ត្រូវការដំណោះស្រាយការទូតថ្មីមួយសំរាប់ឧបទ្វិបកូរ៉េ

ត្រូវការដំណោះស្រាយការទូតថ្មីមួយសំរាប់ឧបទ្វិបកូរ៉េ - ảnh 1
ត្រូវការដំណោះស្រាយការទូតថ្មីមួយសំរាប់ឧបទ្វិបកូរ៉េ


        VOV-កាំជ្រួចរុញ Naro រឺដែលហៅថា Korea Space Launch Vehicle-1 បាន​បង្ហោះចេញពីមជ្ឈមណ្ឌលអវកាសកូរ៉េខាងត្បូងនៅឆ្នេសមុទ្រភាគខាងត្បូងកូរ៉េ​ខាងត្បូងនារសៀលថ្ងៃទី៣០មករាតាមម៉ោងដំបន់។ ការបាញ់បង្ហោះបានប្រព្រឹត្ត​ទៅតាមផែនការនិងកាំជ្រួចទទួលបានកំរិតកំពស់តាមគោលដៅ។ នឹងគ្មានអ្វីត្រូវ​និយាយប្រសិនបើក្តីសប្បាយរីករាយនេះមិនចំណុះទៅលើកូរ៉េខាងត្បូងនិងទំនាក់
ទំនងរវាង​ Seoul-ព្យុងយ៉ាងក្នុងច្រើនឆ្នាំកន្លងមកមានភាពកត់ក្តៅ។ ប៉ុន្តែការពិតគឺ
ផ្ទុយ​ទៅ​វិញ។ តាំងពីយូមកទំនាក់ទំនងតានតឹងរវាងកូរ៉េទាំងពីរភាគរួមជាមួយ
អក្បកិរិយា​អមិត្តរបស់អាមេរិកកូរ៉េខាងត្បូងអំពីបញ្ហានុយគ្លេអ៊ែរបស់សាធារណៈរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបំផ្លាញ់រាល់ការខំប្រឹងប្រែងកសាងសន្តិភាព
លើ​​ឧបទ្វិបកូរ៉េ។ ដូច្នេះកម្មវិធីកាំជ្រួចរបស់កូរ៉េខាងត្បូងបានធ្វើឲ្យប្រទេសជិតខាង​
ខឹង​សម្បាណាស់និងក្នុងសេចក្តីប្រកាសនាពេលថ្មីៗបំផុត​ព្យុងយ៉ាងបានចាត់​ទុក​ថាមិនស្មើរភាពក្នុងពេលករណីបាញ់បង្ហោះកាំជ្រួចចម្ងាយឆ្ងាយដោយបំពាក់នាំ
ផ្កាយរណប់របស់គេត្រូវរងបទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ត្រូវការដំណោះស្រាយការទូតថ្មីមួយសំរាប់ឧបទ្វិបកូរ៉េ - ảnh 2
កាំជ្រួចរុញ Naro រឺដែលហៅថា Korea Space Launch Vehicle-1 បានបង្ហោះចេញពីមជ្ឈមណ្ឌលអវកាសកូរ៉េខាងត្បូងនៅឆ្នេសមុទ្រភាគខាងត្បូងកូរ៉េខាងត្បូង
នារសៀលថ្ងៃទី៣០មករាតាមម៉ោងដំបន់។

        ក្រោយពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើបទដាក់​ទណ្ឌកម្មបំពេញបន្ថែមសំដៅទៅលើសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េក្នុងពេលប្រទេសនេះបានបាញ់បង្ហោះកាំជ្រួចនាថ្ងៃទី១២ធ្នូឆ្នាំ២០១២ ស្រាប់
តែព្យុងយ៉ាង​ត្រូវគំរាម​កំហែងជាច្រើនលើកច្រើនសារដំណើរការសាកល្បង
នុយគ្លេអ៊ែលើកទី៣។ នា​ពេលថ្មីៗនេះ នៅមហាសន្និបាតលេខាបក្សភាគ
មូលដ្ឋានរបស់បក្សពលករ​សាធារណៈ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី
២៩មករា លោក Kim Ki Nam លេខាបក្សទទួលបន្ទុកឃោសនាសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិត​កូរ៉េបានអំពាវនាវប្រជាជនទាំងមូលចូលរួមប្រឆាំង
ដើម្បីឆ្លើយតបការ​គំរាមកំហែងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពីភាគីកូរ៉េ
ខាងត្បូងនិង​អាមេរិក។ ពីមុនមក សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
ជានិច្ចកាល​រក្សារឹងមាំគោលជំហរថា ការសាកល្បងនុយគ្លេអ៊ែគឺជាការទាមទា
របស់ប្រជាជននិង​គ្មានអ្វីអាចរារាំងប្រទេសនេះក្លាយទៅជាមហាអំណាចយោធា
មួយបានឡើយ។

        លើស្ថានភាពជាក់ស្ដែងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅតែ
អនុវត្តការងារអ្វីដែលគេគំរាមកំហែងគឺនឹងត្រូវតែធ្វើ។ ដូច្នេះការដែលសាធារណៈ
រដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េដំណើរការសាកល្បងនុយគ្លេអ៊ែលើកទី៣ក្នុង
ប៉ុន្មានថ្ងៃខាងមុខពិតប្រាកដថាជាប្រការមិនចាំបាច់ព្យាករណ៍ឡើយ។ ដល់
ដំណាក់កាលនេះប្រភពព័ត៌មាន​យោធានិងចារកម្មជាច្រើនរបស់កូរ៉េខាងត្បូងបាន
សឲ្យឃើញថា​បណ្ដាសកម្មភាព​ត្រៀមឲ្យការសាកល្បងនេះកំពុងត្រូវបាន
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា​និតកូរ៉េដំណើរការនិងរយៈពេលដែល
ព្យុងយ៉ាងជ្រើសរើសអាចជាទិវាកំណើតថ្នាក់ដឹកនាំ Kim Jong Il រឺពិធីទទួល
ដំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់កូរ៉េខាង​ត្បូង Park Geun hye។

ត្រូវការដំណោះស្រាយការទូតថ្មីមួយសំរាប់ឧបទ្វិបកូរ៉េ - ảnh 3
ព្យុងយ៉ាងត្រូវគំរាមកំហែងជាច្រើនលើកច្រើនសារដំណើរការសាកល្បងនុយគ្លេអ៊ែលើកទី៣។

        ពីស្ថានភាពនាបច្ចុប្បន្នមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា ដល់ពេលត្រូវការ
មាន​ដំណោះស្រាយថ្មីមួយលើគ្រប់ជ្រុងជ្រោយជាងជំនួសឲ្យរាល់ដំណោះ
ស្រាយចាស់ដែលមិនពង្រីកបានប្រសិទ្ធភាពរហូតក្នុងរយៈពេលវែងមួយ។
កំលាំងគាបសង្កត់​ដ៏​ធំធេងពីសហគមន៍អន្តរជាតិរឺកិច្ចសហប្រតិបត្តិការរវាង
ជប៉ុន-កូរ៉េខាងត្បូង​ក្នុងការ​ដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េឲ្យបោះចោលផែនការសាកល្បងនុយគ្លេអ៊ែអាចនឹងមិននាំមកនូវប្រសិទ្ធ
ភាពអ្វីឡើយ ប្រការចាំបាច់និងសំខាន់​បំផុត​នាបច្ចុប្បន្នគឺបណ្ដាភាគីទាក់ទិន
ត្រូវអត់ធ្មត់និងជៀសវាងរាល់សកម្មភាពដែលធ្វើឲ្យ​កាន់តែមានភាពតានតឹង ឡើងៗជះឥទ្ធិពលដល់គោលដៅរំសាយសព្វាវុធ​នុយគ្លេអ៊ែលើឧបទ្វិបកូរ៉េ។ ប៉ុន្តែការបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងត្បូងក្នុង​ដំណាក់កាលក្តៅគគុករ នេះជាការបញ្ឈឺចិត្តចំពោះរដ្ឋអំណាចរបស់នាយឧត្តម​សេនីយ៍ Kim Jong Un។ ឧបទ្វិបកូរ៉េពិតប្រាកដថានឹងមានបំរែបំរួលអាក្រក់ទៅៗក្នុង​ប៉ុន្មានថ្ងៃខាងមុខ និងសន្តិភាពសំរាប់ដំបន់នេះគឺជាប្រការទន្ទឹងរងចាំ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ