ចំណុចថ្មីនៃពង្រាងច្បាប់ដីធ្លីវិសោធនកម្ម

(VOVworld)-នាថ្ងៃទី១៩ វិច្ឆិកាពង្រាងច្បាប់ដីធ្លីវិសោធនកម្ម ត្រូវបានយកមកពិ
ភាគ្សាក្នុងកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣​។បណ្តាសមាជិក
សភាបានវាយតម្លៃខ្ពស់ចំពោះរាល់ចំណុចថ្មីនៃ ពង្រាងច្បាប់ដីធ្លីវិសោធនកម្មក្នុង
នោះមានការអាទិភាពដោះស្រាយមូលនីធិដីធ្លីបំរើការអភិវឌ្ឍន៌កសិកម្មនិងគោល
ដៅកាត់បង្ថយពាក្យបណ្តឹងតវ៉ា អំពើពុករលួយដែលទាក់ទិនដល់វិស័យដីធ្លី។

ចំណុចថ្មីនៃពង្រាងច្បាប់ដីធ្លីវិសោធនកម្ម - ảnh 1
ទិដ្ឋភាពកិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣
(រូបថតៈ Internet)

        ក្រោយរយៈពេល១០ឆ្នាំអនុវត្តន៌ ច្បាប់ដីធ្លីឆ្នាំ២០០៣ ទទួលបានលទ្ធផល
សកម្មជាច្រើន។ ប៉ុន្តែក្នុងការពិតជាក់ស្តែង រាល់គំហិត ភាពអសកម្មបានកើតមាន
ឡើងក្នុងការអនុវត្តន៌ដូចជាគោលនយោបាយដីធ្លីផ្លាស់ប្តូរតាមសម័យ​កាលជា
ច្រើន ច្បាប់ស្តីអំពីដីធ្លីនៅមានខ្លឹមសាមិនទាន់ច្បាស់លាស់មិនទាន់សមស្របនិង បណ្តាបែបបទរដ្ឋបាលនៅមានគំហិត ផលប្រយោជន៌របស់ រដ្ឋនិងប្រជាជនអំពី
ការប្រមូលយកមកវិញនិងរំដោះដីធ្លីដែលនៅមិនទានសមស្រប។ ការប្រើប្រាស់
ដីធ្លីនៅកន្លែងមួយចំនួនគឺខ្ជះខ្ជាយ​ មានប្រសិទភាពទាប អំពើពុករលួយអសម្ម
លើវិស័យនេះនៅមានភាពស្មគ្រស្មាញណាស់។ រួមជាមួយការដោះស្រាយបញ្ហា
នៅសេសសល់ពោលខាងលើ ពង្រាងច្បាប់ដីធ្លីវិសោធនកម្មឆ្ពោះទៅគោលដៅ
ផ្តល់អាទិភាពសម្រាប់មូលនីធិដីកសិកម្មដើម្បីធានាសន្តិសុខស្បៀង អាហារជាតិ
និងផ្ទៃដីព្រៃ។ លោក Uong Chu Luu សមាជិកសភាបណ្ឌល Thanh Hoa លើក
ច្បាស់ថា៖"ដោយការកំណត់របស់ច្បាប់នេះដើម្បីគូសកណ្តាត់ព្រំខ័ណ្ឌផ្ទៃដី
៣.៨លានហិកតាដាំស្រូវចំនួន២រដូវ សំដៅធានាសន្តិសុខស្បៀងអាហារ
ជាតិ។ បញ្ហាដាក់ចេញគឺ រៀបចំផែនការដីធ្លីយ៉ាងដូចម្តេចផ្ទេប្តូរគោលដៅ
ប្រើប្រាស់ដីធ្លីយ៉ាងដូចម្តេចក៏ត្រូវមានលក្ខ័ណ្ឌច្បាស់លាស់។ ម្យ៉ាងទៀត
ត្រូវធ្វើវិសោធនកម្មអំពីរយៈពេលប្រើប្រាស់ដីធ្លីផងដែរ"។

ចំណុចថ្មីនៃពង្រាងច្បាប់ដីធ្លីវិសោធនកម្ម - ảnh 2
ពង្រាងច្បាប់ដីធ្លីវិសោធនកម្មទាក់ទាញការយកចិត្តទុកដាក់របស់
ប្រជាមតិជាច្រើន (រូបថតៈ Internet)

        ពង្រាងច្បាប់ដីធ្លីវិសោធនកម្ម កំណត់កំរឹតចំនួន៣ថ្នាក់ គឺមជ្ឈឹម ខេត្ត និង​
ស្រុកសុទ្ធតែចូលរួមក្នុងការបង្កើតផែនការប្រើប្រាស់ដី។ទាក់ទិនដល់តម្លៃកំណត់ ពង្រាងច្បាប់កំណត់ថា រដ្ឋាភិបាលដាក់ចេញតម្លៃកំណត់និងប្រគល់ឲ្យគណៈកម្មា
ធិការខេត្ត ទីក្រុងនីមួយៗមានការកំណត់ជាក់ ស្តែង ប៉ុន្តែមិនហួសពីតម្លៃកំណត់
របស់រដ្ឋាភិបាល។

        រឹបអូសយកដីនិងយន្តការរឹបអូសយកដី ជាខ្លឹមសារថ្មីនៃពង្រាងច្បាប់ដីធ្លី វិសោធនកម្មលើកនេះ។​តាមការកំណត់ ដីធ្លីជាកម្មសីទ្ធរបស់ប្រជាជនទាំង​មូល
រដ្ឋជាតំណាងម្ចាស់និងរដ្ឋមានសិទ្ធរឹបអូសយកដីធ្លីសម្រាប់បំរើគោលដៅសន្តិ
សុខការពារប្រទេសនិងផលប្រយោជន៌ជាតិ។
       តាមបណ្តាសមាជិកសភាថា៖សេចក្តីព្រៀងច្បាប់ដីធ្លីវិសោធនកម្មត្រូវមាន
បន្ថែមការកំណត់ជាក់ស្តែងដើម្បីដោះស្រាយរាល់ទំនាស់ជំទាស់ដែលកើតមាន
ឡើងក្នុងការពីតជាក់ស្តែង។ចំណុចថ្មី១ទៀតក្នុងសេចក្តីព្រៀងច្បាប់ដីធ្លីវិសោធន
កម្មគឺការកំណត់ចុះហត្ថលេខាមូលនិធិពេលអនុវត្តគំរោងការវិនិយោគនានា។ស្តី
ពីប្រការនេះលោកTran Thanh Man ​សមាជិកសភាមណ្ឌល Can Tho លើក
ច្បាស់ថា៖ “ខ្ញុំចាត់ទុកថា៖  ការកំណត់ចុះហត្ថលេខាមូលនិធិពេលអនុវត្ត
គំរោងការវិនិយោគជាប្រការថ្មី។ប្រការនេះនឹងជួយយើងគ្រប់គ្រងបាននិង
បង្កលក្ខណះងាយស្រួលសំរាប់អ្នកវិនិយោគនិងដំណើរការអនុវត្តន៌បណ្តា
គំរោងការណ៍ទៀតផង"។

       សេចក្តីព្រៀងច្បាប់ដីធ្លីវិសោធនកម្មរួមមានជំពូកចំនួន១៤និងមាត្រាចំនួន

១៩០បង្កើនបន្ថែមជំពុកចំនួន៦ជូតនិងមាត្រាចំនួន៤៤ទៀតប្រៀបនឹងច្បាប់ដីធ្លី
២០០៣សំដៅជំនះពុះពាររាល់ប្រការដែលនៅសេសសល់។តាមរដ្ឋមន្រ្តីក្រសួង
ធនធាននិងបរិស្ថានវៀតណាមលោក Nguyen Minh Quang ថា៖សេចក្តីព្រៀង
ច្បាប់ដីធ្លីវិសោធនកម្មលើកនេះបានដាក់ចេញគោលដៅនានាដែលក្នុងនោះមាន
ការប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ឋភាព ធានាផលប្រយោជរបស់រដ្ឋប្រជាជន
និងអង្គភាពអាជីវកម្មក្នុងការប្រើប្រាស់ដីធ្លីនិងកាត់បន្ថយរឿងបណ្តឹងតវ៉ា​ក៍ដូចជា
អំពើពុករលួយអំពីដីធ្លីទៀតផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ