ដំណើរ​ទស្សនកិច្ច​មាន​​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​វៀតណាម​ក្នុង​​ដំណាក់​កាល​ថ្មី

(VOVWORLD) - អគ្គលេខាបក្ស លោក តូ ឡឹម លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នាថ្ងៃទី ១២ ឧសភា បានវិលត្រឡប់មកមាតុប្រទេសវិញ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋអាស៊ែបៃហ្សង់ ដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមពិធីរំលឹកខួបទី ៨០ ទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស។ ដំណើរទស្សនកិច្ចនេះ សម្រេចបានលទ្ធផលដ៏មានអត្ថន័យជាច្រើន នៅក្នុងទំនាក់ទំនងកិច្ចការបរទេសជាប្រពៃណី ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មីផងដែរ។

ចំណុចពិសេសនៃដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម គឺប្រទេសទាំងបួនជាសមាជិកនៃអតីតសហភាពសូវៀត និងមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងជាមួយវៀតណាម ហើយតែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូដណ្ដើមឯករាជ្យនិងអភិវឌ្ឍន៍នៅប្រទេសនីមួយៗ។ នេះក៏ជាដំណើរទស្សនកិច្ចដំបូង របស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ទៅកាន់ប្រទេសទាំងបួននេះ។

ដោយមានសកម្មភាពចម្រុះជាង ៨០ ក្នុងរយៈពេល ៨ ថ្ងៃ លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបប្រាស្រ័យប្រកបដោយប្រសិទ្ធភាពជាមួយដៃគូនីមួយៗ លើវិស័យសហប្រតិបត្តិការជាក់លាក់ កំណត់រូបរាងនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ដំណើរ​ទស្សនកិច្ច​មាន​​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​វៀតណាម​ក្នុង​​ដំណាក់​កាល​ថ្មី - ảnh 1ឧបនាយករដ្ឋមន្ត្រីបេឡារុស្ស លោក Anatoly Sivak បានជំរាបលាអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Minsk ។ រូបថត៖ Thong Nhat/VNA

លើកកម្ពស់ចំណងមិត្តភាពប្រពៃណីដ៏យូរអង្វែង

សាធារណរដ្ឋកាហ្សាក់ស្ថាន គឺជាទីបង្អង់ដំណើរដំបូងរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានទៅអាកាសយានដ្ឋានដោយផ្ទាល់ ដើម្បីស្វាគមន៍គណៈប្រតិភូ ហើយបានជូនចំពោះអគ្គលេខាបក្សវៀតណាមនូវពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក កក់ក្តៅ នៅកម្រិតខ្ពស់បំផុត។

ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាព Dostyk ថ្នាក់ទី១ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ដែលជាពានរង្វាន់ដ៏ថ្លៃថ្លាបស់រដ្ឋនិងប្រជាជនកាហ្សាក់ស្ថាន ដោយទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពរវាងវៀតណាម និងកាហ្សាក់ស្ថានអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ។ ទាំងនេះ គឺជានិមិត្តសញ្ញាដ៏រស់រវើកនៃសេចក្តីស្រលាញ់ដ៏ស្មោះត្រង់របស់កាហ្សាក់ស្ថានចំពោះវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកាហ្សាក់ស្ថាន លោកស្រី Pham Thai Nhu Mai បានអះអាងថា៖ “ដំណើរទស្សនកិច្ចនេះបានគូសសញ្ញាយុគសម័យថ្មីមួយក្នុងទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថាន។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ បើកចេញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងសំខាន់រវាងវៀតណាមនិងកាហ្សាក់ស្ថាន”

ដំណើរ​ទស្សនកិច្ច​មាន​​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​វៀតណាម​ក្នុង​​ដំណាក់​កាល​ថ្មី - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកាហ្សាក់ស្ថាន លោកស្រី Pham Thai Nhu Mai។ រូបថត៖ TTXVN

ដូចកាហ្សាក់ស្ថានដែរ ប្រទេសអាស៊ែបៃហ្សង់ និងបេឡារុស្ស ក៏បានរៀបចំពិធីបដិសណ្ឋារកិច្ចដោយការគោរពបំផុតចំពោះអគ្គលេខាបក្សកុម្មុនីស្តវៀតណាមផងដែរ។ ជំនួបពិភាក្សា កិច្ចសន្ទនា ជំនួបប្រាស្រ័យនានា បានប្រព្រឹត្តទៅយ៉ាងជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ដោយបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាបន្តបន្ទាប់។ សេចក្តីថ្លែងការណ៍រួមវៀតណាម - អាស៊ែបៃហ្សង់ និងសេចក្តីថ្លែងការណ៍រួមវៀតណាម - បេឡារុស ស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គឺជាភស្តុតាងច្បាស់លាស់នៃទំនុកចិត្តនយោបាយខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម និងបណ្តាប្រទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

នៅប្រទេសអាស៊ែបៃហ្សង់ ថ្នាក់ដឹកនាំប្រទេសនេះ បានអញ្ជើញអគ្គលេខាបក្ស លោក តូ ឡឹម ចូលរួមពិធីបើកសម្ពោធបន្ទប់តាំងអនុស្សាវរីយ៍របស់លោកប្រធានហូជីមិញ ជាមួយផ្នែកប្រេងឧស្ម័ន វៀតណាម - អាស៊ែបៃហ្សង់ ដែលជាជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងវៀតណាម-រុស្ស៊ីមានភាពរឹងមាំ និងគួរឱ្យទុកចិត្ត

នៅសហព័ន្ធរុស្ស៊ី លោកអគ្គលេខាបក្ស តូ ឡឹម បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជួបសវនការនាយករដ្ឋមន្ត្រីរុស្ស៊ី ជួបជាមួយប្រធានរដ្ឋសភារុស្ស៊ី និងបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការជាច្រើន។ ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការតំរង់ទិសសំខាន់ៗនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីក្នុងដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី លោកអគ្គលេខាបក្ស តូ ឡឹម រួមជាមួយនឹងមេដឹកនាំពិភពលោកជាង ២០រូប បានចូលរួមពិធីព្យុហយាត្រាយោធាអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា នៅទីលានក្រហមក្នុងទីក្រុងម៉ូស្គូ; រួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំពិភពលោក ចូលរួមពិធីដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីមិនស្គាល់អត្តសញ្ញាណ នៅជញ្ជាំងវិមានក្រឹមឡាំង ក្នុងទីលានក្រហម។ ការចូលរួមរបស់លោកអគ្គលេខាបក្ស តូ ឡឹម ក្នុងព្រឹត្តិការណ៍ទាំងនេះ បង្ហាញពីការគោរពនិងការលើកតម្កើងរបស់វៀតណាមចំពោះការលះបង់និងពលីកម្មដ៏ធំធេងរបស់បណ្តាប្រទេសអតីតសហភាពសូវៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងហ្វាស៊ីសនិយម បញ្ឈប់សង្គ្រាមលោក និងបើកចេញទំព័រថ្មីក្នុងប្រវត្តិសាស្ត្រសម្រាប់ចលនាបដិវត្តន៍និងរំដោះជាតិជុំវិញពិភពលោក រួមទាំងវៀតណាមផងដែរ។

ដំណើរ​ទស្សនកិច្ច​មាន​​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​វៀតណាម​ក្នុង​​ដំណាក់​កាល​ថ្មី - ảnh 3លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវ ចូលរួមពិធីដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីមិនស្គាល់អត្តសញ្ញាណ នៅជញ្ជាំងវិមានក្រឹមឡាំង ក្នុងទីលានក្រហម។ រូបថត៖ RIA Novosti

ដោយវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វៀតណាមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង Saint Petersburg លោក Vicheslav Gennadevich Kalganov បានសង្កត់ធ្ងន់ថា៖ “ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម បានគូសសញ្ញាយុគសម័យថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-រុស្ស៊ី នៅពេលដែលយើងប្រារព្ធទិវាជ័យជំនះរបស់ប្រជាជនសូវៀតលើលទ្ធិហ្វាស៊ីសនិយម ដែលត្រូវបានកត់សម្គាល់ដោយដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់វៀតណាម។ យើងមានកិត្តិយសដែលបានឃើញយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម។ នេះមិនត្រឹមតែបង្ហាញពីការគោរពរបស់វៀតណាមចំពោះអតីតកាលរបស់សហព័ន្ធប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន  របស់រុស្ស៊ីលើឆាកអន្តរជាតិទៀតផង។ ជាថ្មីម្តងទៀត វៀតណាមបានបង្ហាញពីឋានៈដ៏មានអធិបតេយ្យភាព និងគោរពប្រវត្តិសាស្រ្ត”។

លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម ទៅកាន់ប្រទេសទាំងបួន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ជាកម្លាំងចលករនិងជាការបំផុសគំនិតសម្រាប់វៀតណាមនិងបណ្តាប្រទេស បន្តមរតក ពង្រីក និងលើកកំពស់ទំនាក់ទំនងមិត្តភាពប្រពៃណី រួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ