ដើម្បីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកម្លាំងចលករនៃការអភិវឌ្ឍ

(VOVWORLD) - សកម្មភាពរបស់ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមនាពេលកន្លងទៅមានសមិទ្ធិផលលេចធ្លោជាច្រើន ដែលនាំមកនូវឱកាសថ្មីជាច្រើន ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ 
ដើម្បីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកម្លាំងចលករនៃការអភិវឌ្ឍ - ảnh 1ដើម្បីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកម្លាំងចលករនៃការអភិវឌ្ឍ 

ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅបន្តជាកម្លាំងចលកររបស់ប្រទេសជាតិ។

        វៀតណាមបានបង្កើតឡើងយន្តការ គោលនយោបាយអាទិភាពជាច្រើនដើម្បីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍន៍និងរួមវិភាគទានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចរួមរបស់ប្រទេសជាតិ។ ដោយហេតុនេះ សន្ទស្សន៍ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតរបស់វៀតណាម នាបច្ចុប្បន្នឈរលំដាប់ថ្នាក់ទី៥៩លើប្រទេសនិងតំបន់ដែនដីសរុប១៤០ ខ្ពស់ជាងចំណាត់ថ្នាក់ខាងសេដ្ឋកិច្ច។

       អនុវត្តន៍ឲ្យបានល្អនូវគោលដៅផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យា

        ដើម្បីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្លាយទៅជាគោលនយោបាយជាតិ ជាកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសជាតិយ៉ាងពិតៗនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នាពេលថ្មីៗនេះ បានសំណូមពរឲ្យផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា យកចិត្តទុកដាក់ពិសេស អនុវត្តន៍ឲ្យបានល្អនូវគោលដៅផ្លាស់ប្ដូរថ្មីរបៀបរបប យន្តការ និងគោលនយោបាយស្ដីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជំរុញខ្លាំងការអភិវឌ្ឍប្រភពធនធានមនុស្សខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងលើកកំពស់លទ្ធភាពធ្វើសមាហរណកម្មអន្តរជាតិរបស់ផ្នែកនេះ។ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “ចាំបាច់ត្រូវឆ្លើយតបតម្រូវការស្នូលទាំង៤គឺលក្ខណៈផ្លាស់ប្ដូរថ្មី លក្ខណៈលោតផ្លោះ លក្ខណៈសម្របខ្លួន និងលក្ខណៈចីរភាពក្នុងយុទ្ធសាស្ត្ររបស់ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ច្បាមជាប់កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍។ ក្នុងឆ្នាំ២០១៨ កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលគឺបញ្ជាណែនាំការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនិងប្រជាជនក្នុងប្រទេសដើម្បីអភិវឌ្ឍន៍ ជំរុញការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត និងលើកកំពស់ផលិតភាពជាតិ”។

ដើម្បីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកម្លាំងចលករនៃការអភិវឌ្ឍ - ảnh 2 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc 

        បម្រើសហគ្រាសអនុវត្តន៍និងផ្លាស់ប្ដូរបច្ចេកវិទ្យា

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់ទុកថា សហគ្រាសត្រូវជាស្នូលនៃប្រព័ន្ធផ្លាស់ប្ដូរថ្មីច្នៃប្រឌិត៖

        “គួរឲ្យបញ្ជាក់ជាថ្មីម្ដងទៀតថា ត្រូវយកសហគ្រាសជាស្នូលនៃការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត។ ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិតក្នុងស្ថាប័នរដ្ឋគឺចាំបាច់ដែ ដោយត្រូវផ្លាស់ប្ដូរថ្មីអំពីរបៀបធ្វើការ កែទម្រង់រដ្ឋបាល និងកាត់បន្ថយបែបបទ។ ចង់មានផលិតផលវិទ្យាសាស្ត្របច្ចេកវិទ្យាដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ទាំងក្នុងនិងក្រៅប្រទេសនោះ គឺត្រូវយកសហគ្រាស និងប្រជាជនជាស្នូល។ ត្រូវមានវិធានការជាក់ស្ដែងជាង ពិសេសគឺបង្កើតឡើងបរិយាកាសល្អ ហើយរក្សាវេទិកាជួញដូរបច្ចេកវិទ្យាទាំង៨”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចាំបាច់ត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតាមទិសទំនើប ក្នុងនោះ មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់នានាត្រូវសំរេចប្រកបដោយជោគជ័យក្នុងឆ្នាំ២០១៨ និងឆ្នាំក្រោយៗទៀត ដើម្បីក្ដាប់ជាប់បដិវត្តន៍ឧស្សាហកម្ម៤.០លើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ