ត្រូវការបណ្ដាសេចក្ដីសម្រេចចិត្តខ្លាំងជាងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

(VOV WORLD)_សេដ្ឋកិច្ចសកលកំពុងប្រែប្រួលដ៏ស្មុគស្មាញ និងឱនភាពនេះគឺ
ជា​ការ​លំបាកសាកល្បងធំៗ ក្នុងការជ្រើសរើសគោលនយោបាយ និងសម្រុះ សម្រួល ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១២ និងឆ្នាំ២០១៣។ សម័យប្រជុំលើក ទី ៤  រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បានលៃទុករយះពេលជាច្រើន ដើម្បីពិភាក្សា អំពី
រាល់ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងបណ្ដាខែចុងឆ្នាំ២០១២និងឆ្នាំ២០១៣។ បណ្ដាបញ្ហាត្រូវបានពិភាក្សាគឺ ​ដំណោះស្រាយដើម្បីជំនះពុះពារលើបំណុលអាក្រក  ទំនិញសេសសល់​ក្នុងឃ្លាំង លើកទឹកចិត្តការប្រើប្រាស់ទំនិញ …ល។​

ត្រូវការបណ្ដាសេចក្ដីសម្រេចចិត្តខ្លាំងជាងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម - ảnh 1
ត្រូវការបណ្ដាសេចក្ដីសម្រេចចិត្តខ្លាំងជាងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម(internet)

ការរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាភារកិច្ចមួយ ក្នុងចំណោមភារកិច្ច
ជួរមុខដែលរដ្ឋាភិបាលវៀតណាមដាក់ចេញ។ តាមសមាជិកសភានានាថា៖  ​រដ្ឋាភិបាល
ត្រូវ រួមផ្សុំសមស្រប សកម្ម រវាងគោលនយោបាយរូបីយវត្ថុ និងគោលន យោបាយ សា ពើព័ន្ធ ដើម្បីបញ្ចុះកំរិតការប្រាក់ឥណទាន​ដោះ​ស្រាយ​​បំណុលអាក្រក់ …ជាដើម។ លោក
 Tran Hoang Ngan សមាជិក​សភាទីក្រុងហូជីមិញបានចាត់ទុកថា៖ 

         “តាមខ្ញុំបំណុលអាក្រកចាប់ផ្តើមមានតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ យើង ជម្រុញ ការផ្គត់ផ្គង់ធ្វើឲ្យចំនួនប្រាក់កាន់តែច្រើន នាំឲ្យ​បំណុល​អាក្រកកាន់តែ កើនឡើង។ ដោយ
ហេតុនេះ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយយ៉ាងឆាប់ បញ្ហាបំណុលអាក្រក់ វិភាគ យ៉ាងច្បាស់លាស់ ដូច្នេះ​ខឿនសេដ្ឋកិច្ចរបស់យើង ទើបនឹងដោះស្រាយបាន”។

          មតិរបស់សមាជិកសភាក្នុងសន្និសីទបានសង្កត់ធ្ងន់ថា រៀបចំឡើង​វិញ ខឿនសេដ្ឋ
កិច្ច ជាអាទិភាព១ក្នុងចំណោមអាទិភាពរបស់រដ្ឋាភិបាល។ លោក Tran Du Lich សមាជិក សភាទីក្រុងហូជីមិញចាត់ទុកថា៖

          “ខ្ញុំស្នើបង្កើតគណៈកម្មាធិការជាតិអំពីការរៀបចំឡើងវិញរចនាសម្ព័ន្ធ សេដ្ឋកិច្ច។ គណៈកម្មាធិការនេះ ដឹកនាំដោយនាយករដ្ឋមន្រ្តី ដែល​ទទួល​បន្ទុក ដោះស្រាយ រាល់ បញ្ហារៀបចំឡើងវិញរចនាសម្ព័ន្ធវិនិយោគ ធនាគា អង្គភាព អាជីវកម្មរដ្ឋ និងជាពិសេស
ដោះ ស្រាយបញ្ហាបំណុលអាក្រក់”។

          ប្រធានគណះកម្មាធិការជាតិឃ្លាំមើលហិរញ្ញវត្ថុវៀតណាមាលោក Vu Viet Ngoan បានចាត់ទុកថា៖សេដ្ឋកិច្ចវៀតណាមកំពុងធ្លាក់ចុះទៅក្នុង ស្ថានភាពតម្រូវការ ផ្គត់ផ្គង់
និង ការប្រើប្រាស់សុទ្ឋតែទាប ។ដោយហេតុនេះរដ្ឋាភិបាលគប្បីផ្សាយ ប័ណ្ណជាតិ សំណង់ដើម្បីបង្កើនតម្រូវការផ្គត់ផ្គង់សង្គមព្រមទាំងដោះស្រាយចំនួនទំនិញនៅសល់
ដែលមានការពាក់ព័ន្ឋដល់ផ្នែកសំណង់។ ​

  “ យើងត្រូវជំរុញការ លើកទឹកចិត្តប្រើប្រាស់។បើមិនធ្វើដូច្នេះ ទំនិញនៅសល់មិន អាចលក់បានទេ។ខ្ញុំស្នើឲ្យផ្សាយប័ណ្ណជាតិសំណង់។ យើងនឹងជ្រើសរើស សំណង់ សំខាន់ជាក់ស្តែងមួយចំនួនដើម្បីផ្សាយប័ណ្ណជាតិសំណង់។ពីនោះលក់បានដែកថែប ស៊ីម៉ង់និងវត្ថុធាតុដើមសំណង់“។

រួមជាមួយការុញខ្លាំងការរៀបចំរចនាសម្ព័ន្ឋអង្គភាពអាជីវកម្មរដ្ឋនិងធនាគារឡើង
វិញបណ្តាសមាជិកសភាក៍បានស្នើឲ្យរៀបចំរចនាសម្ព័ន្ឋមហាវិទ្យាល័យសាលាជាន់
ខ្ពស់ឡើងវិញផងដែរ។លោកស្រី Ngo Thi Minhអនុប្រធានគណះកម្មាធិការ វប្បធម៏
យុវជន និងកុមារជំទង់នៃរដ្ឋសភាចាត់ទុកថា៖យើងត្រូវកំណត់ថា៖ដំបន់១ត្រូវមាន មហាវិទ្យាល័យនិងសាលាជាន់ខ្ពស់ប៉ុន្មានដើម្បីកសាងផែនការជាក់ស្តែង។

“ បើយើងមិនកំណត់និងមិនស្រាវជ្រារ តម្រូវការជាក់ស្តែងបានទេនោះផលវិបាក គឺធ្ងន់ធ្ងរណាស់។ឧទាហរណ៍ អង្គភាពអាជីវកម្មផលិត ចេញផលិត កម្ម ហើយមិន គិត ពីបញ្ហាទីផ្សារនិងមិនអាចលក់ចេញបានឡើយដូច្នេះអ្នកណាជាអ្នករ៉ាប់រងអម្រែកធ្ងន់
ទាំងនោះ“។តាមបណ្តាសមាជិសភាថា៖រហូតមកដល់ពេលនេះការងារចាត់ចែងអនុវ​ត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១២កំពុងបានដើរត្រូវទិសនិងសំរេចភារកិច្ច
ដែលសេចក្តីសំរេចចិត្តរបស់បក្សនិងរដ្ឋសភាបានដាក់ចេញ។ចំណុចភ្លឺក្នុងគំនូរសេដ្ឋ
កិច្ច សង្គមរយះពេល៩ខែកង្លងទៅគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបានសុខុមាលភាព
សង្គម បរិមាណរូបីយវត្ថុកើនជា២ដងនិងអតិផរណាត្រូវបានរាំងស្កាត់ជាជំហានដំបូង។ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៣រដ្ឋសភាចាត់ទុកថា៖រដ្ឋាភិបាលត្រូវ
មាន​គោលនយោបាយខ្លាំងក្លា​ តម្លាភាពនិងជាងពេលណាៗទាំងអស់គប្បីចលនាការ
ការរួមកំលាំង​ការស្រុះចិត្តគំនិតរបស់បក្សទាំងមូលកងទ័ពទាំងមូលប្រជាជន ទាំងមូល និងប្រព័ន្ឋនយោបាយទាំងមូលដើម្បីអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ដែលបាន
ដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ