ជំនឿគោរពបូជាបណ្តាស្តេចហ៊ុង៖ ប្រភពនៃការកសាងផែនមហាសាមគ្គីភាពក្នុងយុគសម័យស្ទុះឈានទៅមុខ

(VOVWORLD) - ថ្ងៃទី ១០ ខែមាឃ តាមប្រតិទិនចន្ទគតិ គឺជាទិវាបុណ្យខួបបណ្តាស្តេច Hung ដែលជាទិវាបុណ្យទានដ៏ធំមួយ សម្រាប់ប្រជាជនវៀត ណាម ដើម្បីរំលឹកដល់គុណូបការៈកសាងប្រទេសជាតិរបស់បណ្តាស្តេចហ៊ុង។ ពិធីបុណ្យខួបបណ្តាស្តេចហ៊ុង ក៏ជានិមិត្តរូបនៃស្មារតីសាមគ្គីភាពជាតិ ដោយបញ្ជាក់ថា ប្រជាជនវៀតណាមទាំងអស់មានដើមកំណើតដូចគ្នា។ នេះជាកត្តាស្មារតីដ៏សំខាន់ក្នុងការបង្កើតកម្លាំងពលំក្នុងការការពារ កសាង និងអភិវឌ្ឍន៍ប្រទេស នាំប្រទេសជាតិឱ្យឈានចូល យុគសម័យស្ទុះឈានទៅមុខ។

ជំនឿគោរពបូជាបណ្តាស្តេចហ៊ុង៖ ប្រភពនៃការកសាងផែនមហាសាមគ្គីភាពក្នុងយុគសម័យស្ទុះឈានទៅមុខ - ảnh 1ក្បួនដង្ហែទៅកាន់វិហារហ៊ុង  (ប្រភព៖ VOV4)

ប្រភពបង្កើតកម្លាំងសមាគ្គីភាព

ក្នុងប្រវត្តិសាស្រ្តរបស់ប្រជាជនវៀតណាម សម័យស្តេច Hung (សតវត្សទី៧ ដល់សតវត្សទី២ មុនគ.ស) មានគុណសម្បត្តិដ៏អស្ចារ្យក្នុងការបើកភ្នំ បំបែកថ្ម ពង្រីក និងកសាងរដ្ឋ Van Lang ។ ប្រជាជាតិទាំងមូលមានថ្ងៃខួបមរណភាពរបស់ដូនតាដូចគ្នា។ ប្រជាពលរដ្ឋទូទាំងប្រទេស មិនប្រកាន់សាសនា ឬជាតិសាសន៍អ្វីនោះទេ ចូលរួមស្រលាញ់ជាតិដូចគ្នា មនោសញ្ចេត នាស្នេហាជាតិ និងប្រភពដើមនៃ "កូននាគ និងចៅទេពអប្សរ"។ នេះជាប្រភពស្មារតីពិសេសបង្រួបបង្រួមប្រជាជនវៀតណាមឱ្យមានឯកភាពជាតិដ៏អស្ចារ្យ។ នេះក៏ជាជំនួយខាងវិញ្ញាណ និងអំណាចទន់សម្រាប់ប្រជាជនវៀតណាមដើម្បីជំនះរាល់ឧបសម្ព័ន្ធ និងការឈ្លានពានរបស់មហាអំណាចបរទេស។

ពិធីរំលឹកវិញ្ញាណក្ខន្ធដូនតាគឺប្រៀបបាននឹងខ្សែស្អិតដែលចងភ្ជាប់ប្រជា ជនវៀតណាមទាំងអស់ មិនថាក្នុងប្រទេស ឬក្រៅប្រទេស ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជំរុញទឹកចិត្តស្នេហាជាតិ និងស្មារតីជាតិ។

ស្មារតីនោះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការតស៊ូដណ្តើមឯករាជ្យ តាមរយៈចលនា សកម្មភាពសប្បុរសធម៌ យុទ្ធនាការសង្គម ដើម្បីជួយជនក្រីក្រក្នុងសង្គម ...។ នៅពេលណាដែលប្រទេសជាតិជួបការលំបាក ស្មារតីសាមគ្គីភាព គឺជាកម្លាំងអរូប ដែលជួយប្រជាជនវៀតណាមជំនះពុះពារគ្រប់ឧបសគ្គ។

ជាពិសេសក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ស្មារតីនៃសាមគ្គីភាពជាតិមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ សាមគ្គីភាពមិនត្រឹមតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីជួយការពារតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់វៀតណាមឆ្ពោះទៅកាន់ពិភពលោក កសាងប្រទេសជាតិរឹងមាំ ឈានចូលយុគសម័យថ្មី។ លោក Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភាបានឲ្យដឹងថា៖ “ជំនឿសែនព្រែនបណ្តាស្តេចហ៊ុង តែងតែដក់ជាប់ក្នុងបេះដូងរបស់ប្រជាជនវៀតណាមគ្រប់រូប។ សេចក្តីជំនឿនោះជួយបង្កើតកម្លាំងនៃសាមគ្គីភាព កម្លាំងនៃស្នេហាជាតិ - មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅក្រៅបរទេសទៀតផងដែរ។ ទិវាបុពណ្យ ខួបបណ្តាស្តេចហ៊ុង គឺជាសក្ខីភាពមួយដើម្បីដឹកនាំជំនឿ និងស្មារតីរបស់ប្រជាជនវៀតណាមជុំវិញពិភពលោកឆ្ពោះទៅមាតុភូមិ និងពិធីបុណ្យព្រះវិហារហ៊ុង។ ប្រការនោះបង្កើតនូវសាមគ្គីភាព ស្នេហាជាតិ និងបង្កើតឡើងកម្លាំងពលំវៀតណាម”។

មានតែសាមគ្គីភាពប៉ុណ្ណោះ ទើបនាំមកនូវជ័យជំនះ

អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ធ្លាប់បានមានប្រសាសន៍ថា៖ អាទិភាពមួយក្នុងចំណោមអាទិភាពកំពូលក្នុងយុគសម័យស្ទុះឈានទៅមុខគឺ “ការរួមបញ្ចូលកម្លាំងជាតិយ៉ាងជិតស្និទ្ធជាមួយនឹងកម្លាំងនៃសម័យកាល”។ ស្មារតីស្នេហាជាតិរឹងមាំ សេចក្តីប្រាថ្នាក្នុងការរួមវិភាគទាន ឆន្ទៈម្ចាស់ការ ភាពជឿជាក់លើខ្លួនឯង  មោទនភាពជាតិ ការលើកស្ទួយកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល  រួមផ្សំកម្លាំងជាតិជាមួយកម្លាំងនៃសម័យកាល មានសារៈសំខាន់ពីសេស។ អញ្ជើញថ្លែងមតិក្នុងមហាសន្និបាតជាតិលើកទី ១០ នៃរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ២០២៤ - ២០២៩ (ខែតុលា ឆ្នាំ ២០២៤) លោកអគ្គលេខាមានប្រសាសន៍ថា៖ “ចាំបាច់ត្រូវមានការយល់ជ្រាបពីតួនាទី និងសារៈសំខាន់ពិសេសនៃផែនមហាសាមគ្គីជនជាតិទាំងមូល និងតម្រូវការចាំបាច់ ហើយជាងពេលណាៗទាំងអស់ អាទិភាពចម្រងគឺត្រូវបង្រឹងនិងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូលក្រោមការដឹកនាំរបស់បក្ស។ ទាំងនេះជាដំណោះស្រាយសំខាន់មួយដើម្បីនាំប្រទេសចូលទៅក្នុងយុគសម័យថ្មី។   ស្ថានភាពជាក់ស្តែងក្នុងប្រវត្តិសាស្ត្របង្ហាញថា ផែនមហាសាមគ្គីជនជាតិទាំងមូលបង្កើតឡើងកម្លាំងពលំធំធេង និងជាប្រភពដើមរាល់ជោគជ័យនៃបដិវត្តន៍វៀតណាម។ ពោលគឺ  ស្ថានការណ៍កាន់តែលំបាក បញ្ហាប្រឈមកាន់តែខ្លាំង នៅចំពោះមុខរាល់តម្រូវការ ភារកិច្ចបដិវត្តកាន់តែធំ យើងត្រូវតែសាមគ្គីភាព។ មានតែសាមគ្គីភាពប៉ុណ្ណោះ ទើបអាចនាំមកនូវជ័យជំនះទាំងស្រុង”។

មានតែសាមគ្គីភាពប៉ុណ្ណោះ ទើបអាចនាំមកនូវជ័យជំនះ។ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ គឺជារយៈពេលដ៏សំខាន់បំផុតក្នុងការបង្កើតសណ្តាប់ ធ្នាប់ពិភពលោកថ្មីមួយ។ នេះក៏ជាសម័យកាល ឱកាសយុទ្ធសាស្ត្រ ជាដំណាក់កាលនៃបដិវត្តន៍វៀតណាម ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស បង្កើតបុព្វបទដ៏រឹងមាំ ដើម្បីសម្រេចបាននូវគោលដៅ ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ។ ប្រការសំខាន់គឺពង្រីកកម្លាំងនៃសាមគ្គីភាពជាតិ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់បក្ស ទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល ដើម្បីអនុវត្តន៍ជាក់ស្តែង សេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន និងសប្បាយរីករាយ។

គោលដៅនិងមាគ៌ាទៅកាន់សង្គមនិយមដែលលោកប្រធានហូជីមិញនិងប្រជាជាតិទាំងមូលជ្រើសរើសគឺត្រូវបានអនុវត្តន៍ជាក់ស្តែងជាបណ្តើរៗ។ ក្នុងដំណើរនោះ មានសញ្ញានៃស្មារតីសាមគ្គីភាពជាតិ ដែលត្រូវបានបង្រួបបង្រួមដោយជំនឿគោរពបូជាបណ្តាស្ដេច ហ៊ុង និងបុណ្យខួបរបស់បណ្តាស្តេចហ៊ុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ