ជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc កំពុងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរីលោកស្រី Halimah Yacob។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងល្អប្រសើរលើគ្រប់វិស័យ ដែលបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី ជាពិសេសលើវិស័យសេដ្ឋកិច្ច ក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើនដែលមានការចូលរួមរបស់ វៀតណាមនិងសិង្ហបុរីបានចូលជាធរមាន។

ជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ Tran Nguyet Thu ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី។ (រូបថត៖ VNA)

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរីចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកុម្ភៈ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc គឺសំដៅបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចហើយបង្កើតបរិយាកាសអាជីវកម្មអំណោយផលសម្រាប់លំហធ្វើអាជីវកម្ម;បញ្ចេញសារដ៏សំខាន់មួយដើម្បីជួយវិនិយោគិនសិង្ហបុរីនឹងនរចិត្តបន្តធ្វើអាជីវកម្មនៅវៀតណាម ក្នុងបរិបទដែលមានការលំបាកជាច្រើនបណ្តាលមកពីជម្ងឺរាត ត្បាតកូវីដ-១៩។ ដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជម្ងឺរាតត្បាត ជាពិសេសលើវិស័យដែលសិង្ហបុរីមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជាសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សអភិបាលកិច្ចប្រកបដោយគុណភាពខ្ពស់។

កិច្ចសហប្រតិបត្តិការល្អប្រសើរ ប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ

ទោះបីជាស្ថានភាពជម្ងឺកូវីដ-១៩មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញក៏ដោយ ប៉ុន្តែភាគីទាំងពីរនៅតែរក្សាជំនួបប្រាស្រ័យជាន់ខ្ពស់ ពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺយន្តការនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសជាប្រចាំឆ្នាំ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទោះបីជារងផលប៉ះពាល់ដោយជម្ងឺរាតត្បាត កូវីដ- ១៩ក៏ដោយ ក៏ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ នៅតែសម្រេចបានទឹកប្រាក់ចំនួន ៨,៣ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០២១ កើនឡើង ២៣,៣% បើធៀបនឹងឆ្នាំ ២០២០។ ក្នុងខែមករាឆ្នាំ២០២២ ទំហំនាំចេញ-នាំចូលរវាងវៀតណាម-សិង្ហបុរីសម្រេចបានទឹកប្រាក់ជិត៧៨៤លានដុល្លាអាមេរិក កើនឡើងប្រហែល ៦,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

លើវិស័យវិនិយោគ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ សិង្ហបុរីមានគម្រោងវិនិយោគដែលនៅមានសុពលភាពចំនួន២.៨៦០គម្រោងនៅវៀតណាម ដោយមានដើមទុនចុះបញ្ជីសរុបឡើងរហូតដល់ ៦៦ ពាន់លាន ដុល្លាអាមេរិក ដែលជាវិនិយោគិនធំបំផុតរបស់វៀតណាមក្នុងប្លុកអាស៊ាន ហើយជាប់ចំណាត់ថ្នាក់ លេខ ២ ក្នុងចំណោមប្រទេសនិងដែនដីទាំង១៤០ដែលវិនិយោគចូលមកវៀតណាម។ គួរកត់ សម្គាល់ថា ក្នុងឆ្នាំ២០២១ សិង្ហបុរីគឺជាប្រទេសនាំមុខគេដោយមានដើមទុនវិនិយោគសរុបជាង ១០,៧ពាន់លានដុល្លាអាមេរិក។ ទាក់ទងនឹងការវិនិយោគរបស់សិង្ហបុរីនៅតាមមណ្ឌលឧស្សាហកម្មរបស់វៀតណាម គិតត្រឹមចុងឆ្នាំ២០២១ មណ្ឌលឧស្សាហកម្មនានានៅទូទាំងប្រទេសបានទាក់ទាញ គម្រោងផលិតកម្ម អាជីវកម្មរបស់វិនិយោគិនសិង្ហបុរីចំនួន៥៨៨គម្រោង ដោយមានដើមទុនចុះបញ្ជីសរុបប្រមាណ ១៩,៣ ពាន់លានដុល្លាអាមេរិក - ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសនិងដែនដីទាំង៧០ដែលមានគម្រោងវិនិយោគនៅក្នុងមណ្ឌលឧស្សាហកម្មទូទាំងប្រទេស។

ជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសិង្ហបុរីលោក Mai Phuoc Dung។

ជាពិសេស ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ វៀតណាមនិងសិង្ហបុរីបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩។ ចាប់តាំងពីការផ្ទុះឡើងលើកដំបូងនៃជម្ងឺនេះ ក៏ដូចជាការផ្ទុះឡើងបន្ទាប់មក សិង្ហបុរី និងវៀតណាម តែងតែជួយឧបត្ថម្ភ ចែករំលែកឧបករណ៍ សម្ភារៈបរិក្ខារពេទ្យជូនគ្នាទៅវិញទៅមក ដើម្បីបង្ការប្រឆាំងជម្ងឺរាតត្បាត។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសិង្ហបុរីលោក Mai Phuoc Dung បានឲ្យដឹងថា៖ “នៅពេលដែលជម្ងឺរាតត្បាតផ្ទុះឡើងជាលើកដំបូង វៀតណាមនៅពេលនោះ ជាមួយ នឹងស្មារតីសាមគ្គីភាពក្នុងអាស៊ាន បានជួយឧបត្ថម្ភសិង្ហបុរីនូវម៉ាស់ និងឧបករណ៍សុខាភិបាលជាច្រើន ហើយសិង្ហបុរីក៏បានកោតសរសើរចំពោះប្រការនេះ។ ហើយនៅពេលដែលជម្ងឺរាតត្បាតផ្ទុះឡើងនៅវៀតណាមវិញ សិង្ហបុរីតាមរយៈមូលនិធិ Tamasek បានផ្ដល់ជូនវៀតណាមនូវឧបករណ៍ជាច្រើនដូចជា ម៉ាស៊ីនជំនួយដកដង្ហើម១៦គ្រឿង ស្រោមដៃ សម្លៀកបំពាក់ការពារ និងម៉ាស់ពេទ្យ។ ក្រសួងការបរទេសបានផ្តល់ឧបករណ៍ធ្វើតេស្តបន្ថែមទៀត។ នៅខែកញ្ញា ឆ្នាំ ២០២១ សិង្ហបុរីបានផ្ដល់ជូនវៀតណាមនូវសម្ភារៈបរិក្ខារពេទ្យសំខាន់ជាច្រើនដែលមានតម្លៃជិត៥លានដុល្លាអាមេរិក”។

នាបច្ចុប្បន្ន ភាគីទាំងពីរកំពុងបំពេញនីតិវិធីដើម្បីទទួលវ៉ាក់សាំង AstraZeneca ចំនួន ១២២.៤០០ ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលសិង្ហបុរីសម្រាប់វៀតណាម។ ក្រៅពីនោះ សហគមន៍ជនវៀតណាមនៅសិង្ហបុរីបច្ចុប្បន្នមានមនុស្សប្រមាណ ១៣.០០០ នាក់ រួមមានផ្នែកស្នូលចំនួន៤នោះគឺ សិស្សានុសិស្ស និស្សិត អ្នកស្រាវជ្រាវ បញ្ញវ័ន្ត កូនក្រមុំវៀតណាមនិងពលករ។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសិង្ហបុរីលោក Mai Phuoc Dung ថា និយាយជាទូទៅ ជនជាតិវៀតណាមនៅសិង្ហបុរីជាសហគមន៍បញ្ញវ័ន្តដែលប្រតិបត្តិយ៉ាងល្អតាមច្បាប់នៃប្រទេសសាមី ហើយតែងតែឆ្ពោះទៅមាតុភូមិ៖ “នាបច្ចុប្បន្ន នៅសិង្ហបុរីមានការប្រមូលផ្តុំខ្ពស់នៃស្រទាប់បញ្ញាវ័ន្ត ហើយពួកគេតែងតែឆ្ពោះទៅប្រទេសជាតិ។ ពួកគេមានបំណងចង់ចូលរួមក្នុងគម្រោងអភិវឌ្ឍនៅវៀតណាម។ បច្ចុប្បន្ននៅសិង្ហបុរីមានយុវជនប្រកបដោយទេពកោសល្យជាច្រើនដែលធ្វើការក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។ នាពេលខាងមុខ វៀតណាមនិងសិង្ហបុរីសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរឌីជីថល ប្រសិនបើអាចទាញយកប្រយោជន៍ពីប្រភពធាតុពណ៌ប្រផេះនេះ គឺពិតជាល្អណាស់”។

បញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសិង្ហបុរី

ក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នៅប្រទេសសិង្ហបុរីមានអត្ថន័យដ៏សំខាន់ពិសេស ស្របពេលដែលប្រទេសទាំង២កំពុងឆ្ពោះទៅកាន់ការប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ក្នុងបំណង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីឲ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ