ពីការគ្រប់គ្រងដល់អភិបាលកិច្ច៖ ជំហានឆ្ពោះទៅមុខអំពីការត្រិះរិះ

(VOVWORLD) - នៅក្នុងមហាសន្និបាតទូទាំងប្រទេសលើកទី១៣ ជាលើកដំបូង បក្សកុម្មុយនិស្តវៀតណាមបានចេញទស្សនៈ “អភិបាលកិច្ចជាតិ” ទៅក្នុងឯកសារ  ដោយបើកចេញជំពូកថ្មីមួយ អំពីការត្រិះរិះដឹកនាំប្រទេសជាតិក្នុងទិសដៅ៖ ទំនើបកម្ម តម្លាភាព និងការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព។ ស្មារតីនោះនៅតែបន្តត្រូវបានបញ្ជាក់នៅក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយដែលបានដាក់ជូន មហា សន្និបាតបក្សលើកទី១៤ ដោយមានតម្រូវការថា៖ កសាងប្រព័ន្ធគ្រប់គ្រងរដ្ឋ និងអភិបាលកិច្ចជាតិទំនើប និងមានប្រសិទ្ធភាព បម្រើ និងស្ថាបនាការអភិវឌ្ឍ កសាងរដ្ឋាភិបាលឌីជីថល និងអាជ្ញាធរឌីជីថល។ នេះគឺជាជំហានមួយទៅមុខក្នុងការត្រិះរិះរបស់បក្ស ដោយផ្លាស់ប្តូរពីគំរូ  “គ្រប់គ្រង” ទៅជា “អភិបាលកិច្ច”។

លក្ខណៈនៃអភិបាលកិច្ចជាតិទំនើប គឺការកសាងរដ្ឋនីតិរដ្ឋសុច្ចរិត និងមានសមត្ថភាពបម្រើប្រជាជន។ នៅទីនោះ ច្បាប់គឺជាឧបករណ៍ ទិន្នន័យគឺជាគ្រឹះ ប្រជាជនជាមជ្ឈមណ្ឌល និងការអភិវឌ្ឍគឺជាគោលដៅ។

ពីការគ្រប់គ្រងដល់អភិបាលកិច្ច៖ ជំហានឆ្ពោះទៅមុខអំពីការត្រិះរិះ - ảnh 1គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣ បង្ហាញមុខនៅមហាសន្និបាត (រូបថត៖ TTXVN)

បម្រើប្រជាជនយ៉ាងសកម្ម

លោកស្រី ហ័ង ធី ទៀង បានមកដល់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ត្រុង ខាញ់ ខេត្ត កាវបាំង ដើម្បីធ្វើនីតិវិធីផ្ទេរសិទ្ធិប្រើប្រាស់ដីធ្លី។ លោកស្រីត្រូវបានបុគ្គលិកណែនាំចាប់ពីការទទួលបានលេខ ការចុះឈ្មោះ រហូតដល់ការធ្វើនីតិវិធីតាមអ៊ីនធឺណិត។ ដោយសារទទួលបានការណែនាំច្បាស់លាស់ លោកស្រី ទៀង បានបំពេញនីតិវិធីយ៉ាងឆាប់រហ័ស។

“កម្មាភិបាលទទួលប្រជាជនដោយភាពរីករាយ និងធ្វើនីតិវិធីរដ្ឋបាលលឿនជាងមុន។ ការណែនាំច្បាស់លាស់ ដូច្នេះការងារត្រូវបានបំពេញយ៉ាងឆាប់រហ័ស”។

លោកស្រី ហ័ង ធី ទៀង គ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើនដែលបានទទួលអត្ថប្រយោជន៍បន្ទាប់ពីវៀតណាមបានអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត។ បន្ទាប់ពីបានអនុវត្តជាង ៥ ខែមក គំរូអភិបាលកិច្ចជាតិ ដែលបម្រើប្រជាជនយ៉ាងសកម្ម និងស្ថាបនាការអភិវឌ្ឍ។ លោក ដូ សួន ហៀវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ហ័រ ភូ ខេត្ត ដាក់ ឡាក់បានឲ្យដឹងថា៖  “អាជ្ញាធរឥឡូវនេះគឺជាអាជ្ញាធរបម្រើប្រជាជន ជំនួសឱ្យការអង្គុយរង់ចាំប្រជាជន អាជ្ញាធរត្រូវតែមករកប្រជាជន និងអាជីវកម្ម។ ម្ចាស់ការក្តាប់យកតម្រូវការរបស់ប្រជាជន និងអាជីវកម្ម ដើម្បីបង្កើតគោលនយោបាយ កំណត់ផែនការ និងគម្រោងដើម្បីបំពេញតម្រូវការរបស់ប្រជាជន”។

វឌ្ឍនភាពនៃការត្រិះរិះបែបអភិបាលកិច្ចទំនើប

នៅក្នុងគំរូអភិបាលកិច្ចបែបប្រពៃណី អភិបាលកិច្ចច្រើនតែផ្សាភ្ជាប់បទបញ្ជារដ្ឋបាលនិងបទពិសោធន៍។ ឥឡូវនេះ សមត្ថភាពភាពជាអ្នកដឹកនាំ ក៏ត្រូវបានវាស់វែងដោយសមត្ថភាពក្នុងការចេញសេចក្តីសម្រេចចិត្ត ដោយផ្អែកលើទិន្នន័យ ភស្តុតាង និងមតិប្រតិកម្មសង្គម។ លោក ង្វៀន ក្វាង ដុង នាយកវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ និងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ បានវិភាគថា៖ “ទស្សនវិជ្ជាអភិបាលកិច្ចជាតិរបស់វៀតណាមគឺសុទ្ធតែឆ្ពោះទៅការបម្រើប្រជាជន ដោយយកប្រជាជនជាឫសគល់។ ប៉ុន្តែ បច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូររបៀបប្រតិបត្តិ របៀបអភិបាលកិច្ច និងរបៀបបម្រើប្រជាជនរបស់ក្បាលម៉ាស៊ីនដឹកនាំ។ ឧទាហរណ៍ កាលពីមុននេះ គំនិតនៃការសុំ និងការឲ្យ នៅតែមានប្រជាប្រិយភាព ប៉ុន្តែឥឡូវនេះបច្ចេកវិទ្យាបានផ្លាស់ប្តូររបៀបដែលរដ្ឋបម្រើ។ ឥឡូវនេះ ជាមួយនឹងនីតិវិធីរដ្ឋបាលតាមអ៊ីនធឺណិត គម្លាតរវាងប្រជាជន និងរដ្ឋត្រូវបានកាត់បន្ថយ។ ហើយជាទូទៅ ពីទស្សនៈនៃអភិបាលកិច្ចជាតិ ការធ្វើផែនការយុទ្ធសាស្ត្រ និងការអនុវត្តយុទ្ធសាស្ត្រដោយផ្អែកលើទិន្នន័យ ជួយឲ្យការចេញសេចក្តីសម្រេចចិត្តសម្រាប់អភិបាលកិច្ចបានលឿនជាង”

អាជ្ញាធរស្ថាបនា អភិបាលកិច្ចល្អមិនត្រឹមតែក្នុងការគ្រប់គ្រងប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្ត ប្រមូលផ្តុំ និងបង្កើតទំនុកចិត្តទៀតផង។ មូលដ្ឋានជាច្រើនបាននាំមុខគេក្នុងការផ្លាស់ប្តូរការត្រិះរិះបែបអភិបាលកិច្ច ដូចជាខេត្តក្វាងនិញបានដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ IOC ដោយផ្តល់ព័ត៌មានជាក់ស្តែង ជួយថ្នាក់ដឹកនាំធ្វើការសម្រេចចិត្តប្រកបដោយតម្លាភាព និងទាន់ពេលវេលា។ ទីក្រុងដាណាងបានបង្កើតគំរូអភិបាលកិច្ចឌីជីថលអន្តរកម្មទ្វេភាគី ដោយបង្កើតបណ្តាញមតិប្រតិកម្មដោយផ្ទាល់រវាងអាជ្ញាធរនិងប្រជាជន។

លោកបណ្ឌិត ង្វៀន វ៉ានដាង វិទ្យាស្ថានភាពជាអ្នកដឹកនាំ និងសាធារណៈ រដ្ឋបាល បណ្ឌិត្យសភានយោបាយជាតិហូជីមិញ បាននិយាយថា៖ “អភិបាលកិច្ចជាតិទំនើប មានប្រសិទ្ធភាព និងស័ក្តិសមសម្រាប់បម្រើប្រជាជន ត្រូវបានកំណត់លក្ខណៈដោយការលើកកម្ពស់តួនាទីរបស់ម្ចាស់កម្មវត្ថុជាច្រើន ក្នុងនោះតួនាទីរបស់រដ្ឋ និងប្រព័ន្ធនយោបាយមានសារៈសំខាន់បំផុត ហើយលើសពីនេះទៀត ទាក់ទាញការចូលរួមបន្តិចម្តងៗពីម្ចាស់កម្មវត្ថុផ្សេងៗ ទៀត”

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ នៅពេលរំលឹកចំណុចថ្មីៗ និងទិសដៅសំខាន់ៗមួយចំនួននៅក្នុងសេចក្តីព្រាងឯកសារដែលបានដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “យើងត្រូវតែបញ្ជាក់ឱ្យកាន់តែច្បាស់អំពីគំរូអភិបាលកិច្ចជាតិនៅក្នុងដំណាក់កាលខាងមុខ៖ អភិបាលកិច្ចផ្អែកលើច្បាប់ដែលមានតម្លាភាព ទិន្នន័យដែលអាចជឿទុកចិត្តបាន ហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប ឧបករណ៍ដែលមានលក្ខណៈសាមញ្ញ កម្មាភិបាលស្មោះត្រង់ និងមានវិន័យដើរទន្ទឹមនឹងសេវាកម្ម។ អភិបាលកិច្ចគឺជាអភិបាលកិច្ចដែលបង្កើតការអភិវឌ្ឍ មិនមែនជាអភិបាលកិច្ចនៃការ “សុំនិងឲ្យ” នោះទេ”

ការកសាងអភិបាលកិច្ចជាតិទំនើប អាចបត់បែនបាន និងមានប្រសិទ្ធភាពក្នុងការប្រកួតប្រជែង មិនមែនគ្រាន់តែជាតម្រូវការរបស់ការធ្វើសមាហរណកម្ម ប៉ុន្តែក៏ជាលក្ខខណ្ឌសម្រាប់ប្រទេសវៀតណាមដើម្បីសម្រេចនូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ខ្លួន។ អភិបាលកិច្ចទំនើបនឹងក្លាយជាសសរស្តម្ភនៃរដ្ឋនីតិរដ្ឋសង្គមនិយម ដែល៖ បក្សដឹកនាំដោយចក្ខុវិស័យ រដ្ឋគ្រប់គ្រងដោយច្បាប់ សង្គមដំណើរការដោយការជឿទុកចិត្ត និងការចូលរួមពីប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ