ដំណើរ ៥០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការវៀតណាម-បារាំង៖ រួមគ្នាឆ្ពោះទៅអនាគត

(VOVWORLD) - ថ្ងៃនេះគឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបារាំង (១២ មេសា ១០៧៣ - ១២ មេសា ២០២៣)។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ឆ្លងកាត់ការវិវឌ្ឍន៍នៃប្រវត្តិសាស្ត្រ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម និងបារាំងកាន់តែរឹងមាំ ស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្បូរបែប និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ ២០១៣ មក ។ នេះគឺជាឱកាសសម្រាប់ភាគីទាំងពីររំលឹកដំណាក់កាលកន្លងទៅ តំរង់ទិសដៅដើម្បីធ្វើឲ្យស៊ីជម្រៅថេមទៀតទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងក្នុងយុគសម័យថ្មី។
ដំណើរ ៥០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការវៀតណាម-បារាំង៖ រួមគ្នាឆ្ពោះទៅអនាគត - ảnh 1កម្មវិធីផ្លាស់ប្តូរក្នុងឱកាសទិវាអន្តរជាតិនិយាយភាសាបារាំង។ រូបថត៖ វិទ្យាស្ថានបារាំងនៅទីក្រុង Hue

ចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី

វៀតណាមនិងបារាំងមានដំណាក់កាលប្រវត្តិសាស្ត្រមួយដ៏ឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយ ឆ្លងផុតអ្វីៗគ្រប់បែបយ៉ាង ប្រទេសទាំងពីរ វៀតណាម និងបារាំងបានស្លេះទុកអតីតកាលនៅមួយអន្លើ រួមគ្នាចែករំលែកប្រការស្រដៀងគ្នា និងផលប្រយោជន៍រួម។ការដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ ដោយគួសសញ្ញាសម័យកាលថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម និងបារាំង។

ចាប់តាំងពីពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង ទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរត្រូវបានកត់សម្គាល់ដោយដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក។ ការសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំជាន់ខ្ពស់បានបង្ហាញពីទំនាក់ទំនងនយោបាយជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីររក្សានូវយន្តការផ្លាស់ប្តូរជាប្រចាំអំពីនយោបាយ សេដ្ឋកិច្ច ការពារជាតិនៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺ៖ កិច្ចសន្ទនាយុទ្ធសាស្ត្រសន្តិសុខការពារជាតិរវាងក្រសួងការបរទេស និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ វៀតណាម និងបារាំង; កិច្ចសន្ទនាជាន់ខ្ពស់សេដ្ឋកិច្ចជាប្រចាំឆ្នាំក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេសបារាំង; កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ នៅថ្នាក់អនុរដ្ឋមន្ត្រី រវាងក្រសួងការពារជាតិទាំងពីរ។

ក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របាននាំមកនូវលទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែង នាំពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំ និងបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការក្នុងតំបន់  ក្លាយទៅជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី។ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងបារាំងមានអត្រាកំណើនជាមធ្យមគឺ ១៥,៧% ក្នុងមួយឆ្នាំ ក្នុងដំណាក់កាល ២០១១ - ២០១៩។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៥,៣ ពាន់លានអឺរ៉ូ កើនជាង ១០% បើធៀបនឹងឆ្នាំ ២០២១។ ដោយឡែកក្នុងវិស័យនាំចេញ បារាំងបច្ចុប្បន្នជាទីផ្សារនាំចេញធំទី៤របស់វៀតណាមក្នុង EU។ អំពីកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគវិញ នៅឆ្នាំ ២០២២ បារាំងជាដៃគូវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេទីពីររបស់វៀតណាមក្នុង EU ហើយជាប់ចំណាត់ថ្នាក់ទី ១៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤១ ដែលវិនិយោគនៅវៀតណាម។ បារាំងក៏ជាប្រទេសផ្តល់ជំនួយអឺរ៉ុបទ្វេភាគីជួរមុខសម្រាប់វៀតណាម ហើយវៀតណាមជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមប្រទេសទទួលបានជំនួយឥតសំណង(ODA) របស់បារាំង នៅអាស៊ីផងដែរ។

ធ្វើឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គឺជាតម្រូវការសត្យានុម័ត និងចាំបាច់

មូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយ និងការទូតប្រកបដោយចីរភាព រួមជាមួយយនឹងការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងសេដ្ឋកិច្ចនារយៈពេលកន្លងទៅនឹងបង្កើតសន្ទុះអំណោយផល រួមចំណែកកសាងទំនាក់ទំនងភាពជាដៃគូវៀតណាម - បារាំងលើវិស័យុទ្ធសាស្ត្រនាពេលខាងមុខ ដូចជាថាមពល សុខាភិបាល គមនាគមន៍ បរិស្ថាន និងប្រភពធនធានមនុស្ស។

ដំបូងឡើយ ទំនាក់ទំនងរវាងវៀតណាម-បារាំងមានការប្រមូលផ្តុំដ៏សំខាន់ទាំងខាងបរិមាណ និងគុណភាព។ រាល់លទ្ធផលវិជ្ជមានដែលសម្រេចបាន រួមជាមួយនឹងការយល់ដឹងរួមរវាងប្រទេសទាំងពីរអំពីទស្សនៈវិស័យនៃទំនាក់ទំនងគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ដៃគូនៃភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ នាបច្ចុប្បន្ន វៀតណាម និងបារាំងមានលក្ខខ័ណ្ឌអំណោយផលជាច្រើន ដើម្បីបង្កើនទំនាក់ទំនង។ បារាំងគឺជាប្រទេសស្នូលនៅអឺរ៉ុប ដែលកំពុងពង្រីកយ៉ាងសកម្មនូវតួនាទីសកលរបស់ខ្លួន ជាមួយនឹងផលប្រយោជន៍ និងឥទ្ធិពលសំខាន់ៗនៅអាស៊ី។ វៀតណាមគឺជាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស សកម្ម ហើយមានតួនាទីដ៏សំខាន់ក្នុងអាស៊ាន និងអាស៊ីបូព៌ា។ ប្រទេសទាំងពីរក៏ចែករំលែកទស្សនៈ និងផលប្រយោជន៍ដូចគ្នាក្នុងបញ្ហាអន្តរជាតិ។ ដូច្នេះ ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងបារាំងបានក្លាយទៅជាតម្រូវការសត្យានុម័ត និងចាំបាច់ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។

ក្នុងបរិបទពិភពលោកបច្ចុប្បន្ន វៀតណាម និងបារាំងសុទ្ធតែបានចែករំលែកទស្សនៈវិស័យរួមអំពីពិភពលោកពហុប៉ូល និងពហុភាគីនិយម ដោយឈរលើការគោរពគ្នាទៅវិញទៅមក សមភាព យុត្តិធម៌ និងកិច្ចសហប្រតិបត្តិការក្នុងស្មារតីដែលមានផលប្រយោជន៍ដូចគ្នា ព្រមទាំងខិតខំប្រឹងប្រែងរួមគ្នាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បរិយាប័ន្ន។ វៀតណាម និងបារាំងបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រឡើងចុះជាច្រើន រួមគ្នាឆ្លងកាត់ឧបសគ្គ ដើម្បីក្លាយទៅជាមិត្តរួមដំណើរ និងជឿទុកចិត្តគ្នា។ នាបច្ចុប្បន្ន ប្រទេសទាំងពីរបន្តពូនជ្រុំទំនាក់ទំនងនេះ ហើយការបង្កើនទំនាក់ទំនងសហប្រតិបត្តិការការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងបារាំងបន្តជាតម្រូវការសត្យានុម័ត និងចាំបាច់ក្នុងដំណាក់កាលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ