២៥ពាន់លានដុល្លារ អាមេរិកសំរាប់ប្រទេសអេស្ប៉ាញ។  - ảnh 2

ខ្ទង់ប្រាក់ជំនួយ​ចំនួន១២៥ពាន់លានដុល្លារអាមេរិកសំរាប់ប្រទេស​អេស្ប៉ាញ
គ្រាន់តែសំដៅបំពេញបរិមាណទុនចាំបាច់អោយបណ្តាធនាគារ អេស្ប៉ាញ
ប៉ុណ្ណោះ។ឯ ឥទ្ឋិពលរបស់វាទៅលើការដោះស្រាយវិបត្តិបំណុលនៅអឺរ៉ូបនៅ
តែស្រមើ់ស្រមៃដដែល។ដោយហេតុនេះការរកបានវិធីទូទៅដើម្បីដោះស្រាយ
បំណុលសាធារណះនៅអឺរ៉ុបគឺចាំបាច់ជាងពេលណាៗទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ