គ្មានពាក្យសម្តីចោទប្រកាន់ណាដែលអាចបំផ្លើសការពិតអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាមឡើយ

(VOVWORLD) - នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការបរ ទេសសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍សេរីភាពសាសនាអន្តរជាតិឆ្នាំ ២០២០ ដែលក្នុងនោះបានបញ្ជាក់ថា ក្រុមសាសនាមួយចំនួននៅ វៀតណាម មិន ត្រូវបានរដ្ឋទទួលស្គាល់ និងត្រូវរងការរើសអើង ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ឬការរឹតត្បិតការធ្វើដំណើរ។ នេះពិតជាការវាយតម្លៃដោយខ្វះភាពសត្យានុម័ត ត្រឹមតែផ្អែកលើព័ត៌មានមិនពិតអំពីស្ថានភាពសេរីភាពខាងជំនឿសាសនានៅវៀត ណាមតែប៉ុណ្ណោះ។ តថភាពជាក់ស្តែងដ៏រស់រវើកអំពីសេរីភាពខាងជំនឿសាសនានៅ វៀតណាម គឺជាការឆ្លើយតបយ៉ាងម៉ឺងមាត់ ចំពោះរាល់សម្តីមួលបង្កាច់និងការចោទប្រកាន់ទាំងនេះ។

ក្នុងរបាយការណ៍ស្តីពីសេរីភាពសាសនាអន្តរជាតិឆ្នាំ ២០២០ របស់ក្រសួងការបរទេស អាមេរិក ផ្នែកដែលទាក់ទងនឹងវៀតណាមទោះបីជាមានការវាយតម្លៃវិជ្ជមានជាងនៅឆ្នាំ ២០១៩ ក៏ដោយ ក៏នៅតែមានព័ត៌មានមិនពិតជាច្រើន ដូចដែលបានរៀបរាប់ខាងលើ ដែលបង្ហាញវិធីសាស្រ្តអភិក្រមតែមួយជ្រុងនិងខ្វះភាពសត្យានុម័ត អំពីស្ថានភាព ជំនឿសាសនានៅវៀតណាម។ សម្តីមូលបង្កាច់ទាំងនេះ តាមពិតទៅគឺជាការឆ្លៀតយកប្រយោជន៍ ពីបញ្ហាសេរីភាពខាងជំនឿសាសនាដើម្បីប្រឆាំងនឹងបក្សនិងរដ្ឋនិងបែងចែកប្លុកសាមគ្គីជនជាតិទាំងមូលរបស់វៀតណាម។
គ្មានពាក្យសម្តីចោទប្រកាន់ណាដែលអាចបំផ្លើសការពិតអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាមឡើយ - ảnh 1ព្រះវិហារប្រូតេស្តង់ Plei Mo Nu នៅឃុំ Chu A ទីក្រុង Pleiku ខេត្ត Gia Lai។
(រូបថត៖ cand.com.vn)
ឈរលើស្ថានភាពជាក់ស្តែង សិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបាន ធានាក្នុងការអនុវត្តជាក់ស្តែង។ ជារៀងរាល់ឆ្នាំ នៅវៀតណាមមានពិធីបុណ្យជំនឿនិង ពិធីសាសនាជាង ៨.៥០០ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងប្រទេស។ វៀតណាមមាន ស្ថាប័នបណ្តុះបណ្តាលចំនួន ៥៣ ដែលមានជំនាញខាងសកម្មភាពសាសនា។ រហូត មកដល់ពេលនេះ ចំនួន ៨០% ក្នុងចំណោមគ្រឹះស្ថានសាសនាជាង ២០.០០០ កន្លែង ត្រូវបានជួសជុលឬសាងសង់ឡើងវិញ។ នៅតាមមូលដ្ឋាន ការចេញលិខិតបញ្ជាក់សិទ្ធិ ប្រើប្រាស់ដីធ្លីសម្រាប់គ្រឹះស្ថានសាសនាត្រូវបានអនុវត្តន៍ត្រឹមត្រូវស្របតាមច្បាប់។ ខេត្តនិងទីក្រុងជាច្រើនបានប្រគល់ដីដែលសមស្របសម្រាប់អង្គការសាសនាដូចជា៖ ទីក្រុងហូជីមិញបានប្រគល់ផ្ទៃដីចំនួន ៧.៥០០ ម៉ែត្រការ៉េ ដល់សមាគមសាសនា ប្រូតេស្តង់វៀតណាម (ខាងត្បូង) ដើម្បីកសាងវិទ្យាស្ថានព្រះគម្ពីរ; ខេត្ត Thua Thien - Hue បានប្រគល់ដីចំនួន ២០ ហិកតា ដល់បណ្ឌិត្យសភាពុទ្ធសាសនាវៀតណាមនៅ ទីក្រុង Hue; ទីក្រុង Da Nang បានប្រគល់ផ្ទៃដី ៦០០០ ម៉ែត្រការ៉េ ដល់សមាគមផ្សព្វ ផ្សាយគ្រីស្ទសាសនាវៀតណាម ហើយទីក្រុងហាណូយបានប្រគល់ដីជូន សមាគមព្រះពុទ្ធសាសនាវៀតណា មប្រមាណ ១១ ហិកតាដើម្បីសាងសង់សាលាពុទ្ធ សាសនា វៀតណាមនៅទីក្រុងហាណូយតែម្តង។ ទន្ទឹមជាមួយគ្នានោះ អង្គការសាសនានានាត្រូវបានអនុញ្ញាតឱ្យបោះពុម្ពនិងចែក ចាយបទគម្ពីរនិងឧបករណ៍ប្រើប្រាស់សម្រាប់សកម្មភាពសាសនា។ ចាប់ពីឆ្នាំ ២០១៣ រហូតមកដល់ពេលនេះ មានការបោះពុម្ពផ្សាយស្នាដៃសាសនាជិត ៦.០០០ ក្បាល ដោយមានការបោះពុម្ពជាច្រើនភាសាដូចជា៖ អង់គ្លេស បារាំង ភាសាជនជាតិភាគតិច ហើយកាសែតនិងទស្សនាវដ្តីចំនួន ១៥ របស់អង្គការសាសនាកំពុងមានសកម្មភាព និងអង្គការសាសនាភាគច្រើន មានគេហទំព័រផ្ទាល់ខ្លួន។ សិទ្ធិសេរីភាពខាងជំនឿសាសនា របស់ជនរួមជាតិជនជាតិភាគតិចត្រូវបានធានា។ សមាគមពុទ្ធសាសនាវៀតណាមបាន សាងសង់សាលាពុទ្ធិកសិក្សាថេរវាទខ្មែរនៅទីក្រុង Can Tho ដើម្បីបំពេញតម្រូវការ បណ្តុះបណ្តាលព្រះសង្ឃពុទ្ធសាសនាថេរវាទខ្មែរ។ សៀវភៅគម្ពីរបស់អង្គការសាសនា ត្រូវបានអនុញ្ញាតឱ្យបោះពុម្ពជា ១៣ ភាសាជនជាតិ។ នៅឆ្នាំ ២០២០ មានការបោះពុម្ព ព្រះគម្ពីរជាភាសាជនជាតិ Ede ចំនួន ៥០០០ ក្បាល និង ៣០០០ ក្បាលជាភាសា Jrai ផងដែរ។
គ្មានពាក្យសម្តីចោទប្រកាន់ណាដែលអាចបំផ្លើសការពិតអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាមឡើយ - ảnh 2ពិធីបណ្ដែតប្រទីពនិងបួងសួងសុំឲ្យសំណាងល្អក្នុងឱកាសបុណ្យវិសាខបូជាឆ្នាំ២០១៩
នៅវត្ត Phap Hoa ទីក្រុងហូជីមិញ។
ទន្ទឹមនឹងការបើកទូលាយសកម្មភាពសាសនា សកម្មភាពសហប្រតិបត្តិការអន្តរជាតិរបស់អង្គ ការសាសនានានានៅវៀតណាមក៏ត្រូវបានបង្កើនផងដែរ។ ជារៀងរាល់ឆ្នាំ គណៈប្រតិភូរាប់ រយរួមមានអង្គការសាសនានិងបុគ្គលនៅក្នុងប្រទេសបានចូលរួមសកម្មភាពសាសនានៅ ឯបរទេស ហើយឥស្សរជនបរទេសជាច្រើនបានចូលមកវៀតណាមសម្រាប់ធ្វើសកម្មភាព សាសនា។ សកម្មភាពសាសនាអន្តរជាតិសំខាន់ៗជាច្រើនត្រូវបានរៀបចំឡើងដោយ ជោគជ័យនៅវៀតណាម។
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានសាសនិកជនចំនួន ២៥,១ លាននាក់ ដែលស្រូប យកចំនួន ២៧% នៃចំនួនប្រជាជន។ មានអង្គការចំនួន ៤៣ នៃសាសនាចំនួន ១៦ ដែល ត្រូវបានរដ្ឋទទួលស្គាល់ និងផ្តល់ការចុះឈ្មោះប្រតិបតិ្តការ (កើនឡើងនៃសាសនាចំនួន ១០ ជាមួយអង្គការចំនួន ២៨ បើប្រៀបធៀប នឹងមុនការអនុវត្តបទបញ្ញត្តិស្តីពីជំនឿនិងសាសនា) ។ គិតត្រឹមឆ្នាំ ២០២០ តំបន់ Tay Nguyen មានសាសនិកជនចំនួន ៥៨០ពាន់នាក់ កាន់ សាសនាប្រូតេស្តង់ ដែលកំពុងធ្វើសកម្មភាពសាសនាតាមរយៈសាខាចំនួន ៣១១ និង វិហារចំនួន ១៨៣ កន្លែង។ នៅតំបន់ភ្នំភាគខាងជើងវៀតណាម មានសាសនិកជនកាន់ សាសនាប្រូតេស្តង់ប្រមាណ ២៥០ ពាន់នាក់ ដែលធ្វើសកម្មភាពតាមសាខាចំនួន ១៤ និងមានទីតាំងជាង ១.៦០០ កន្លែង ក្នុងនោះអាជ្ញាធរតំបន់បានផ្តល់ការចុះឈ្មោះធ្វើសកម្ម ភាពសាសនាប្រមូលផ្តុំចំនួន ៨០០ ក្រុម។ បង្ហាញជំនឿរបស់ពួកគេនៅផ្ទះនៅកន្លែងគោរព បូជាឬនៅឯការប្រជុំក្រុមដែលបានចុះឈ្មោះជាមួយរដ្ឋាភិបាល។ យ៉ាងណាមិញ អ្នកកាន់ សាសនាមានសេរីភាពក្នុងការបង្ហាញជំនឿរបស់ខ្លួននៅតាមផ្ទះ តាមកន្លែងគោរពបូជាឬតាម ក្រុមដែលបានចុះឈ្មោះធ្វើសកម្មភាពជាមួយអាជ្ញាធរតំបន់។  អង្គការសាសនាអាចប្រតិបត្តិ ស្របតាមធម្មនុញ្ញនិងបទប្បញ្ញត្តិនៃសាសនាផ្ទាល់ខ្លួន ហើយត្រូវបានផ្តល់ជូននូវលក្ខខណ្ឌ អំណោយផលសម្រាប់ការបោះពុម្ពនិងផ្សព្វផ្សាយគម្ពីរនិងសៀវភៅសាសនា និងមានសេរី ភាពក្នុងការពង្រឹងនិងពង្រីកសកម្មភាពអន្តរជាតិ។ នៅវៀតណាមមិនមានជម្លោះសាស នាទេ។ សាសនារួចរស់ដោយសុខដុមរមនាដោយរួមដំណើរជាមួយប្រទេសជាតិ។ មេដឹកនាំ សាសនាក៏ដូចជាសាសនិកជនទាំងអស់  តែងតែចូលរួមយ៉ាងសកម្មក្នុងចលនាសង្គម សប្បុរសធម៌ លុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ ដែលចូលរួមវិភាគទានជាក់ ស្តែងក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាច្បាស់ណាស់ថា ជីវភាពខាងជំនឿសាសនានៅវៀតណាមមានភាពរស់រវើកនិងសម្បូរ បែបដោយមានទម្រង់ធ្វើសកម្មភាពសាសនាផ្សេងៗគ្នា ដោយមានអង្គការសាសនានិងគំរូនៃ អង្គការសាសនាជាច្រើន។ តថៈភាពជាក់ស្តែងរស់រវើកនៃសេរីភាពខាងជំនឿសាសនានៅ ប្រទេសវៀតណាមគឺជាការឆ្លើយតបយ៉ាងមោះមុតបំផុតចំពោះរាល់ពាក្យសម្តីមួលបង្កាច់និងការចោទប្រកាន់ដែលបង្កប់គោលដៅនយោបាយសម្រាប់អំពាវនាវឱ្យមានសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋនិងប្លុកសាមគ្គីជនជាតិទាំងមូលនៅវៀតណាមតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ