កែសំរួលគោលនយោបាយជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍

កែសំរួលគោលនយោបាយជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ - ảnh 1
កែសំរួលគោលនយោបាយជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ (VOV)

        Vovworld-តាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាមថា អតិផរណាត្រូវ
​បានទប់ស្កាត់ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពជាង។ ល្បឿនតំលៃប្រើប្រាស់បាន​ថយចុះ ក្នុង៩ខែកើន២,២៥% ជាកំរិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមក កំណើន
​ឥណទានដល់ចុងខែកញ្ញាទទួលបាន៧,២៦% តាមគំរោងក្នុងឆ្នាំកើនឡើង១២
​ដល់១៤%តាមផែនការ។ ក្នុងគោលដៅចំនួន១៤ដែលបានដាក់ចេញក្នុង​ឆ្នាំ​២០១៤
តាមការព្យាករណ៍មានគោលដៅចំនួន១៣អាចសម្រេចបាន។

សេដ្ឋកិច្ចងើបឡើងវិញលើគ្រប់វិស័យប៉ុន្តែនៅសេសសល់បញ្ហាធំៗ

        ឆ្នាំ២០១៤ខឿនសេដ្ឋកិច្ចកំពុងមានសញ្ញាល្អ។ តាមលោក Cao Sy Kiem សមាជិក
សភាមណ្ឌល Thai Binh ថា និន្ននាការឈានឡើងនៃខឿនសេដ្ឋកិច្ចគឺ​ច្បាស់​លាស់ជា
ពិសេសលើវិស័យសេដ្ឋកិច្ច​សង្គម​ផលិតកម្មប្រើប្រាស់នាំចេញ។

        ប៉ុន្តែតាមផែនការ៥ឆ្នាំគឺស្ថានភាពសេដ្ឋកិច្ចសង្គមនៅបង្ហាញបញ្ហាធំៗ។ លទ្ធផល
អនុវត្តគោលដៅស្ដីពីការ​ទប់ស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកំណើនសមស្រប
និងរៀបចំ​រចនា​សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញមិនទាន់ឆ្លើយតបបានសំណូមពរនៅ
ឡើយ។ សមាជិក​សភាជាច្រើនបានឲ្យដឹងថា ការទប់ស្កាត់អតិផរណាឆ្នាំនេះគឺល្អមាន
​លទ្ធភាពក្រោមកំរិតព្យាករណ៍គឺ៤ដល់៤,៥%។ ប៉ុន្តែនេះមិនត្រឹមតែជា​លទ្ធផល​នៃ​គោល
នយោបាយគ្រប់គ្រងប៉ុណ្ណោះទេ​ថែមទាំងដោយសារតម្រូវការសរុប​នៅខ្សោយ លទ្ធភាព
កំណើននៅមានកំហិត។

គប្បីបង្កលក្ខណៈជាក់ស្ដែងសំរាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍ផលិតកម្ម

        ព្រួយបារម្ភចំពោះមុខនឹងស្ថានភាពបរិមាណអង្គភាពអាជីវកម្មរំសាយ​បញ្ចប់សកម្ម
ភាពក្នុងរយៈពេល៩ខែបានកើនឡើងខ្ពស់(ជាង៧ម៉ឺនអង្គភាព) នា​ពេលដែលអង្គភាព
អាជីវកម្មបង្កើតថ្មីត្រឹមតែ៥១ពាន់អង្គភាព​សមាជិកសភាបាន​ចាត់ទុកថា តួរលេខនោះ
បង្ហាញស្ថានភាពផលិតកម្មអាជីវកម្មនៅតែលំបាក។ តាមលោកស្រី Nguyen Thi Nguyet
Huong សមាជិការសភាទីក្រុងហាណូយថា ដើម្បីឆ្នាំ២០១៥ GDP មានកំណើន៦,២%នោះ រដ្ឋាភិបាលត្រូវមានកម្មវិធី​អភិវឌ្ឍន៍​យ៉ាងខ្លាំងក្លាសំរាប់ប្លុកអង្គភាពអាជីវកម្ម ពិសេសគឺ
អង្គភាពអាជីវកម្ម​ក្នុង​ប្រទេស។ លោក Vu Xuan Hong សមាជិកសភាមណ្ឌល Phu Tho
បាន​លើក​មតិថា៖

        “នាពេលកន្លងមកអង្គភាពអាជីវកម្មជាច្រើនបានត្រឡប់មកធ្វើការ ប៉ុន្តែនៅ​មាន
អង្គភាពអាជីវកម្មមិនទាន់ងើបឡើងវិញឡើយ។ ឥឡូវនេះត្រូវប្រមូលផ្ដុំ​ជួយ​អំពីពន្ធ
ទុន ជាក់ស្ដែងគឺគោលនយោបាយស្ដីពីពន្ធ បច្ចេកវិទ្យានិងជាពិសេស​អង្គភាពអាជីវកម្ម
តូចនិងមធ្យមត្រូវទទួលបានប្រភពទុន។ ពីព្រោះថា​ឆ្នាំក្រោយ​បង្កើតសហគមន៍អាស៊ាន
ដែលសសរមួយក្នុងចំណោមសសរចំនួនសសរស្នូល​ជាសសរសេដ្ឋកិច្ច ហើយវៀត
ណាមកំពុងចរចារជាមួយអាមេរិកនិងបណ្ដា​ប្រទេស​អំពី TPP ចរចារដំណាក់កាលចុង
ក្រោយជាមួយប្រទេសងឺរ៉ុបអំពីកិច្ច​ព្រមព្រៀងពាណីជ្ជកម្មសេរី។”

រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញត្រូវមានលទ្ធផលជាក់ស្ដែង

        តាមសមាជិកសភាជាច្រើនថា ទោះបីជាមួយគំរោងការមេនិងគំរោងការ​លំអិតប៉ុន្តែ
ដល់ឥឡូវនេះលទ្ធផលរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចមិនទាន់​ច្បាស់លាស់ទេ។

        ទាក់ទិនដល់ការដោះស្រាយបំណូលខូចក្នុងពេលរៀបចំឡើងវិញប្រព័ន្ធ​ធនាគារ
អង្គការឥណទានឡើងវិញ តាមលោក Pham Huy Hung សមាជិក​សភា​ទីក្រុងហាណូយថា
​ដល់ពេលត្រូវពិនិត្យឡើងវិញយន្តការសកម្មភាពរបស់​ក្រុម​ហ៊ុន​ទិញលក់បំណូល
(VAMC)។ លោក Tran Du Lich សមាជិកសភាទីក្រុង​ហូជីមិញបានចាត់ទុកថា ដើម្បី
ដោះស្រាយប្រកបដោយប្រសិទ្ធភាពបញ្ហា​បំណូលខូច មិនគួរប្រើប្រាស់ថវិការរដ្ឋឡើយ។

        “បំណូលខូចអត្តចរិតរបស់វាគ្មានអ្វីអាក្រក់ទេជារឿងធម្មតារបស់អង្គការ​ឥណទាន
​ប៉ុន្តែពេលវាក្លាយទៅជាបញ្ហានៃម៉ាក្រូសេដ្ឋកិច្ចគឺវាហួសពីកំលាំង​របស់​អង្គការឥណទាន។
ទស្សនៈរបស់ខ្ញុំគឺមិនប្រើប្រាស់ថវិការរដ្ឋដើម្បីដោះ​ស្រាយ​បំណូល​ខូច។ ពីព្រោះថា នា
បច្ចុប្បន្នរដ្ឋាភិបាលមានប្រភពជាច្រើន​ដើម្បី​អនុវត្ត​ការងារ​នេះ។ ឧទាហរណ៍គឺមូលនិធិ
ភាគហ៊ុនបនីយកម្ម បណ្ដាមូលនិធិ​បាន​ប្រមូលផ្ដុំ​ចំនួនប្រាក់រាប់សិបលានលានដុង។ ខ្ញុំ
ចាត់ទុកថា រដ្ឋសភាគួរតែ​មាន​សេចក្តីសំរេច​ចិត្ត​អនុញ្ញតឲ្យរដ្ឋាភិបាលប្រើប្រាស់ប្រភព
មូលនិធិដែលកំពុង​គ្រប់គ្រងលើកលែងតែ​ថវិការរដ្ឋដើម្បីដោះស្រាយបំណូល
សាធារណៈ។”

        ក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅបង្កើនការ​ស្ថិរភាព​ម៉ាក្រូ
សេដ្ឋកិច្ច GDP មានកំណើន៦,២% ល្បឿនបង្កើនតំលៃប្រើប្រាស់ប្រមាណ​៥%​អត្រានាំ
ចូលហួសកំរិតបើប្រៀបនឹងតំលៃពាណិជ្ជកម្មនាំចេញនៅកំរិត៥%។ ដើម្បីទទួលបាន
គោលដៅនេះ ត្រូវមានគោលនយោបាយសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា​ជាក់ស្ដែងថែមទៀត
ដើម្បីជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ