ទំនាក់ទំនង EU - ទួរគី៖ការខ្វែងគំនិតកើតមានឡើងជាបន្តបន្ទាប់

(VOV)_ទំនាក់ទំនងរវាងសហភាពអឺរ៉ុប ( EU) ​និងទួរគី ដែលមានការជំពាក់ជំ
ពិន​ជាច្រើនពីមុនមកហើយ ប៉ុន្តែ ក្នុងរយពេលប៉ុន្មានថ្ងៃនេះ ទំនាក់ទំនងនេះបាន
តានតឹងឡើងៗ ដោយសារភាគីទាំងពីរបញ្ជេញសម្លេងជំទាស់គ្នានៅបញ្ហាជាច្រើន។ 
កង្វះទំនុក​ទុកចិត្ត កាយវិការមន្ទិលសង្ស័យគ្នា ជាមូលហេតុស្នូល បណ្ដាលអោយភាគី
ទាំងពីរមិនអាចស្វែងរកបានសម្លេងរួម ក្នុងកិច្ចសហប្រតិបត្តិការ​និងការដោះស្រាយ
បញ្ហាផ្សេងៗ​នៅក្នុងតំបន់និងអន្តរជាតិ។

ទំនាក់ទំនង EU - ទួរគី៖ការខ្វែងគំនិតកើតមានឡើងជាបន្តបន្ទាប់ - ảnh 1
ទំនាក់ទំនង EU - ទួរគី៖ការខ្វែងគំនិតកើតមានឡើងជាបន្តបន្ទាប់

ក្នុងព្រឹត្តិការណ៍ថ្មីៗនេះ សភាអឺរ៉ុប នាថ្ងៃទី២៦វិច្ឆិកា បានចេញសេចក្ដីសំណូមព
របញ្ចប់ការចរចារស្ដីអំពីការបញ្ចូលទួរគីចូលក្នុង EU។ ដោយយកមូលហេតុគឺ​រដ្ឋាភិបាល
​ទួរគីរំលោភទៅលើសិទ្ធិជាសារវ័ន្ទរបស់មនុស្សនេះ EUក៏កំពុងថ្លឹង​ថ្លែង​អំពីការ​ដាក់ទណ្ឌ
កម្មលើវិស័យសេដ្ឋកិច្ចចំពោះទួរគីផងដែរ។

          តំណត់​ទឹកមួយធ្វើអោយទឹកហៀរអស់

        បន្ទាប់ពីកាយវិការពោលខាងលើរបស់ EU ប្រធានាធិបតីទួរគី លោក Recep Tay
yip Erdogan បានឡើងសម្លេងព្រមានថា៖ EU ត្រូវដឹងច្បាស់អំពី​ព្រំដែនរបស់​ខ្លួន។ 
លោក Recep Tayyip Erdogan បានប្រកាសថា៖ រដ្ឋអំណាចប្រទេសនេះនឹង​ទទួល​ខុស
ត្រូវអំពីការដឹកនាំប្រទេសជាតិ ហើយ EU គ្មានសិទ្ធិអ្វីដើម្បីធ្វើអន្តរាគមន៍​ចូលក្នុង
កិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះបានឡើយ។ មុននោះ លោកក៏បានគំរាម​កំហែងថា
នឹងបើកច្រក​ព្រំដែនចំពោះជនចំណាក់ស្រុកហូរចូលមកអឺរ៉ុប ប្រសិនបើ EU បន្ត
បង្កើនកម្លាំងសម្ពាធទៅលើប្រទេសនេះ។

          គ្មានអ្វីដែលពិបាកយល់អំពីប្រតិកម្មរបស់ទួរគី បន្ទាប់ពីពេល EU ចេញសេចក្ដី​
សម្រេចចិត្តបង្កកកិច្ចព្រមព្រៀង​នោះ​ជាមួយទួរគី។ ទួរគីបានផ្ញើលិខិតសូមចូលរួម 
EU ចាប់ពីឆ្នាំ​១៩៨៧ក្តី ប៉ុន្តែ ដំណើការចរចារ ទើបនឹងបានអនុវត្តចាប់ពីដើមឆ្នាំ
២០០៥។ ក្រោយ​រយៈពេល១១ឆ្នាំហើយក្តី ប៉ុន្តែ ការចរចារចូលរួម EU របស់ទួរគីនៅ
ជួបឧបសគ្គជាច្រើន។

          មូលហេតុដែលប្រទេសទួរគីត្រូវការសហភាពអឺរ៉ុបនេះ ដោយសារពួកគេចង់​ទទួល
​បាន​ការអនុគ្រោះសេដ្ឋកិច្ច  ពាណិជ្ជកម្ម​ ហិរញ្ញវត្ថុ​និងការវិនិយោគ​ព្រមទាំង​អត្ថប្រ
យោជន៍សង្គមពីសហភាព​អឺរ៉ុប។ ​ប៉ុន្តែក្នុងរយៈពេលវែង EU មិនបានផ្តល់​អាទិភាព
ដល់ការដាក់បញ្ចូលទួរគី ដោយមូលហេតុសំខាន់គឺថាប្រទេសទួរគីជា​ប្រទេស​ឥស្លាម។
សមាជិកសហភាពអឺរ៉ុបមានការព្រួយបារម្ភថាប្រទេសឥស្លាមអាចបណ្ដាលអស្ថិរភាព
សង្គម​ក្នុង​សហភាព​អឺរ៉ុប។ ​ ប៉ុន្តែនៅពេលដែលរលកនៃជនចំណាក់ស្រុកចូលមកអឺ
រ៉ុប​នេះ  សហភាពអឺរ៉ុបក៏ត្រូវការទួរគីរួមដៃគ្នាក្នុងការដោះស្រាយបញ្ហានេះដែរ។ ​ការ
ពិតជាក់ស្ដែង  ទួរគី​បានក្លាយទៅជាជំរកសម្រាប់ជនចំណាក់ស្រុករាប់លាននាក់ម
កពី​មជ្ឈឹម​បូពា៍។ នៅក្នុងការប្តូរមកវិញ​  ទួរគីចង់ជំរុញដំណើការរបស់ខ្លួន​ចូលជា
សមាជិក​របស់ EU។  ប៉ុន្តែ​ផ្ទុយទៅនឹងការរំពឹងទុក EUបានរិះគន់វិធានការគោល
នយោបាយក្នុង​ស្រុក​របស់រដ្ឋាភិបាលប្រទេសទួរគីបន្ទាប់ពីរដ្ឋប្រហារត្រូវបរាជ័យ​នេះ
 ​បានធ្វើអោយការជំរុញក្នុងការ​ចរចាររវាងទួរគីនិងEUត្រូវផ្អាក ​បណ្ដាលអោយទួរគី
មិនអាចអត់ធ្មត់និង​បង្ហាញការខឹង​សម្បាយ៉ាងខ្លាំងចំពោះ EU។

          ផលប៉ះពាល់ដែលមានគ្រោះថ្នាក់

        ចំពោះស្ថានភាពនេះ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាន​
ព្រលយពាក្យប្រកាសបោះបង់ចោលគំនិត​ចូលរួម​សហភាពអឺរ៉ុបនិង​សូមចូលរួម​
អង្គការ​​សហប្រតិបត្តិការសៀងហៃ ​(SCO) ​។ នេះគឺជាអង្គការដែលមានសមាជិក​
ពេញ​សិទ្ធិចំនួន៦​ដែលក្នុងនោះ ប្រការគួរអោយយកចិត្តទុកដាក់បំផុតគឺ​រុស្ស៊ីនិង
ចិន​​ជាកូនសោតុល្យភាពរបស់ EU។​

ទួរគីអាចបោះបង់បំណងចូលរួមសហភាពអឺរ៉ុបនិងចូលរួមអង្គការ SCO នេះបើ
យោងតាមអ្នកសង្កេតការណ៍ថា៖ប្រការនេះនឹងធ្វើឱ្យអឺរ៉ុបព្រួយបារម្ភបន្ថែមទៀត។
ដោយសារតែទួរគីស្ថិតនៅក្នុងទីតាំង​យុទ្ធសាស្រ្តនិងជាចំណោតសំខាន់​សម្រាប់​សហ
ភាពអឺរ៉ុបដោយសារប្រសិនបើគ្មាន​កិច្ចសហប្រតិបត្តិការនៃប្រទេសទួរគី ពិ​តជា​លំ
ហូរនៃជនចំណាក់ស្រុកនឹងហូរចូលទៅក្នុងEU និងធ្វើឱ្យ EU ពិបាកក្នុងការ​ត្រួតពិ
និត្យសុវត្ថិភាព និងសណ្ដាប់ធ្នាប់។ មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនង​រវាង​ទួរគីនិង
ប្រទេសរុស្ស៊ីបានកាន់តែកក់ក្តៅ ​ក្នុងនោះត្រូវនិយាយអំពីការដែល​ទួរគី​ទៅ​ទិញប្រ
ព័ន្ធការពារមីស៊ីល S-400 ពី​រុស្ស៊ី ​បណ្ដាលអោយ EU ព្រួយបារម្ភ​ខ្លាំង​ថែមទៀត ​ក្នុង
សភាពការណ៍ដែលប្លុកនេះកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលត្រូវ​ដោះស្រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ