ច្បាប់ដីធ្លីធ្វើវិសោធនកម្ម៖ដោះស្រាយត្រូវតាមបណ្ដាបញ្ហាដែលកើតមានឡើងក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដី

(VOV)_ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ​ដែលទើបនឹងបានរដ្ឋសភាវៀត​ណាម ​នីតិកាលទី១៣ អនុម័តក្នុងសម័យប្រជុំលើកទី៦ ​បានមានចំណុចថ្មី​ជា​ច្រើន ​ពិ
សេស គឺបណ្ដាខ្លឹមសារ​អំពីការ​ប្រមូល​ដីធ្លីឡើងវិញ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​
សង្គម…។ល។ ការដែលច្បាប់ត្រូវបានរដ្ឋសភាអនុម័ត​និងមានសុពលភាព​ពីខែកក្កដាឆ្នាំ២០១៤តទៅ នឹងបង្កើតគ្រិះដ្ឋានគតិយុត្តិសំខាន់ ដើម្បីលើកកំ
ពស់ប្រសិទ្ធិភាពគ្រប់គ្រងរដ្ឋអំពីដីធ្លីដើម្បីធានាមិនអោយមានការខ្ជះខ្ជាយធន
ធានដី។ ​
ច្បាប់ដីធ្លីធ្វើវិសោធនកម្ម៖ដោះស្រាយត្រូវតាមបណ្ដាបញ្ហាដែលកើតមានឡើងក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដី - ảnh 1
ច្បាប់ដីធ្លីធ្វើវិសោធនកម្ម៖ដោះស្រាយត្រូវតាមបណ្ដាបញ្ហាដែលកើតមានឡើងក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដី(internet)

ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ត្រូវបានអនុម័ត ក្រោយពី​បាន​ពិភាក្សានៅ សម័យ ប្រជុំរដ្ឋសភាចំនួន៣ ដោយមានការកែសម្រួលជាច្រើនលើកច្រើនសារ។ បណ្ដា ខ្លឹមសារក្នុងច្បាប់នេះត្រូវបានជ្រើសរើសល្អិតល្អន់​ដើម្បីអោយ​សមស្របទៅនឹងរដ្ឋ ធម្មនុញ្ញដែលទើបនឹងបានអនុម័ត​និងសមស្របទៅនឹងកម្មវិធីនយោ បាយរបស់ ប្រទេសជាតិក្នុងដំណាក់កាល​ផ្លាស់ប្តូរថ្មី។

          កសា​ងប្រព័ន្ធគ្រប់គ្រងល្អជាង

      បញ្ហាលេចធ្លោធំបំផុតក្នុងច្បាប់ដីធ្លី នោះគឺនាំចេញបានគោលដៅមកបណ្ដា
ចំណាយរបស់ប្រព័ន្ធ​គ្រប់គ្រងល្អ យន្តការតម្លាភាព បើកចំហេ។​ច្បាប់ក៏បានកំណត់​អំពីនីតិវិធី បែបបទ ចាប់បង្ខំក្នុងការប្រមូលយក​​ដីធ្លីឡើងវិញ។ 

          ប្រការគួរអោយចាប់អារម្មណ៍ នោះគឺ ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ​លើកនេះ បានកំណត់អំពីការតាមដានបំរែបំរួលតំលៃដីធ្លី និងកំណត់​អត្រាប្រែប្រួលតំលៃ ដីធ្លីនៅលើទីផ្សារ ដើម្បីកែសម្រួលតំលៃរួម​ ​តារាងបញ្ជីតំលៃដី។ ច្បាប់នេះក៏បាន កំណត់អំពីការចូលរួមរបស់ស្ថាប័ន​ពិគ្រោះយោបល់តំលៃដីធ្លី  ក្នុងក្រុមប្រឹក្សា រវាយ
តំលៃដីធ្លីដែរ។ ប្រធាន​វិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិរបស់រដ្ឋសភា លោក
 Dinh Xuan Thao បានអោយដឹងថា៖

          “ តំលៃដីធ្លីជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗ នៃ ច្បាប់​ដីធ្លី (ធ្វើ វិសោធនកម្ម) លើកនេះ។ ស្ដីពីការកំណត់តំលៃដីធ្លីគឺតាមគោលការណ៍  អ្នកណា ជាម្ចាស់កម្មាសិទ្ធិទ្រព្យសម្បត្តិគឺ​អ្នក​នោះ​មានសិទ្ធិ​សម្រេច​អំពីដីធ្លី។​ រដ្ឋជាអ្នកដំ
ណាង អោយប្រជាជន ជាម្ចាស់កម្មសិទ្ធិដីធ្លី គឺមាន​តួនាទីសម្រេចតំលៃដីធ្លី​។ ក៏ប៉ុន្តែ ដើម្បីធានាអត្តចរិតលក្ខណះបរានុម័តនោះ ត្រូវមានស្ថាប័នពិគ្រោះយោ
បល់ឯករាជ្យទៀតផង។ ”

          ចំណុចថ្មី១ទៀតក្នុង ច្បាប់ដីធ្លីលើកនេះគឺបំពេញបានគោលបំណង​របស់ ប្រជាជន សមស្របជាមួយនិន្នាការផលិតកម្មធំ គឺពេលវេលាប្រើប្រាស់ដីធ្លី​ក្នុង ផ្នែកកសិកម្មត្រូវបានបង្កើន។ មុននេះកំណត់២០ឆ្នាំ គឺនា​បច្ចុប្បន្នបានអនុញ្ញត្តិ
អោយ៥០ឆ្នាំ។ បន្ទាប់នោះ ប្រសិនបើនៅមានតម្រូវការ​គឺអាចពន្យាពេលវេលាត
ទៅ ទៀត។​

          រួមចំណែកបន្ថយស្ថានភាព​ប្តឹងតវ៉ានិងអំពើពុករលួយ

        សំណូមពរមួយក្នុងចំណោម​សំណូមពរ​ការដែលបានដាក់ចេញចំពោះ ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) គឺដោះស្រាយការជំទាស់ក្នុងការ ប្តឹងតវ៉ារបស់​ប្រ
ជាជន។ ក្នុងស្ថានភាពជាក់ស្ដែង ការប្តឹងតវ៉ាចំនួន៧០-៨៥% ក្នុង​រយះពេល កន្លងទៅគឺទាក់ទិនដល់វិស័យដីធ្លី។ ដូច្នេះ ការកំណត់​អំពីការប្រមូលផ្តុំដី កំ
ណត់តំលៃដីធ្លី …។ល។ ដ៏ច្បាស់លាស់ ​ក្នុងច្បាប់នេះ នឹងបង្កើតភាពងាយ
ស្រួល ជាងសំរាប់ការដោះស្រាយជំទាស់នានា។ 

          បណ្ដាលក្ខណះដើម្បីច្បាប់ដីធ្លីធ្វើវិសោធនកម្មចូលក្នុងជីវភាពរស់
នៅយ៉ាងឆាប់ៗ

        អាចអះអាងថា៖ ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) បានមានចំណុចថ្មីជាច្រើន។ ប៉ុន្តែដើម្បីងាយស្រួល​ការអនុវត្តច្បាប់ និងដោះស្រាយ​រាល់ទំនាស់ដែលកើត មានឡើងពីទំនាក់ទំនងដីធ្លីនោះ គឺត្រូវអនុវត្តដោយក្បាលម៉ាស៊ីនរដ្ឋអំណាច
យុត្តិធម៌ និងការចេញផ្សាយឯកសារណែនាំអនុវត្តនានា។ លោកស្រី Vo Thi
Hong Thoai សមាជិកាគណះ​កម្មាធិការ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន របស់រដ្ឋសភា បានលើកមតិថា៖

          “ ខ្ញុំសង្ឃឹមថា៖​រដ្ឋាភិបាលវៀតណាមនឹងបញ្ជាណែនាំអង្គការ អនុវត្ត​
អោយបានឯក​ភាពក្នុងទូទាំងប្រទេស។ បណ្ដាការកំណត់ក្នុងច្បាប់ជាសារវ័ន្ត ​ត្រូវបានដោះស្រាយ ប៉ុន្តែរាល់​ការជំពាក់ជំពិនក្នុងរយះពេលកន្លងទៅ ​នោះគឺ បញ្ហាប្រមូលផ្តុំដីធ្លី បញ្ហាតម្លាភាពការកំណត់តំលៃដីធ្លី ដែនការប្រើប្រាស់ដីធ្លី
ក៏ត្រូវបានយកមកពិភាក្សាយ៉ាងលំអិត ខ្ញុំសង្ឍឹមថានឹងបានអនុវត្តចូលក្នុងជីវ
ភាពរស់នៅយ៉ាងល្អ។”

          រួមជាមួយរដ្ឋធម្មនុញ្ញ(ធ្វើវិសោធនកម្ម) ការដែល ច្បាប់ដីធ្លី (ធ្វើ​វិសោធ
ន​កម្ម) ​មានសុពលភាពពីខែកក្កដា​ ឆ្នាំ ២០១៤ នឹងជាឧបករណ៍​យុត្តិធម៌​មួយប្រកបដោយប្រសិទ្ធិភាព ក្នុងការជំនះពុះពារលើ​កង្វះ​ខាតក្នុងការគ្រប់គ្រង  និងប្រើប្រាស់ដីធ្លី នាបច្ចុប្បន្ន រួមចំណែកធ្វើអាជីវ​កម្ម ប្រើប្រាស់ប្រសិទ្ធិភាព
ធនធានដីធ្លី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ