ជនវៀតណាមនៅឯបរទេសរួមកំលាំងកាយចិត្តកសាងស្រុកកំណើត

ជនវៀតណាមនៅឯបរទេសរួមកំលាំងកាយចិត្តកសាងស្រុកកំណើត - ảnh 1
ជនវៀតណាមនៅឯបរទេសរួមកំលាំងកាយចិត្តកសាងស្រុកកំណើត (VOV)

        Vovworld-នាបច្ចុប្បន្នវៀតណាមមានជនប្រមាណ៤លាននាក់ដែល​កំពុង
រស់នៅឯបរទេស។ ទោះបីជារស់ឆ្ងាយពីស្រុកកំណើតក្តី ប៉ុន្តែពួកគេជា​និច្ចកាល
​ឆ្ពោះទៅមាតុប្រទេសដោយបំណងប្រាថ្នាកសាងវៀតណាមកាន់តែ​សម្បូរធូធារ
ពីមួយថ្ងៃទៅមួយថ្ងៃ។

រួមកំលាំងកាយចិត្តលើវិស័យជាច្រើន

        លើវិស័យវិទ្យាសាស្ត្រសង្គម ជារៀងរាល់ឆ្នាំមានជនវៀតណាមនៅ​
ឯបរទេសប្រមាណ៥សែននាក់បានត្រឡប់មកទស្សនាប្រទេសវិញ ក្នុងនោះមាន
អ្នក​ជំនាញ​ការអ្នកប្រាជ្ញជាង៣០០នាក់ត្រឡប់មកធ្វើការ។ ដោយរបៀបរៀងៗ
ខ្លួន ការរួមកំលាំងកាយចិត្តរបស់ប្រជាអណិកជនបានជួយឲ្យវៀតណាមទទួល​
បានសមិទ្ធិផលពិតប្រាកដ រួមចំណែកនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ​
ទៅមួយថ្ងៃ។

        លើវិស័យសេដ្ឋកិច្ច ជារៀងរាល់ឆ្នាំមានមនុស្សរាប់ពាន់នាក់ត្រឡប់មក​ស្វែង​
យល់​ឱកាសវិនិយោគអាជីវកម្ម។ គិតមកដល់ឥឡូវនេះ បរិមាណគំរោងការត្រូវ
បាន​អណិកជនចុះបញ្ជីវិនិយោគនៅវៀតណាមគឺជាង២ពាន់គំរោងការ នាំមក
ប្រភព​ចំណេញប្រមាណ២ម៉ឺនលានដុល្លារក្នុងមួយឆ្នាំ។ រីឯក្នុងឆ្នាំ២០១៤ បរិមាណ
​រូបីយប័ណ្ណបានបញ្ជូនមកប្រទេសទទួលបាន១២ពាន់លានដុល្លារអាមេរិក នាំ​វៀត
ណាមចូលក្នុងបញ្ជីឈ្មោះប្រទេសចំនួន១០ទទួលបានបរិមាណរូបីយប័ណ្ណច្រើន
បំផុតលើពិភពលោក។ លោកស្រី Helen Van ជនវៀតណាមនៅ​ស៊ុយអែត​បន្ទាប់ពី
ទទួលបានជោគជ័យដោយក្រុមហ៊ុនចំនួន៣នៅស៊ុយអែត លោកស្រី​បានប្រើទុន
ទាំងអស់ដើម្បីវិនិយោគទៅលើគំរោងការភូមិទេសចរណ៍អន្តរជាតិ​អឺរ៉ុបខាងជើង
(ខេត្ត Phu Yen) កសាងកន្លែងថែទាំជនចាស់ជរានិងកុមារកំព្រា។ តាមលោកស្រី
Helen Van ថា​ការរួមកំលាំងកាយចិត្តកសាងស្រុកកំណើតជាការ​គិតគូរមិនត្រឹមតែ
របស់លោកស្រីប៉ុណ្ណោះទេ ថែមទាំងរបស់ជនវៀតណាមរស់​នៅ​ឆ្ងាយជាច្រើនទៀត
ផង។

        “ខ្ញុំត្រឡប់មកប្រទេសវិញដើម្បីវិនិយោគ។ រាល់ការងារសុទ្ធតែប្រព្រឹត្តទៅដ៏​
ល្អ។ ខ្ញុំគិតថាប្រសិនបើយើងខំប្រឹងប្រែងគឺយើងនឹងរួមចំណែកសំរាប់ប្រទេស​ជាតិ។
ពីព្រោះប្រទេសជាតិជាប្រភពដើម ទោះបីជាយើងមានយ៉ាងណាក៏ដោយ យើងរស់
នៅកន្លែងណាក៏ដោយ គឺប្រទេសជាតិជាកន្លែងដែលយើងជានិច្ចកាល​ឆ្ពោះ​មក ត្រូវ
ត្រឡប់មកវិញដើម្បីធ្វើអ្វីៗសំរាប់ប្រទេសជាតិ។”

        លើវិស័យវប្បធម៍​ជនវៀតណាមនៅឯបរទេសម្នាក់ៗសុទ្ធតែជាអ្នកការទូត
ឧទ្ទេសនាម​អត្តសញ្ញាណវប្បធម៍វៀតណាមដល់មិត្តភក្តិអន្តរជាតិ។​ដោយទស្សនៈ
ដូច្នេះ លោក Tran Hai Linh ប្រធានសមាគមជនវៀតណាមនៅកូរ៉េខាងត្បូងបានឲ្យ
​ដឹង​ថា ជារៀងរាល់ឆ្នាំ សមាគមបានចូលរួមសកម្មភាពវប្បធម៍អន្តរជាំតិជាច្រើន
​ដើម្បីផ្សព្វផ្សាយវប្បធម៍រូបភាពទឹកដីមនុស្សវៀតណាម។

        វាយតំលៃរួមអំពីការរួមចំណែករបស់ជនវៀតណាមនៅឯបរទេស លោក Nguyen
Phu Binh ប្រធានសមាគមទាក់ទងជាមួយជនវៀតណាមនៅឯបរទេស​បានអះអាងថា៖

        “សហគមន៍ជនវៀតណាមនៅឯបរទេសបានអភិវឌ្ឍន៍ដ៏ខ្លាំងក្លាអំពី​បរិមាណនិង
មានភាពពហុបែបដែរ។ ពីព្រោះគេបានចាកចេញទៅក្នុងស្ថានភាព​ខុសគ្នា។ ប៉ុន្តែផ្នែក
រួមបំផុតរបស់សហគមន៍ជនវៀតណាមនៅឯបរទេសគឺអ្នក​ណា​ក៏ផ្សាភ្ជាប់នឹងស្រុក
កំណើតប្រទេសជាតិ។”

បង្កកាសដើម្បីជនវៀតណាមនៅឯបរទេសរួមកំលាំងកាយចិត្តកសាងប្រទេសជាតិ

ក្នុងជាងពាក់កណ្ដាលសតវត្សកន្លងមកគិតតាំងពីថ្ងៃលោកប្រធានហូជីមិញបាន
ទទួលជើងនាវាដំបូងបញ្ជូនជនវៀតណាមនៅថៃជិត១ពាន់នាក់ត្រឡប់មកប្រទេស
វិញនោះ បក្សនិងរដ្ឋជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ប្រជាអណិកជន។
សេចក្តីសំរេចចិត្តគោលនយោបាយជាច្រើនត្រូវបានផ្សព្វផ្សាយកាន់តែសម​ស្របនឹង
ស្ថានភាពជាក់ស្ដែងនិងបំណងប្រាថ្នារបស់ប្រជាអណិកជនពីមួយថ្ងៃទៅមួយថ្ងៃ។​
លោកស្រី Van Duong Thanh ជនវៀតណាមនៅស៊ុយអែតបាន​ចាត់​ទុកថា៖

“ខ្ញុំឃើញថាគោលនយោបាយជាច្រើនបើកទូលាយសំរាប់អាជិវករអង្គភាពអាជីវកម្ម
ខណៈពេលនោះកត្តាវប្បធម៍ស្មារតីបន្តវប្បធម៍វៀតណាមគឺសំខាន់​ណាស់។​ហេតុ
នេះហើយអ្នកធ្វើផ្នែកវប្បធម៍ចង់រួមកំលាំងកាយចិត្តរបស់ខ្លួន​ចំណេះដឹងដែលប្រមូល
បានក្នុងរាប់សិបឆ្នាំកន្លងមកនៅឯបរទេសដើម្បីដូចជា​ដំណក់ទឹកមួយរួមចំណែកក្នុង
សមុទ្រប្រទេសជាតិវៀតណាម។”

នាពេលខាងមុខបក្សរដ្ឋរណសិរ្សមាតុភូមិវៀតណាមនឹងធ្វើការងារជាច្រើនថែមទៀត
ឆ្លើយតបនឹងសំណូមពរសមស្របរបស់ជនវៀតណាមនៅឯបរទេស។ ប្រធានគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានអះអាង
ថា៖

        “ថែទាំជីវភាពរស់នៅខាងវប្បធម៍ វប្បធម៍ជាតិ ផ្សាភ្ជាប់ក្នុងនិងក្រៅប្រទេស​គឺ
សំខាន់ណាស់។ យើងខ្ញុំកសាងពង្រាងគំរោងការថែទាំពង្រីកវប្បធម៍ប្រជាជាតិ​សំរាប់សហគមន៍ជនវៀតណាមនៅឯបរទេសនិងនឹងមានគំរោងការថ្នាក់រដ្ឋថែទាំ
​និងពង្រីកវប្បធម៍ប្រជាជាតិក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស។”

        ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនាបច្ចុប្បន្ន ការរួមចំណែក​របស់​
ជន​វៀតណាមនៅឯបរទេសគឺមិនអាចបដិសេធបានឡើយ។ ការពង្រីក​តួនាទី​របស់សហគមន៍ជនវៀតណាមនៅឯបរទេសជាភារកិច្ចសំខាន់ ជាខ្សែ​តភ្ជាប់ប្រជាជន
ជាមួយស្រុកកំណើតប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ