ដំណើរទស្សនកិច្ចអះអាងនូវផលប្រយោធន៍របស់ អាមេរិនៅទ្វីបអាស៊ី

​​​​​​​​​​​​​​                    

ដំណើរទស្សនកិច្ចអះអាងនូវផលប្រយោធន៍របស់ អាមេរិនៅទ្វីបអាស៊ី - ảnh 1
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក John Kerry(រូបថត​Internet)

Vovworld-ដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីរបស់រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក
លោក John Kerryត្រូវបានចាត់ទុកជាភ័ស្តុតាង១សំរាប់សេចក្តីប្រកាសដែលលោក
នាំចេញជាមួយសមភាគីអូស្រ្តាលីលោក Bob Carrក្នុងដំណើរទស្សនកិច្ចនៅវ៉ាស៊ីន
តោននាខែមីនាកន្លងទៅថា៖អាមេរិកនឹងអនុវត្តគោលនយោបាយឆ្ពោះទៅអាស៊ី
មុននេះតទៅទៀត។តាមកាលបរិច្ឆេតគឺលោក John Kerryនឹងទៅបំពេញទស្សនកិច្ច
នៅ កូរ៉េខាងត្បូង ជ​ប៉ុន និងចិន​​​​  ក្រោយពីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃក្រុម
ប្រទេស G8 នៅក្រុងឡុងនាថ្ងៃទី១០និងទិ១១មេសា។គោលដៅនៃដំណើទស្សនកិច្ច
នេះត្រូវបានអះអាងក្នុងសេចក្តីប្រកាសរបស់អ្នក​នាំពាក្យក្រសួងការបរទេសអាមេរិក
លោកស្រី  Victoria Nuland ថា៖រដ្ឋមន្រ្តីការបរទេសនឹងបន្តអះអាងនូវកិច្ចសន្យារបស់
អាមេរិកស្តីពីការបើកទូលាយនិងជំរុញសន្តិសុខសេដ្ឋកិច្ចក៍ដូចជាផលប្រយោធន៍
យុទ្ឋសាស្រ្តផ្សេងៗរបស់អាមេរិកនៅដំបន់អាស៊ីប៉ាស៊ីហ្វិក។ក៍តាម​លោកស្រី  Victoria
Nuland ថា៖លោក John Kerryនឹង​ដំណើរការចរចារជាមួយបណ្តាសមភាគីអំពីបញ្ហា
ទ្វេភាគី​​ ពហុភាគី​និងបញ្ហាក្នុងដំបន់ក៍ដូចជាកិច្ចសហប្រតិបត្តិការនិងបរិស្ថានផងដែរ។ជាពិសេសការដែលសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េសាកល្បងនុយក្លេ
អ៊ែរ។នេះជាប្រការងាយយល់ពេលដែលដំណើរទស្សនកិច្ចរបស់លោកJohn Kerry
ប្រព្រិត្តទៅក្នុងស្ថានភាពភាពតានតឹងលើឧបទ្វីបកំពុងកើនឡើងនាប៉ុន្មានថ្ងៃនេះ។និង
ព្យុងយ៉ាងគំរាមកំហែងវាយប្រហារទៅលើវ៉ាស៊ីនតោន​ Seoul ពេលដែលអាមេរិកបញ្ជូន
នាវានិងយន្តហោះទៅកាន់កូរ៉េខាងត្បូងសំដៅដំណើរការធ្វើសមយុទ្ឋ។ថ្លែងមតិមុន
ដំណើរទស្សនកិច្ចនេះរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក JohnKerryបានអះអាង
ឡើងវិញថា៖អាមេរិកនឹងធ្វើអ្វីៗចាំបាច់ដើម្បីការពារសម្ព័ន្ឋមិត្ត កូរ៉េខាងត្បូងនិងជប៉ុន។

ក្នុងពេលនោះថ្ងៃទី៥មេសាភាគីជប៉ុនបាននាំចេញរបាយការណ៍ស្តីពីគោលនយោបាយ
កិច្ចការបរទេសជាប្រចាំឆ្នាំរបស់ខ្លួនក្នុងនោះសង្កត់ធ្ងន់ទៅលើសារសំខាន់នៃទំនាក់ទំនង
សន្តិសុខជប៉ុនអាមេរិកក្នុងការរក្សាស្ថិរភាពនៅដំបនើអាស៊ីប៉ាស៊ីហ្វិក។របាយការណ៍ក៍
បានអះអាងថា៖ជប៉ុននិងរិះរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលក្នុងនោះ
មានអាមេរិកផងសំដៅសំណូមពរឲ្យសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ
ប្រតិបត្តិតាមបណ្តាសេចក្តីសំរេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិង
កិច្ចព្រមព្រៀងដែលទទួលបានក្នុងការជួបចរចារ៦ភាគី។បន្ទាប់ពីដំណើរទស្សនកិច្ច
នៅប្រទេសចំនួន៣នៅទ្វីបអាស៊ីរបស់រដ្ឋមន្ត្រីការបរទេសJohn Kerryលើកនេះគឺ២ខែ
ក្រោយលោកនឹងវិលត្រឡប់មកទ្វីបអាស៊ីវិញដើម្បីចូលរួមកិច្ចប្រជុំនៃបណ្តារដ្ឋមន្រ្តី
ការបរទេសាអាស៊ាននៅប៊្រុយនេនាខែមិថុនាខាងមុខព្រមទាំទៅបំពេញទស្សនកិច្ច
ប្រទេសមួយចំនួននៅអាស៊ីអគ្នេយ៍ទៀតផង។ដំណើរទស្សនកិច្ចទាំងនេះបានសរឲ្យ
ឃើញថា៖ដំបន់នេះដើតួនាទីសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់រដ្ឋ
អំណាច​ប្រធានាធិបតីBarack Obama៕

ប្រតិកម្មទៅវិញ

ផ្សេងៗ