ដំណើរបំពេញទស្សនកិច្ចនៅទ្វីបអាស៊ីរបស់ប្រធានាធិបតីអាមេរិក​៖ដំណើរបំពេញទស្សនកិច្ចមានគោលដៅជាច្រើន

(VOVWORLD) -នាថ្ងៃទី៣វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចលើកដំបូងនៅទ្វីបអាស៊ីក្នុងតួនាទីជាប្រធានាធិបតីអាមេរិក។ ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅដល់ថ្ងៃទី១៤វិច្ឆិកា នៅប្រទេស៥ នេះជាដំណើរបំពេញទស្សនកិច្ចនៅអាស៊ីយូរបំផុត របស់ប្រធានាធិបតីអាមេរិកមួយរូប។ 

នាថ្ងៃទី៣វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចលើកដំបូងនៅទ្វីបអាស៊ីក្នុងតួនាទីជាប្រធានាធិបតីអាមេរិក។ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅដល់ថ្ងៃទី១៤វិច្ឆិកានៅប្រទេស៥នេះជាដំណើរបំពេញទស្សនកិច្ចនៅអាស៊ីយូរបំផុតរបស់ប្រធានាធិបតីអាមេរិកមួយរូប។គោលដៅនៃដំណើរទស្សនកិច្ចនេះគឺបន្តអះអាងកិច្ចសន្យាសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តនិងដៃគូនានារបស់វ៉ាស៊ីនតោននៅក្នុងតំបន់នេះ។

ដំណើរបំពេញទស្សនកិច្ចនៅទ្វីបអាស៊ីរបស់ប្រធានាធិបតីអាមេរិក​៖ដំណើរបំពេញទស្សនកិច្ចមានគោលដៅជាច្រើន - ảnh 1

ប្រធានាធិបតីអាមេរិកលោក Donal Trump

តាមកម្មវិធី ប្រធានាធិបតីលោក Donald Trump នឹងទៅ Hawaii មុនពេលបំពេញទស្សនកិច្ចនៅជប៉ុនកូរ៉េខាងត្បូងចិន វៀតណាម និងហ្វីលីពីន។ ក្រៅពីបណ្ដាជំនួបសន្ទនាជាមួយប្រមុខរដ្ឋាភិបាល លោក Donald Trump នឹងអញ្ជើញចូលរួមសន្និសីទសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក(APEC) នៅវៀតណាម និងសន្និសីទជាន់ខ្ពស់អាមេរិក-អាស៊ាន នៅទីក្រុង Manila (ប្រទេសហ្វីលីពីន)។

លើកទឹកចិត្តសម្ព័ន្ធមិត្ត ជំរុញពាណិជ្ជកម្មនិងនិងលុបចោលកម្មវិធីនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

នេះគឺជាចំណុចសំខាន់ៗនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនៅទ្វីបអាស៊ី។ ងាយស្រួលឃើញថាគោលដៅបីក្នុងចំណោមប្រាំ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកគឺសម្ព័ន្ធមិត្តរបស់អាមេរិកមាន៖ជប៉ុន, កូរ៉េខាងត្បូងនិងហ្វីលីពីន។ លោក Stephen Orlins ប្រធានគណៈកម្មការទំនាក់ទំនងចិន - អាមេរិកថ្នាក់ជាតិបានព្យាករណ៍ថា៖ការលើកទឹកចិត្តបណ្ដាប្រទេសសម្ព័ន្ធមិត្តគឺជាភារកិច្ចសំខាន់មួយក្នុងដំណើរទស្សនកិច្ចលើកនេះ។         ជាពិសេសការដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP)របស់អាមេរិក បានលើកឡើងនូវក្តីកង្វល់អំពីគោលនយោបាយវិនិយោគទុនរបស់ក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់។ យោងតាមអ្នកសង្កេតការណ៍ថា៖ ក្រៅពីការបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្រ លោក Trump ក៏ត្រូវបង្ហាញថាសហរដ្ឋអាមេរិកយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនិងត្រៀមខ្លួនបើកចំហទីផ្សារសម្រាប់ ដៃគូអាស៊ី។

          សម្រាប់ប្រទេសជប៉ុនបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មត្រូវបានចាត់ទុកជាបញ្ហាស្នូល ក្នុងជំនួបសន្ទនារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ នាខែតុលាកន្លងទៅ ឧបនាយករដ្ឋមន្ត្រីជប៉ុន Taro Aso និងអនុប្រធានាធិបតីអាមេរិកលោក Mike Pence បានអញ្ជើញជាសហអធិបតីវង់ចរចាលើកទី ២ ស្តីពីកិច្ចសន្ទនាកំពូលសេដ្ឋកិច្ចទ្វេភាគីរវាងអាម៉េរិកនិងជប៉ុននៅក្នុងទីក្រុងវ៉ាស៊ីនតោន។ របាយការណ៍របស់សេតវិមានបានបង្ហាញថាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងរួមមួយចំនួនស្តីពីពាណិជ្ជកម្មប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយភាគីទាំងពីរនៅតែមានការមិនចុះសម្រុងគ្នាជាក់ស្តែងមួយចំនួន នៅពេលដែលលទ្ធផលនៃកិច្ចពិភាក្សាមិនបានបញ្ជាក់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាមេរិកនិងជប៉ុន។ លើសពីនេះភាគីទាំងពីរមានការខ្វែងគំនិតលើពាណិជ្ជកម្មពហុភាគីផងដែរ។

          បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននៅថ្ងៃទី ៧ខែវិច្ឆិកា ប្រធានាធិបតី លោក Donald Trump នឹងចាប់ផ្តើមដំណើរទៅកាន់ប្រទេសកូរ៉េ។ អ្នកនាំពាក្យរបស់ Green House លោក Park Soo-hyun បានថ្លែងថា៖កិច្ចប្រជុំទ្វេភាគីជាន់ខ្ពស់នៃថ្នាក់ដឹកនាំទាំងពីរនឹងដោះស្រាយបញ្ហានានាដូចជាការពង្រឹងសម្ព័ន្ធភាពអាមេរិក - កូរ៉េខាងត្បូង ពិភាក្សាអំពីបញ្ហាកូរ៉េខាងជើងនិងស្ថានភាពនៅអាស៊ីឦសាន។

          នៅប្រទេសចិនប្រធានាធិបតី លោក Donald Trump ក៏អាចនិយាយពីបញ្ហារបស់កូរ៉េខាងជើងផងដែរ។ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក Trump ប្រទេសចិនអាចនាំចេញវិធានការណ៍នានាដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន។

ទាញយកប្រយោជន៍ពីវេទិកាពហុភាគី

ក្រៅពីទស្សនកិច្ចទ្វេភាគី  ប្រធានាធិបតីអាមេរិក លោកDonald Trump នឹងចូលរួមកិច្ចប្រជុំកំពូល APEC នៅវៀតណាមនិងកិច្ចប្រជុំកំពូលអាស៊ាន - អាម៉េរិកនៅម៉ានីល ប្រទេសហ្វីលីពីន។ នេះគឺជាឱកាសដ៏ល្អសម្រាប់ប្រធានាធិបតីអាមេរិកដើម្បីបង្ហាញពីទស្សនៈអំពីតួនាទីរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់សេតវិមានក៏ដូចជាការធ្វើប្រតិបត្តិការរួមគ្នាជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ។

យើងអាចនិយាយបានថាដំណើរទស្សនកិច្ចនៅអាស៊ីពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកាគឺជាឱកាសដ៏ល្អមួយដើម្បីពង្រឹងនិងលើកកម្ពស់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តដោយមានសារជាច្រើនរបស់លោកម្ចាស់សេតវិមាន ដើម្បីជួយកំណត់ឱ្យបានច្បាស់លាស់ពីគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឆ្ពោះទៅតំបន់អាស៊ី - ប៉ាស៊ីហ្វិកដែលស្ថិតនៅក្នុងក្តីសុបិនមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ