ជនគ្រឹសសាសនិកវៀតណាមរួមដំណើរជាមួយប្រជាជាតិ

(VOV World)-លោកអ្នកនាងជាទីមេត្រី!​​ ​       ជនគ្រឹសសាសនិកវៀតណាមកំពុង​ទទួលបុណ្យណូ អែល​ក្នុងក្តីសប្បាយ​រិករាយរួមជាមួយជនរួមជាតិនៃបណ្តា សាសនា បណ្តាជនជាតិវៀតណាម អនុវត្តន៌រាល់ភារកិច្ចកសាងប្រទេស វៀតណាមកាន់តែសម្បូ
ធូធារ។ 

ជនគ្រឹសសាសនិកវៀតណាមរួមដំណើរជាមួយប្រជាជាតិ - ảnh 1
ជនគ្រឹសសាសនិកវៀតណាមរួមដំណើរជាមួយប្រជាជាតិ(internet)

          តាមបុព្វជិក Phan Khac Tu អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មា ធិការ សាមគ្គីគ្រឹសសាសនាវៀតណាម នាថ្ងៃទី៥ខែមិថុនា អាសើវ៉ែក Phaolo Nguyen Van
Binh បានមានលិខិតផ្ញើជូនអ្នកមុខ អ្នកការ គ្រឹសសាសនិក​ ទី ក្រុងហូជីមិញនិងអះអាង
ថា គ្រឹសសាសនិកវៀតណាមចាប់ផ្តើម​ទំព័រប្រវត្តិ សាស្រ្តថ្មី ១ រួមរស់ជាមួយបងប្អូន  ជនរួមជាតិនៃសមាសភាពគ្រប់​ជនជាតិក្នុង​ប្រទេស​ មានសន្តិភាព​។ បុព្វជិក Phan
Khac Tu លើកច្បាស់ថា៖

          លិខិតដ៏ល្បីនេះដល់សព្វថ្ងៃនៅតែមានចរិតលក្ខណះព្រឹត្តិការណ៍ជាហេតុការណ៌ និងជាសំណូមពរ​ចំពោះមុខ ដែល​ទាមទារឲគ្រឹសសាសនិកត្រូវរួមរស់ជាមួយគ្នា សហ
ប្រតិបត្តិការ ជាមួយ​បណ្តាជនជាតិ និងរួមចំណែកចូលក្នុងការកសាងមាតុប្រទេស។ ​
គ្រឹសសាស​និកត្រូវផ្សារភ្ជាប់ជាមួយប្រជាជាតិនិងសម្តែងច្បាស់នូវការទទួល​ខុស ត្រូវ
និងស្មារតី​ជួយគ្នា​ទៅវិញទៅមករវាងមនុស្សនិងមនុស្ស។

          ដំណើកការផ្លាស់ប្តូរថ្មីប្រទេសជាតិ ជម្រុញបុព្វហេតុឧស្សាហូបនីយកម្ម​ទំនើប
ភាវូបនីយកម្ម ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិជាលក្ខណៈងាយ​ស្រួល ដើម្បី ជនរួមជាតិគ្រឹសសាសនិកវៀតណាមពង្រីកប្រពៃណី “រស់នៅ​យ៉ាងល្អ ខាងផ្លូវលោក
 ខាង​ផ្លូវធម៌” សាមគ្គី​និងរួមដំណើរជាមួយប្រជាជាតិ​។ គណៈកម្មាធិការ​សាមគ្គីគ្រឹស
សាសនា​វៀតណាម ក៏ត្រូវពង្រីកតួនាទីឈានទៅមុខ ក្នុងចលនាគ្រឹសសាសនិក អនុវត្តន៌រាល់ការផ្តួចផ្តើមគំនិត គោលនយោបាយ របស់​បក្ស រដ្ឋ និងបណ្តាចលនា ប្រឡងប្រណាំងស្នេហាជាតិ រួមចំណែក​អភិវឌ្ឍ​ សេដ្ឋកិច្ច​សង្គម។ បុព្វជិក Phan Khac
 Tu អះអាងថា៖​

          “ នៅឯណា យើងខ្ញុំក៏ឃើញរូបភាពមួយ គួរជាទីស្រឡាញ នោះគឺជនរួម​ជាតិ​កាន់សាសនាកាតូលិកបង្ហាញនូវទឹកចិត្តស្នេហាជាតិរបស់ខ្លួន។ សកម្មភាពលេចធ្លោ
របស់  ជនរួមជាតិកាន់សាសនាកាតូលិក ជាសកម្មភាពសម្បុរសធម៌  ជួយឧបត្ថម្ភជន ចាស់ជរា អ្នកក្រីក្រ អ្នកជំងឺ HIV/ AIDS…។ល។  ”

          បក្ស រដ្ឋ វៀតណាម ពីមុនមក ជានិច្ចកាលកត់សម្គាល់និងវាយតំលៃខ្ពស់នូវ​
បណ្ដា​ការរួមវិភាគទានរបស់ ជនរួមជាតិកាន់សាសនាកាតូលិក​ក្នុងផែន​មហាសាមគ្គី​​​ជាតិ ទន្ទឹមនឹងនោះ ជានិច្ចកាលយកចិត្តទុកដាក់ ថែទាំដល់​ជីវភាពរស់នៅ​ របស់​ជន
រួម​ជាតិសាសនាផ្សេងៗ  ដែលក្នុងនោះមាន ជនរួមជាតិ​កាន់សាសនាកាតូលិកផង ។​
ជា​មួយ​ការយកចិត្តទុកដាក់នោះ សាសនាកាតូលិកនៅវៀតណាម ​បានអភិវឌ្ឍន៍​យ៉ាង
ខ្លាំងក្លា​ និងក្លាយទៅជាសាសនាមាន​សាសនិកច្រើនបំផុតនៅវៀតណាម ​ជា​មួយ​ ៥,៣ លាននាក់ និងវិហារជាង ​៦០០០កន្លែង។ គ្រឹសសាសនិក​ និងជន​រួម​ជាតិ​កាន់សាសនា
ផ្សេងៗ ​ផ្សាភ្ជាប់យ៉ាងជិតស្និតជាមួយគ្នា ក្នុងជីវភាពរស់នៅ ក្នុង​បុព្វហេតុ​កសាង​ និងការពារប្រទេសជាតិ ពិសេសគឺក្នុងពិធីបុណ្យសំខាន់ៗ

ក្នុងពិធីបុណ្យណូអែលឆ្នាំនេះបុព្វជិក Tran Manh Cuong ប្រធានគណះកម្មាធិការ សាមគ្គីគ្រឹសសាសនា​ខេត្ត Dac Lac អោយដឹងថា៖
“  ​រដ្ឋអំណាចរបស់ខេត្តក៏បានមកសាកសួរសុខ ទុក្ខយើងខ្ញុំដែរ។ទន្ទឹមនឹងនោះ ដំណាងនៃទីស្នាក់ការអែវ៉េកវិហាកាតូលិចនិងដំណាង រដ្ឋអំណាច ដំប​ន់ក៍មកមកសាក
សួរសុខ ទុក្ខយើងខ្ញុំផងដែរ។ប្រការបានសរឲ្យឃើញថា៖មនោសញ្ចេតនានិងមនសិការ
របស់យើង  កាន់តែបានលើកកំពស់    “។

រួ​មជាមួយដំណើរការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យនៃប្រទេសជាតិ ការចាប់បដិសន្ឋិនៃ
អនុក្រិដ ជំនឿសាសនាបានបំពេញបំណងប្រាថ្នាដ៍ត្រិមត្រូវនៃសាសនាទាំងឡាយ  ផ្តល់មកក្តីសប្បាយរីក​រាយក្នុងមន្រ្តីសង្ឍបុព្វជិកដែលក្នុងនោះមានគ្រឹសសាសនិកផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ